
នៅល្ងាចថ្ងៃអាទិត្យនេះ ទី២២ មីនា ឆ្នាំ២០១៥ ពលរដ្ឋចារ៉ាយ ភូមិពាក់ ឃុំយ៉ាទុង
ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានយល់ព្រមទទួលយកសំណងពីក្រុមហ៊ុនរ៉ែមាសឥណ្ឌា ( ក្រុមហ៊ុនមេសកូហ្គូល )
ដោយមានការចូលរួមពីមេភូមិ មេឃុំ ចាស់ទុំភូមិ សហគមន៍ និងប្រជាពលរដ្ឋក្នុងភូមិទាំងមូល។
ពលរដ្ឋចារ៉ាយបានព្រមព្រៀងគ្នា ជាមួយភាគីក្រុមហ៊ុន ផ្តិតមេដៃទទួល និងប្រគល់លុយ តាមគ្រួសារនីមួយៗ។
ប្រជាពលរដ្ឋចារ៉ាយចំនួន១៨គ្រួសារ ដែលមានផលប៉ះពាល់ទំហំដី២៦ហិកតា ក្នុង១ហិកតា ក្រុមហ៊ុនសង១៥០០ដុល្លា ។
និងដីព្រៃសហគមន៍ ១២ហិកតា ក្នុង១ហិកតា ក្រុមហ៊ុនសង១៥០០ដុល្លា។
ការព្រមព្រៀងនេះ មានសាក្សីដឹងឮ ដោយមេភូមិ និងមេឃុំចុះហត្ថលេខា និងបោះត្រា ព្រមទាំងពលរដ្ឋក្នុងភូមិទាំងមូលនៅឈរមើលទីនោះផងដែរ។
No comments:
Post a Comment