ភ្នំពេញៈ យោងតាមលិខិតរបស់គណបក្សប្រជាជនកម្ពុជាដែលមានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើជូនលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានឲ្យដឹងថា គណបក្សជាប់ឆ្នោតទាំងពីរនេះ បានព្រមព្រៀងគ្នាជ្រើសរើសលោក លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (និចហ្វិច) ជាបេក្ខភាពទី៩ នៃ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី ជំនួសលោកស្រី ពុង ឈីវ កេក ដែលបានសុំលាលែងពីតំណែងនៅថ្ងៃអង្គារនេះ។
លិខិតដែលចុះតាំងពីថ្ងៃទី ២៩ មីនា និងទើបផ្សព្វផ្សាយជាសាធារណៈនៅរសៀលថ្ងៃទី៣១ មីនានេះ គឺប៉ុន្មានម៉ោង ក្រោយពីលោកស្រី ពុង ឈីវកេក បានប្រកាសបដិសេធមិនទទួលយកតំណែងនេះ ដែលគណបក្សទាំងពីរបានព្រមព្រៀងគ្នាកាលពីខែកក្កដា ឆ្នាំមុន។

No comments:
Post a Comment