ភ្នំពេញៈ ច្បាប់ថ្មីពីរដែលគ្រប់គ្រងការបោះឆ្នោត និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានរំពឹងថា នឹងត្រូវអនុម័ត ដោយគ្មានការជជែកពិភាក្សាបន្ថែមទៀតនៅសប្តាហ៍នេះក្នុងអំឡុងសម័យប្រជុំរដ្ឋសភា។
តំណាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ បានប្រកាសសេចក្តីសម្រេចនេះ កាលពីម្សិលមិញ បើទោះបីជាមានការជំទាស់ពីអង្គការឃ្លាំមើលការបោះឆ្នោតចំពោះសេចក្តីព្រាងច្បាប់នេះក៏ដោយ។
លោក គួយ ប៊ុនរឿន ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ បានថ្លែងថា នឹងគ្មានការពិភាក្សាបន្ថែមលើច្បាប់បោះឆ្នោតនេះទេ ដោយសារតែច្បាប់ទាំងនេះបានបញ្ជូនទៅរដ្ឋសភា បន្ទាប់ពីសេចក្តីព្រាងច្បាប់ទាំងនេះ ត្រូវបានអនុម័តដោយគណបក្សទាំងពីរកាលពីសប្តាហ៍មុន។
លោក ស៊ិក ប៊ុនហុក តំណាងរាស្រ្តគណបក្សប្រជាជនមិនអាចបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះនឹងនៅដដែលនោះទេ ប៉ុន្តែ លោកថា «យើងប្រញាប់អនុម័តច្បាប់នេះ»។
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ជាក្រុមអង្គការចំនួន ៦ បានធ្វើពហិការចូលរួមនៅក្នុងវេទិកាសាធារណៈកាលពីសប្តាហ៍មុនទេ ដែលជាវេទិកាបង្ហាញពីសេចក្តីព្រាងច្បាប់ទាំងនេះ។
លោក គល់ បញ្ញា នាយកប្រតិបតិ្តនៃអង្គការ ខុម ហ្វ្រែល ដែលជាសមាជិកនៃសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត បានជំរុញឲ្យគណបក្សទាំងពីរពិចារណាឡើងវិញ និងធ្វើវិសោធនកម្មលើច្បាប់ទាំងពីរ។
លោកបន្ថែមថា៖ «វាប៉ះពាល់សង្គមស៊ីវិលនិងសិទិ្ធរបស់គណបក្សនិងអ្នកសង្កេតការណ៍។ គណបក្សទាំងពីរត្រូវតែដោះស្រាយបញ្ហានេះ»។
មិនមែនមានតែអង្គការសង្គមស៊ីវិលនៃសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតប៉ុណ្ណោះទេ ដែលរិះគន់សេចក្តីព្រាងច្បាប់បោះឆ្នោតនេះ មជ្ឈដ្ឋានជាច្រើនផ្សេងទៀត ក៏បានធ្វើការរិះគន់យ៉ាងខ្លាំងផងដែរ ដោយថា ច្បាប់ថ្មីនេះអាចអាក្រក់ជាងច្បាប់បោះឆ្នោតចាស់។ ច្បាប់បោះឆ្នោតចាស់ដែលតែងតែធ្វើឲ្យកើតមានវិបត្តិនៅរាល់ក្រោយការបោះឆ្នោត៕

No comments:
Post a Comment