គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Monday, March 9, 2015

កន្ទុយ​បារី៨០​តោនត្រូវ​ក្រុមហ៊ុន ​ប៉ែន លឹម ត្រេ​ឌី​ង​គ្រុប នាំ​ចូល​មក​ចោល​នៅ​កម្ពុជា​​



 សូមចុចស្តាប់

អាជីវករ​ម្នាក់​នៅ​​ក្រុង​សៀមរាបឲ្យដឹងថា ក្រុមហ៊ុន​ ប៉ែន លឹម ត្រេ​ឌី​ង​គ្រុប បាន​នាំ​ចូល​កន្ទុយបារី៨០តោនពី​ប្រទេស​វៀតណាមមក​ចោល​នៅ​កម្ពុជា ក្រោម​រូបភាព​ជា​ជី​កសិកម្ម​ធម្មជាតិ​ ។​

អ្នករកស៊ី​ដឹក​ជញ្ជូន​ទំនិញ​ម្នាក់ លោក ប៊ុន សែន​ស៊ុន ប្រាប់​ VOD​ កាលពី​ល្ងាច​ថ្ងៃទី​០៨ ​ខែ​កុម្ភៈ​ថា កាលពី​ចុងឆ្នាំ​២០១៤ ក្រុមហ៊ុន ប៉ែន លឹម ត្រេ​ឌី​ង​គ្រុប បាន​ជួល​លោក​ឲ្យ​ដឹក​ទំនិញ​ប្រហែល​៣០​តោន ពី​ព្រំប្រទល់​ប្រទេស​វៀតណាម​ត្រង់ចំណុច​ច្រកព្រំដែន​ត្រពាំង​ផ្លុង ក្នុង​ខេត្ដ​ត្បូងឃ្មុំ យក​ទៅ​ខេត្ត​ព្រះវិហារ ហើយ​បន្ត​ដឹក​មក​ខេត្ត​សៀមរាប កាត់​តាម​ស្រុក​អន្លុងវែង​ ។ លោក​ថា ពេល​មក​ដល់​ព្រៃ​ស្អា​កស្ថិតក្នុង​ស្រុក​អន្លុងវែង ខេត្ត​ឧត្តរមានជ័យ ក្រុមហ៊ុន​ប៉ែន លឹម បាន​ឲ្យ​លោក​ទម្លាក់​ទំនិញ​នៅ​ទីនោះ២០​តោន ហើយ​នៅសល់​ប្រហែល​១០​តោន​ទៀត ឲ្យ​លោក​យក​ទៅ​រក្សាទុក​នៅ​ខេត្តសៀមរាប​ ។ លោក​បន្ដថា តាម​លិខិត​ពីរ​សន្លឹក​ដែល​ក្រុមហ៊ុន​ផ្ដល់ឲ្យ​លោក គឺ​ទំនិញ​ដែល​លោក​ដឹក​នោះ​ជាជី​ធម្មជាតិ សញ្ញា​ដើម​ថ្នាំជក់ ដែល​ក្រុមហ៊ុន​មាន​សិទ្ធិ​នាំចូល​ពី​បរទេស​ទម្ងន់​៨០​តោន ​។ តាម​លិខិត​នោះ​ឲ្យដឹង​ដែរថា ជី​កសិកម្ម​នោះ​ត្រូវ​បាន​វិភាគដោយ​មន្ទីរពិសោធន៍​កសិកម្ម និង​មាន​ការទទួលស្គាល់​ពី​អគ្គនាយកដ្ឋាន​កសិកម្ម​ផងដែរ ​។​


លោក ប៊ុន សែន​ស៊ុន បន្តថាជី​ប្រហែល​១០​តោន​នោះ លោក​បាន​យក​ទៅ​ផ្ញើ​នៅ​ផ្ទះ​មិត្តភក្តិ​ជាង​បី​ខែ​មក​ហើយ ទើបតែ​ប៉ុន្មាន​ថ្ងៃនេះមិត្តភក្តិ​នោះ​ប្រាប់ថា កា​រ៉ុង​ជី​នោះ​បែកធ្លាយ ចេញ​មក​សុទ្ធតែ​កន្ទុយ​បារី មាន​ក្លិន​មិនល្អ ធ្វើឲ្យប៉ពាល់​ដល់​សុខភាព ​។ លោក​បន្ថែមថា មិត្តភក្តិ​លោក​បាន​ជូន​ដំណឹង​ពី​ករណី​នេះ​ទៅ​អាជ្ញាធរ​មូលដ្ឋានឲ្យ​ទៅ​ពិនិត្យ​មើល​ហើយ ចំណែក​លោក​បាន​ព្យាយាម​ទាក់ទង​ឲ្យ​ប្រធាន​ក្រុមហ៊ុន ប៉ែន លឹម ត្រេ​ឌី​ង​គ្រុប ឲ្យ​យកជី​កសិកម្ម​នោះទៅ​រក្សាទុក​វិញ​ជាច្រើនលើក ប៉ុន្ដែ​ប្រធាន​ក្រុមហ៊ុន​មិន​លើក​ទូរ​សព្ទ ​។

​លោក​ ប៊ុន សែន​ស៊ុន សង្ស័យថាជី​កសិកម្ម​នោះ​មាន​ភាពមិនប្រក្រតី ព្រោះ​ក្រុមហ៊ុន​នោះ​គេចវេស​មិន​មក​ទទួលយក​ទៅ​រក្សាទុក​ឲ្យបាន​ត្រឹមត្រូ​វ ហើយ​ម្យ៉ាងទៀត​តាំងពី​ពេល​លោក​ដឹក​ជី​កសិកម្ម​នោះ​មក​ទុក​នៅ​សៀមរាប ក៏​ក្រុមហ៊ុន​មិនទាន់​ទូទាត់​ថ្លៃ​សេ​វាដឹកជញ្ជូន និង​ថ្លៃ​កម្មករ​នៅ​ឡើយ​ ។ លោក​បញ្ជាក់ថា បើសិន​កន្ទុយបារី​ទាំងនោះជា​ជី​កសិកម្ម​ធម្មជាតិ​មែន ប្រហែល​ប្រធាន​ក្រុមហ៊ុន​មិន​ទុក​ចោល​នោះ​ទេ ​។​

VOD ព្យាយាម​ទាក់ទង​លោក​ ប៉ែន លឹម ប្រធាន​ក្រុមហ៊ុន​ប៉ែន លឹម ត្រេ​ឌី​ង​គ្រុប ជាច្រើនលើក ប៉ុន្ដែ​ទូរ​សព្ទ​ចូល​មិនមាន​អ្នកទទួល​ ។​

​អភិបាលរង និង​ជា​អ្នកនាំពាក្យ​ខេត្ដ​សៀមរាប លោក ប៊ុន ថា​ឬ​ទ្ធិ មានប្រសាសន៍ថា​លោក​មិន​ទាន់​ទទួល​ល​ព័ត៌មាន​នេះ​នៅឡើយ​ទេ ប៉ុន្ដែ​លោក​ថា លោក​នឹង​ស្នើ​ទៅ​សុំ​យោបល់​ពី​អភិបាលខេត្ដ លោក ឃឹម ប៊ុន​សុង ទៅ​ពិនិត្យ​លើ​ករណី​នេះ ​។

​ប្រធាន​អង្គការ​សេ​ដាក លោក យ៉ង់ សាំង​កុមារ មានប្រសាសន៍ថា ជី​ធម្មជាតិមិន​ត្រូវ​គេ​ផលិត​ចេញពី​កន្ទុយបារី​នោះទេ​ ។ លោក​ថា ការធ្វើ​បែប​នេះ​ទំនងជា​មាន​ការ​ក្លែងបន្លំ យក​កាក​សំណល់​ពី​បរទេស​មក​ចោល​នៅ​កម្ពុជា ​។ លោក​អំពាវនាវ​ឲ្យ​មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម​ត្រួតពិនិត្យ​បញ្ហា​នេះ​ឲ្យបាន​ត្រឹមត្រូវ ​៕

No comments:

Post a Comment