ភ្នំពេញៈ បើទោះជាត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គំរាមចាត់វិធានការផ្លូវច្បាប់ក៏ដោយ ក៏ប៉ុន្តែ លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងជាប់បំពេញបេសកកម្មនៅសហរដ្ឋអាមេរិក លោកនៅតែវិលមកមាតុប្រទេសវិញ ដោយគ្មានបារម្ភពីការចាប់ខ្លួនទេ។
បើតាមគម្រោង លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី ១ រដ្ឋសភា គ្រោងនឹងវិលត្រឡប់មកដល់រាជធានីភ្នំពេញ នៅថ្ងៃទី ២៥ មីនា យោងតាមសេចក្តីប្រកាសព័ត៌មានពីខុទ្ទកាល័យរបស់លោកដែលចេញផ្សាយកាលពីម្សិលមិញ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងលោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានបញ្ជាក់កាលពីម្សិលមិញថា លោក កឹម សុខា នៅតែជាប់ពាក់ព័ន្ធនឹងបណ្តឹងជាច្រើននៅតុលាការតែដដែល ទេ ដោយអះអាងថា គ្មានអ្វីផ្លាស់ប្តូរទេចំពោះរឿងក្តីលោក កឹម សុខា នៅតុលាការ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកាលពីសប្តាហ៍មុន ហើយថា សុន្ទរកថារបស់លោក កឹម សុខា នៅសហរដ្ឋអាមេរិក និងការសន្យារបស់គាត់ក្រោយការបោះឆ្នោត កំពុងត្រូវបានសិក្សាដោយអ្នកជំនាញច្បាប់។
លោក ទិត សុធា បញ្ជាក់ថា៖ «អ្នកជំនាញច្បាប់របស់យើងកំពុងសិក្សារឿងក្តីលោក កឹម សុខា។ យើងរង់ចាំមើលថាតើអ្វីនឹងកើតឡើងបន្ទាប់ពីឯកឧត្តម កឹម សុខា មានវត្តមាននៅក្នុងប្រទេស»។ ប៉ុន្តែ លោកបានបន្ថែមថា រដ្ឋាភិបាលមិនទាន់បានដាក់បណ្តឹងបន្ថែមប្រឆាំងទៅនឹងលោក កឹម សុខា ទេ ខណៈដែលគាត់មានរឿងក្តីជាច្រើននៅតុលាការ។
ទោះជាយ៉ាងណា លោក មុត ចន្ថា ប្រធានខុទ្ទកាល័យរបស់លោក កឹម សុខា បានបញ្ជាក់ថា លោក កឹម សុខា នឹងមកដល់ប្រទេសកម្ពុជា នៅយប់ថ្ងៃពុធ ហើយថា គ្មានអ្វីត្រូវខ្លាចចំពោះការវិលត្រឡប់របស់គាត់នោះទេ។
លោកអះអាងថា៖ «គាត់មិនបានធ្វើអ្វីខុសទេ។ ខុស ឬ ត្រូវ អាស្រ័យលើតុលាការ ហើយយើងក៏មានភ័ស្តុតាងបញ្ជាក់ថា ខុសឬត្រូវផងដែរ»។
កាលពីសប្តាហ៍មុន លោក កឹម សុខា ត្រូវបានចោទប្រកាន់ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា បានប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ទាក់ទងនឹងសុន្ទរកថារបស់លោកនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ដោយលោក ហ៊ុន សែន បានស្នើឲ្យតុលាការចាត់វិធានការផ្លូវច្បាប់លើលោក កឹម សុខា។
ឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោក ហ៊ុន សែន គណបក្សសង្គ្រោះជាតិនៅអាមេរិកខាងជើងបានចេញសេចក្តីថ្លែងការណ៍មួយ ដែលសម្តែងនូវការសោកស្តាយចំពោះការចោទប្រកាន់ និងការបកស្រាយរបស់លោក ហ៊ុនសែន ដែលខុសពីសុន្ទរកថាដើមរបស់លោក កឹម សុខា ទាក់ទងនឹងពាក្យ «ផ្លាស់ប្តូរ»។
គណបក្សសង្គ្រោះជាតិនៅអាមេរិកខាងជើង បានថ្លែងថា៖ «ជាទូទៅ យើងកត់សម្គាល់ឃើញថា មេដឹកនាំ និងសកម្មជននយោបាយនៅលើពិភពលោក ចូលចិត្តប្រើពាក្យ «ផ្លាស់ប្តូរ» ដើម្បីបម្រើផលប្រយោជន៍រួមរបស់សង្គម និងមនុស្សជាតិ។ ឧទាហរណ៍ ក្នុងយុទ្ធនាការឃោសនារបស់លោកប្រធានាធិបតី អូបាម៉ា លោកក៏បានប្រើពាក្យផ្លាស់ប្តូរដែរ...»៕

No comments:
Post a Comment