ប្រធានរដ្ឋសភាលោក ហេង សំរិន សម្រេចតែងតាំងលោក ឈាង វុន ជាអ្នកនាំពាក្យរដ្ឋសភា និង ភរិយារបស់លោក សម រង្ស៊ី គឺលោកស្រី ជូឡុង សូមូរ៉ា ជាអ្នកនាំពាក្យបម្រុង សម្រាប់រដ្ឋសភានីតិកាលទី៥នេះ ។
យោងតាមលិខិតរបស់ប្រធានរដ្ឋសភាលោក ហេង សំរិន ចុះថ្ងៃទី១៨ ខែមីនា បានសម្រេចបង្កើតអ្នកនាំពាក្យរបស់រដ្ឋសភានីតិកាលទី៥ ដោយតែងតាំងលោក ឈាង វុន ប្រធាន
គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ជាអ្នកនាំពាក្យរដ្ឋសភា និងលោក ស្រី ជូឡុង សូមូរ៉ា ដែលជាអនុប្រធានគណៈកម្មការនេះ ជាអ្នកនាំពាក្យបម្រុង ។
សេចក្ដីសម្រេចបន្តថា អ្នកនាំពាក្យមានតួនាទី និងភារកិច្ចរៀបចំឯកសារផ្សព្វផ្សាយព័ត៌មាន និងធ្វើការបំភ្លឺជូនសាធារណចំពោះព្រឹត្តិការណ៍ និងសភាពការណ៍នយោបាយជាតិ និងអន្តរជាតិសំខាន់ៗមកលើរដ្ឋសភា ។ ចំណែកអ្នកនាំពាក្យបម្រុងត្រូវទទូលភារកិច្ចជំនួសអ្នកនាំពាក្យ ពេលអ្នកនាំពាក្យជាប់បំពេញបេសកកម្មទៅក្រៅប្រទេស ៕

No comments:
Post a Comment