គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Wednesday, March 18, 2015

លោកហ៊ុន សែន ប្រកាសចាត់វិធានការ តាមផ្លូវច្បាប់លើលោកកឹម សុខា

រាជធានីភ្នំពេញ៖ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា ប្រកាសនៅព្រឹកនេះថា លោកនឹងចាត់ វិធានការតាម ផ្លូវច្បាប់លើ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ និងជា អនុប្រធានរដ្ឋសភា ដែលបានប៉ុនប៉ងផ្តួលរលំលើ រាជរដ្ឋា ភិបាល ក្រោយការ បោះឆ្នោត ថ្នាក់ជាតិឆ្នាំ២០១៣កន្លងទៅ។

ការប្រកាសចាត់វិធានការផ្លូវច្បាប់ របស់លោក ហ៊ុន សែន បានធ្វើឡើងក្រោយពីលោក កឹម សុខា ក្នុងឱកាស ជួបជាមួយអ្នកគាំទ្ររបស់ខ្លួននៅអាមេរិក កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ បានប្រកាស ទទួលស្គាល់ថា ខ្លួនបាន រៀបចំគម្រោងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ នៅក្រោយការបោះឆ្នោត ឆ្នាំ២០១៣តែការការ តស៊ូរបស់លោក ត្រូវបានបរាជ័យ ព្រោះតែគ្មានបង្អែកច្បាស់ល្អ។


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសបែបនេះ បានធ្វើឡើង ក្នុងឱកាសលោកអញ្ជើញបើកការដ្ឋាន ស្ថាបនា ផ្លូវជាតិលេខ៥៨ ចាប់ពីទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដល់ខេត្ត ឧត្តរមានជ័យ នៅ ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥នេះ។

លោក ហ៊ុន សែន បាន មានប្រសាសន៍ថា ឥឡូវបែរជាគេ (កឹម សុខា) ចេញមកសារភាពថា បាន ប្រឹង ប្រែងផ្តួលរំលំរាជរដ្ឋាភិបាលផ្តួល  គណបក្សប្រជាជនកម្ពុជា តែមិនបានសម្រេចគេបរាជ័យ ហើយសូម ទោសប្រជាពលរដ្ឋនៅអាមេរិក…ចឹងយើង ចាត់ការតាមផ្លូវច្បាប់ បែបណាបើចោរសារភាព ហើយនោះ។ មេចោរសារភាពហើយ ត្រូវចាត់ការផ្លូវច្បាប់យ៉ាង ណាចឹងអ្នកខូចខាត ទ្រព្យសម្បត្តិ ទាំងអម្បាលមាណ ត្រូវរក ម្នាក់ហ្នឹងទៅចាប់យកមកទារលុយទៅអាហ្នឹងត្រឹម ត្រូវហើយអត់ មានអី ខុសទេ»។

លោកបន្តថា «អាបាត់ដៃទី៣ បានសារភាពនៅទីក្រុងឡុងប៊ិច ឥឡូវគិតយ៉ាងម៉េច ការខូចប៉ុន្មាន ស្លាប់មនុស្ស  នោះ មេខ្លោងនៅហ្នឹង តើគេបានសារភាពខ្លួនគេមិនចាំបាច់អ្នកណាទេ ហើយកុំថា ទៅនិយាយនៅអាមេរិកលាក់ នៅនេះបាននោះ គេបង្ហោះតាមហ្វេសប៊ុក ពេញទាំងអស់ហើយ»។

ទាក់ទងទៅនឹងតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា ជាប់ពន្ធនាគារនោះ លោកបានលើកឡើងថា អ្នកជាប់គុកនៅតែជាប់គុកនៅទីនោះ បន្តទៀត ព្រោះរឿងរបស់ តុលាការ លោកមិនអាចលូកដៃបានទេ៕

No comments:

Post a Comment