បើទោះជាដឹងថាបាត់សន្លឹកឆ្នោតអស់ ២២ កៅអីនៅសភាជាតិអាណត្តិ ទី៥ នេះ ដោយសារផលប៉ះពាល់ការបំផ្លាញរ៉ែ ព្រៃព្រឹក្សាធម្មជាតិក៏ដោយ ក៏បក្សកាន់អំណាចនៅតែអនុញ្ញាតនិងធ្វើមិនដឹងមិនឮ ចំពោះការបំផ្លាញធម្មជាតិទាំងនោះដែរ។ នេះដោយសារតែការខ្វះថវិកាជាតិសម្រាប់ប្រាក់ខែកងកម្លាំងប្រដាប់អាវុធ និងអង្គរក្សផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់របស់ថ្នាក់ដឹកនាំ និងការធ្វើយ៉ាងណាដើម្បីរក្សាអំណាចឲ្យគង់វង្សបានយូរ អ៊ីចឹងអ្នកធ្វើអ្វីបាន ធ្វើទៅដើម្បីឲ្យកងកម្លាំងទាំងនោះសប្បាយចិត្ត។
យូរៗម្តងឮសូរសំឡេងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសក្តែងៗផង ព្រមានឲ្យថ្នាក់ក្រោមៗផង ព្រមានខ្លួនឯងផងថា បើដោះស្រាយបញ្ហាការបំផ្លាញព្រៃឈើនេះមិនបានទេលោកនឹងចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី ហើយក៏ជាការសន្យានៅក្នុងគោលនយោបាយរបស់បក្សកាន់អំណាចពេលរកសំឡេងឆ្នោតម្តងៗដែរ។
ម្តងម្កាលឮសូរសំឡេងគាត់ពន្យល់យ៉ាងច្បាស់ណាស់អំពីផលវិបាកមកពីការបូមខ្សាច់ធ្វើឲ្យមានទំនាញដីបាក់ច្រាំងធ្វើខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ និងធ្វើឲ្យមានការប្រែប្រួលចរន្តទឹកក្រោមដីនិងធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ តែរហូតមកទល់ពេលនេះ «បុណ្យនៅតែធ្វើឈើនៅតែកាប់ ខ្សាច់នៅតែបូម!» ហើយក៏គ្មានថ្នាក់ដឹកនាំណាម្នាក់ដកចេញពីតំណែងឲ្យបាត់ដែរ យ៉ាងខ្លាំងបានត្រឹមតែដោះដូរមុខតំណែងឡើងឲ្យផុតលុយទៅ ដូចលោក ទី សុគន្ធ ដំឡើងពីអគ្គនាយកព្រៃឈើទៅរដ្ឋលេខាធិការបានហើយជារឿយៗ លោកនាយករដ្ឋមន្ត្រីចំអកទៅបរទេសដែលរិះគន់ចំពោះការកាប់ព្រៃឈើស្រុកខ្មែរ ស្រុកគេកាប់អស់ហើយបានឲ្យខ្មែរថែរក្សាព្រៃឈើ? ហើយថ្មីៗនេះ រដ្ឋាភិបាលបានឌឺដងលោក អាឡិច ជាអ្នកស្រឡាញ់ធម្មជាតិខ្មែរ ដែលត្រូវបានគេបណ្តេញចេញពីកម្ពុជាកាលខែមុននេះ ថាគ្មាននរណាស្រឡាញ់ខ្មែរជាងខ្មែរស្រឡាញ់ខ្មែរទេ។ មានន័យថា រដ្ឋាភិបាលស្រឡាញ់ធម្មជាតិដូច អាឡិច ដែរ?
ពាក្យថា៖ «ស្រឡាញ់ខ្មែរជាងខ្មែរស្រឡាញ់ខ្មែរ» មានន័យថា យ៉ាងម៉េច? បើរដ្ឋាភិបាលស្រឡាញ់ខ្មែរដូចមាត់របស់អ្នកនយោបាយមែននោះ ខ្មែរមិនរងទុក្ខវេទនារាប់សិបជំនាន់ដដែលនោះទេ។ អ្នកក្រម្នាក់ៗបានបង្ខំចិត្តចាកចោល ផ្ទះសម្បែង ភូមិករ លះបង់ ឲ្យពលរដ្ឋធ្វើចំណាកស្រុកទៅធ្វើការស្រុកគេដើម្បីបានលុយច្រើនជាងក្នុងស្រុកព្រោះក្នុងស្រុកគ្មានការងារធ្វើ និងបានកម្រៃតិចតួចពេក ហើយជាងនេះទៅទៀតនោះ អ្វីដែលប៉ះពាល់ធំធ្វើឲ្យពលរដ្ឋចំណាកស្រុក ទាំងនៅក្នុងស្រុក និងទៅក្រៅស្រុកគឺដោយតែការប្រែប្រួលអាកាសធាតុនេះហើយ គឺមនុស្សអ្នកធំៗ អ្នកមានអំណាច អ្នកមានឧកញ៉ាៗជាអ្នកបំផ្លាញធម្មជាតិធំៗព្រៃឈើកាប់ខ្ទេចកាប់ខ្ទី ខ្សាច់បូមដំបូងតាំងពីឆ្នេរសមុទ្រមកស្ទឹង មកទន្លេធ្វើបាក់ច្រាំងបាក់ផ្ទះប្រជាពលរដ្ឋអ្នកក្រដែលរស់នៅតាមដងទន្លេ ហើយរដ្ឋាភិបាលធ្វើមិនដឹងមិនឮ។ ហ្នឹងហើយរដ្ឋាភិបាលស្រឡាញ់ខ្មែរពេក?
កាលពីសប្តាហ៍មុន មានបងប្អូនអ្នកជិតខាង គាត់មកពី ស្រុកអន្លង់វែង គាត់ថា នៅអន្លង់វែង ឥឡូវគ្រាន់តែងូតទឹកហើយក្តៅបែកញើសជោក គាត់ថា កាលពីមុន មានព្រៃឈើត្រជាក់ស្រួលណាស់នៅទីនោះ ដល់ពេលឥឡូវកាប់ឡើងវាលទៅក្តៅហែង រីឯមន្ត្រីធំៗដែលអនុញ្ញាតឲ្យកាប់ឈើនោះគឺពួកគាត់មិនដឹងក្តៅប៉ុនណាទេ ព្រោះពួកគាត់នៅតែក្នុងម៉ាស៊ីនត្រជាក់រហូតតាំងពីព្រឹករហូតដល់យប់។ ពេលព្រឹកជិះឡានចេញទៅធ្វើការដាក់ម៉ាស៊ីនត្រជាក់ ចូលក្នុងការិយាល័យម៉ាស៊ីនត្រជាក់ បើឆៀងចូលហាងភោជនីយដ្ឋាន និងខារ៉ាអូខេឬក៏កាស៊ីណូ ក៏មានម៉ាស៊ីនត្រជាក់ ពេលចូលដល់ក្នុងផ្ទះក៏មានម៉ាស៊ីនត្រជាក់ ដូច្នេះពួកគាត់អត់មានដឹងថា ក្តៅយ៉ាងម៉េចផងហ្នឹង? ហើយក៏មិនដឹងការប្រែប្រួលអាកាសធាតុយ៉ាងម៉េចដែរ?
ដឹងតែពេលចុះឃោសនាចែកអំណោយមុនពេលបោះឆ្នោត និងពេលមានគ្រោះមហន្តរាយម្តងៗតែប៉ុណ្នឹង។ អ៊ីចឹងអ្នកធំៗគ្រាន់តែអនុញ្ញាតឲ្យគេកាប់ឈើយកលុយចិញ្ចឹមទ័ព និងអង្គរក្សផ្ទាល់ខ្លួនមានអីពិបាក ដូចតែកាលពីតំបន់អតីតខ្មែរក្រហមកាប់ឈើចិញ្ចឹមទ័ពដែរហ្នឹង? ដោយសារតែការកាប់កម្ទេចព្រៃឈើប្រណីតធំៗហិនហោច តាំងពីព្រៃភ្នំ មកព្រៃរនាមតាមទន្លេសាបបែបហ្នឹងបានជាធ្វើឲ្យមានការផ្លាស់ប្តូរអាកាសធាតុ បើក្តៅគឺក្តៅហែងខុសពីធម្មតា របបទឹកភ្លៀងតិចជាងមុនតែកម្ពស់ទឹកភ្លៀងខ្ពស់ជាងមុន ដូចរដូវរងាឆ្នាំនេះបាន ៣ខែ យូរជាងឆ្នាំមុនៗ បានតែ ២ ទៅ ៣ អាទិត្យក៏លែងរងាទៅហើយ។
តាមពិតទៅព្រៃស្រុកខ្មែរនៅតំបន់ត្រូពិកគឺព្រៃស្តុកហើយក្រាស់ទៀត ខ្លះសុទ្ធតែ ៣ ទៅ ៥ ឱបឯណោះបានជុំ គឺខុសពីប្រទេសដែលនៅអាហ្វ្រិកនិងអឺរ៉ុបគឺមានព្រៃឈើតូចប៉ុនកំភួនដៃកំភួនជើង ហើយដុះរប៉េះរប៉ោះទាំងនោះគឺ មកពីធម្មជាតិមិនអំណោយទានទេ មកពីគេកាប់បំផ្លាញបង្ហិនបង្ហោចដូចស្រុកខ្មែរនោះទេ។ អ្នកណាៗក៏សរសើរថា ព្រៃស្រុកខ្មែរស្អាត ធ្វើឲ្យគេប្រៀបធៀបនឹងព្រៃដ៏ធំជាងគេលើពិភពលោកនៅតំបន់អាម៉ាហ្សូននៃប្រទេសប្រេស៊ីល ដែរ។
សូម្បីតែលោក John Kerry រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏សរសើរពីទឹកដីសត្វព្រៃព្រឹក្សានៅតាមដងទន្លេមេគង្គកាលពីជំនាន់គាត់នៅធ្វើទាហានក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឆ្នាំ១៩៦៨ មកម៉្លេះ នៅកម្ពុជា ទន្លេមេគង្គទ្រទ្រង់ជីវសាស្ត្រចម្រុះដ៏សម្បូរបែបនៃតំបន់ទំនាប ដែលផ្តល់ប្រូតេអ៊ីនចំនួន ៦០ ភាគរយនៅកម្ពុជា។ តែមកទល់ពេលនេះលោកបែរទៅជាព្រួយបារម្ភចំពោះខ្មែរដែលជាម្ចាស់ស្រុកទៅវិញចំពោះ លោកថា៖ «សព្វថ្ងៃនេះ ទន្លេមេគង្គប្រឈមនឹងគ្រោះថ្នាក់ថ្មី ហើយខុសពីមុនគឺគ្រោះថ្នាក់ដែលគំរាមកំហែងដល់មុខរបរសម្រាប់ជីវភាពរស់នៅរបស់មនុស្សរាប់សិបលាននាក់ ហើយជានិមិត្តរូបនៃហានិភ័យពីការប្រែប្រួលអាកាសធាតុចំពោះផែនដី ទាំងមូល។ ដោយសារការអភិវឌ្ឍទំនប់វារីអគ្គិសនីកំពុងតែបំផ្លាញតម្រូវការស្បៀងនិងទឹករបស់មនុស្សរាប់លាននាក់នោះ»។ តើលោក Kerry មិនស្រឡាញ់ខ្មែរដូចខ្មែរស្រឡាញ់ខ្មែរទេ?
ម្យ៉ាងវិញទៀតការសាងសង់ទំនប់វារីអគ្គិសនីនេះ ជាកត្តាធ្វើឲ្យមានការប្រែប្រួលអាកាសធាតុខ្លាំង ហើយប៉ះពាល់នឹងការរស់នៅទាំងមនុស្ស សត្វ និងជីវសាស្ត្រចម្រុះ នៅពេលគេបិទទឹកនៅទំនប់វារីអគ្គិសនីទឹកនៅរាក់ទេ តែពេលគេបើកមកគឺទឹកជំនន់លិចភូមិលិចស្រែអស់ ផ្ទះអ្នកភូមិខ្លះហូរមកតាមទឹក។ រឿងទំនប់វារីអគ្គិសនីនេះ ឃើញតែសាងសង់ និងដាក់ឲ្យដំណើរការទេ តែធាតុពិតតម្លៃភ្លើងនៅតែថ្លៃដដែល បើទៅមើលផ្ទះលោកមេភ្លើងស្រុកខ្មែរ កែវ រតនៈ នៅ ខេត្តពោធិ៍សាត់ វិញដូចសេតវិមានអ៊ីចឹង។
រីឯទឹកបឹងទន្លេសាបវិញក៏ចេះតែរាក់ទៅ ជួយទឹកជំនន់លែងបានហើយ ហើយក៏មិននាំគ្នាទៅបូមភក់យកដីល្បាប់មកធ្វើស្រែមក ដើម្បីឲ្យបឹងទន្លេសាបជ្រៅឡើងវិញ និងដើម្បីកែប្រែដីស្រែចម្ការគឺមិនអ៊ីចឹងឯណា នាំគ្នាគិតតែពីបូមខ្សាច់ធ្វើឲ្យមានហានិភ័យខ្ពស់ទៅវិញ។ នៅពេលផ្លាស់ប្តូររបបទឹកបែបនេះ គឺធ្វើត្រីដែលមានជាតិប្រូតេអ៊ីនក៏ថយចុះ ក៏ធ្វើឲ្យប្រាជ្ញារបស់មនុស្សជាពិសេសកុមារក៏ថយចុះដែរ។
ជាងនេះទៅទៀត ពលរដ្ឋខ្មែរឥឡូវទទួលទានតែត្រីចិញ្ចឹមខ្សោះៗពុំសូវមានជីវជាតិទេ ព្រោះត្រីដែលមានជាតិនៅបឹងទន្លេសាប និងទន្លេមេគង្គគឺក្រុមនិគមជនជាតិភាគតិចចាម និងនិគមជនជាតិវៀតណាមអនាគតអាចក្លាយ ទៅជាជនជាតិភាគច្រើនវិញ រស់នៅលើទឹកស៊ីត្រីល្អៗមានជាតិអស់ ហើយជុះអាចម៍ដាក់ទឹកឲ្យខ្មែរប្រើទៀត។ នេះក៏មកពីខ្មែរស្រឡាញ់ខ្មែរពេក?
ជាផលវិបាកនៃការធ្វើឲ្យមានការផ្លាស់ប្តូរអាកាសធាតុនោះគឺ គ្រោះធម្មជាតិដែលបង្កឡើងដោយទឹកជំនន់ ខ្យល់ព្យុះ រន្ទះបាញ់ និងការបាក់ដី [ច្រាំងទន្លេ] បានបង្កឲ្យមនុស្សស្លាប់ ១៣៦ នាក់ដែលតួលេខនេះបានធ្លាក់ចុះប្រមាណ ៧០ ភាគរយ បើធៀបទៅនឹង ឆ្នាំ២០១៣ ដែលមានមនុស្សស្លាប់ដល់ទៅជាង ៣០០ នាក់។
រាជរដ្ឋាភិបាលបានចំណាយថវិកាអស់ប្រមាណ ៣០ លានដុល្លារ សម្រាប់ដោះស្រាយនិងគ្រប់គ្រងគ្រោះមហន្តរាយកាលពី ឆ្នាំ២០១៤។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅ ឆ្នាំ២០១៤។
សម្រាប់គណៈកម្មការនេះ មើលទៅហាក់បីដូចជាបានចេះត្រឹមតែទិញអំណោយស៊ីក្បាលកាក់ ចុះចែកអំណោយ និងជួយសាងសង់ផ្ទះបន្តិចបន្តួច បានត្រឹមតែជួយតែលើបញ្ហាដែលកើតឡើង។ រីឯថ្នាក់ស្រុកមួយចំនួនទើបតែបានថវិកាបន្តិចបន្តួចគ្រាន់ជួយដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនេះ ដូចជា សាងទីទួលសម្រាប់ជ្រកជាដើមដើម្បីការពារគ្រោះមហន្តរាយ។
ហេតុដូច្នេះហើយរាជរដ្ឋាភិបាលគួរតែប្តូរទិសដៅមកដោះស្រាយឫសគល់នៃបញ្ហាដូចជាការបញ្ឈប់កាប់ព្រៃឈើ បូមខ្សាច់និងការសាងសង់វារីអគ្គិសនីជាដើមដែលបណ្តាលឲ្យមានការប្រែប្រួលអាកាសធាតុទៅវិញ ជាជាងដោះស្រាយបញ្ហាគ្រោះមហន្តរាយមានកើតឡើង៕

No comments:
Post a Comment