គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Monday, March 16, 2015

លោក ហ៊ុន សែន ឲ្យ​ពលរដ្ឋ​ចូល​រួម​ពិនិត្យ​ភាព​មិន​ប្រក្រតី​ចំពោះ​ស្លាក​រថយន្ត ខ.ម

ភ្នំពេញៈ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ដែល​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល អនុវត្ត​ច្បាប់​លុប​បំបាត់​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ប្រើ​ប្រាស់​ស្លាក​លេខ​រថយន្ត​ខេមរ​ភូមិន្ទ នគរបាល​ជាតិ និង​ស្លាក​លេខ​រាជការ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជា​ពលរដ្ឋ​ចូល​រួម​រាយការណ៍​អំពី​ករណី​មិន​ប្រក្រតី​នានា​នៃ​ការ​ប្រើ​ប្រាស់​ស្លាក​លេខ​ទាំង​នោះ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។


លិខិត​មួយ​ច្បាប់​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្ញើ​ជូន​ប្រធាន​រដ្ឋសភា ចំពោះ​សំណើ​របស់​លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​មណ្ឌល​សៀមរាប ដែល​បាន​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល អនុវត្ត​ច្បាប់​លុប​បំបាត់​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ប្រើ​ប្រាស់​ស្លាក​លេខ​រថយន្ត​ខេមរ​ភូមិន្ទ នគរបាល​ជាតិ និង​ស្លាក​លេខ​រាជការ​នោះ បាន​រៀបរាប់​លម្អិត​ពី​របៀប​ផ្តល់​ស្លាក​លេខ​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន​ដូចជា ក្រសួង​ការពារ​ជាតិ ក្រសួង​មហាផ្ទៃ និង​ស្លាក​លេខ​រដ្ឋ។

លោក​នាយក​រដ្ឋ​មន្ត្រី បញ្ជាក់​ថា៖ «ការ​ផ្តល់​ស្លាក​លេខ​ពិសេស​ឲ្យ​អ្នក​ណា​ម្នាក់ សុទ្ធ​តែ​ធ្វើ​ត្រឹម​ត្រូវ​តាម​ច្បាប់»។

លិខិត​បន្ត​ថា រាជ​រដ្ឋាភិបាល​អនុញ្ញាត​ដល់​ការ​ប្រើ​ប្រាស់​ស្លាក​លេខ​ខេមរ​ភូមិន្ទ នគរបាល រដ្ឋ និង​រាជ​រដ្ឋាភិបាល ក្នុង​គោល​ដៅ​ការពារ​ជាតិ សន្តិសុខ​សណ្ដាប់​ធ្នាប់​សង្គម និង​ផល​ប្រយោជន៍​សាធារណៈ។ ការ​ចេញ​អាជ្ញាប័ណ្ណ​ស្លាក​លេខ​សម្គាល់​យាន​ជំនិះ អាច​ធ្វើ​ទៅ​បាន​លុះត្រា​តែ​យាន​យន្ត​ទាំង​នោះ​នាំ​ចូល​ស្រប​ច្បាប់ និង​បាន​បង់​ពន្ធ​ត្រឹម​ត្រូវ។

លិខិត​បញ្ជាក់​ថា៖ «ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ដែល​រាជ​រដ្ឋាភិបាល​ពុំ​ទាន់​មាន​មធ្យោបាយ​សម្រាប់​បំពាក់​ជូន​បាន​គ្រប់​គ្រាន់​បម្រើ​ឲ្យ​វិស័យ​ការពារ​ជាតិ ការ​បរិច្ចាគ​យាន​ជំនិះ​គ្រប់​ប្រភេទ​ពី​សំណាក់​សប្បុរស​ជន​គឺជា​ការ​ចាំបាច់ និង​មាន​ប្រយោជន៍​ធំធេង​ក្នុង​វិស័យ​ការពារ​ជាតិ»។

នៅ​ក្នុង​លិខិត​នោះ​ថា ក្រសួង​ការពារ​ជាតិ ក្រសួង​មហាផ្ទៃ និង​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​បាន​អនុវត្ត​យ៉ាង​តឹងរ៉ឹង​លើ​ការ​ស្នើ​សុំ​ប្រើ​ប្រាស់​ស្លាក​លេខ​ខេមរ​ភូមិន្ទ នគរបាល​និង​រដ្ឋ ជា​ពិសេស​រថយន្ត​ផ្ទាល់​ខ្លួន​របស់​នាយ​ទាហាន និង​នាយ​នគរបាល​ជាតិ។

នៅ​ក្នុង​លិខិត​ថា៖ «ជា​រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​លុប​បំបាត់ ការ​ប្រើ​ប្រាស់​ស្លាក​លេខ​ខេមរ​ភូមិន្ទ នគរបាល និង​រដ្ឋ​ដែល​ក្លែង​ក្លាយ និង​បាន​ចាត់​វិធានការ​និង​ការ​ដាក់​ទោសទណ្ឌ​ចំពោះ​អ្នក​ក្លែង​បន្លំ​ប្រើ​ប្រាស់ ស្លាក​លេខ​ខេមរ​ភូមិន្ទ នគរបាល​និង​រដ្ឋ។ រាជ​រដ្ឋាភិបាល លើក​ទឹក​ចិត្ត​ឲ្យ​ប្រជា​ពលរដ្ឋ​ចូល​រួម​រាយការណ៍​អំពី​ករណី​មិន​ប្រក្រតី​នានា​នៃ​ការ​ប្រើ​ប្រាស់​ស្លាក​លេខ​ទាំង​នោះ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់»។

ឆ្លើយ​តប​នឹង​លិខិត​នេះ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន មាន​ប្រសាសន៍​ថា លោក​ចាប់​អារម្មណ៍​ចំណុច​មួយ​ដែល​ថា សប្បុរស​ជន​អាច​បរិច្ចាគ​ជា​អំណោយ​ដល់​ក្រសួង ដែល​នេះ​ជា​បញ្ហា​មិន​ប្រក្រតី ពីព្រោះ​មាន​អ្នក​ខ្លះ​យក​រថយន្ត​ទៅ​ក្នុង​ក្រសួង​មហាផ្ទៃ​មួយ​រយៈ​ដើម្បី​ចុះ​បញ្ជី​សារពើពន្ធ រួច​យក​មក​ប្រើ​ប្រាស់​ជា​លក្ខណៈ​ឯកជន យក​ទៅ​កាង​រក​ស៊ី​ខុស​ច្បាប់។

លោក​បាន​ថ្លែង​ថា៖ «ការ​បង្រ្កាប​ចំពោះ​ស្លាក​លេខ​នេះ គឺ​ឃើញ​មាន​មែន តែ​មាន​តិច​តួច​បំផុត»។

លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ថ្លែង​ថា កន្លង​មក​អ្នក​ដែល​ប្រើ​ប្រាស់ ស្លាក​លេខ​ខេមរ​ភូមិន្ទ នគរបាល​និង​រដ្ឋ តែង​តែ​យក​ទៅ​ប្រើ​ប្រាស់​ខុស​គោល​ការណ៍​ច្បាប់​ដែល​បាន​កំណត់​ពីព្រោះ​អ្នក​ប្រើ​ប្រាស​ពុំ​បាន​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​បេសកកម្ម​ទេ គឺ​តែង​តែ​យក​ទៅ​ប្រើ​ប្រាស់​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ប្រព្រឹត្ត​បទ​ល្មើស ដូចជា ដឹក​ឈើ​ខុស​ច្បាប់ អីវ៉ាន់​គេច​ពន្ធ​ជាដើម។

លោក​បាន​ថ្លែង​ថា៖ «រដ្ឋាភិបាល​គួរ​តែ​ចាត់​វិធានការ​ជា​បន្ទាន់ បើ​ពុំ​ដូច្នេះ​ទេ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​ដល់​កិត្តិយស​របស់​ជាតិ»។

សូម​រំឭក​ផង​ដែរ​ថា កាល​ពី ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ កន្លង​មក​លោក សៅ សុខា អគ្គ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ស្នើ​ឲ្យ​ត្រួត​ពិនិត្យ យានយន្ត​យោធា​ដែល​មាន​ស្លាក​លេខ ខ.ម គ្រប់​ប្រភេទ៕

No comments:

Post a Comment