បើយោងតាមគេហទំព័ររបស់VODបានចុះផ្សាយថាអ្នកមានជម្លោះដីធ្លីជាង៥០គ្រួសារ នៅស្រុកបវេល ខេត្តបាត់ដំបង ឲ្យដឹងថា ពួកគេនឹងដាក់ពាក្យបណ្តឹងទៅស្ថាប័នធំៗមួយចំនួននៅរាជធានីភ្នំពេញឲ្យជួយអន្តរាគមន៍បញ្ហាជម្លោះដីធ្លី ខណៈដំណោះស្រាយរបស់លោកឈាង វុន មិនមានប្រសិទ្ធភាព ។
តំណាងពលរដ្ឋម្នាក់លោក សេក វ័រ រស់នៅឃុំបឹង៥ ស្រុកបវេល ខេត្តបាត់ដំបង ឲ្យVODដឹងនៅថ្ងៃសៅរ៍ទី០៧ មីនានេះថា អន្តរាគមន៍របស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលបាត់ដំបង លោកឈាង វុន មិនមានប្រយោជន៍ទេ ព្រោះអាជ្ញាធរមូលដ្ឋានមិនត្រឹមតែមិនបានដោះស្រាយអ្វីឲ្យប្រជាពលរដ្ឋថែមទាំងបានចេញប័ណកម្មសិទ្ធិលើដីដែលមានម្ចាស់កាន់កាប់ស្របច្បាប់ឲ្យអ្នកថ្មីថែមទៀតជាហេតុធ្វើឲ្យពួកគាត់អស់សង្ឃឹម នឹងចំណាត់ការនេះ ហើយពួកគេសម្រេចចិត្តមកសុំអន្តរាគមន៍ ជាថ្មីទៀតទៅស្ថាប័នធំៗមួយចំនួននៅភ្នំពេញ ។ លោកបន្តថា កាលពីម្សិលមិញពួកគាត់បានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃរួចហើយ ហើយនៅថ្ងៃចន្ទខាងមុខនេះ ពួកគេនឹងបន្តដាក់ញត្តិនៅរដ្ឋសភា ក្រសួងដែនដីនគរូបនីយកម្ម អង្គភាពប្រឆាំងអំពើពុករលួយ និងឧត្តមស្នងការអង្គការសហប្រជាជាតិជាដើម ។
ប្រជាពលរដ្ឋឲ្យដឹងថា កាលពីពេលថ្មីៗនេះ លោកឈាង វុនបានចុះទៅដល់ឃុំនោះហើយលោក ឈាង វុនអះអាងថា ឃុំនោះលោកជាអ្នកបង្កើត ដូច្នេះលោកត្រូវតែដោះស្រាយឲ្យបានត្រឹមត្រូវ ។ ប៉ុន្តែប្រជាពលរដ្ឋអះអាងថា ការសន្យារបស់លោកឈាង វុននោះមិនបានដូចការលើកឡើងរបស់លោកទេ គឺប្រជាពលរដ្ឋរងគ្រោះនៅតែរងគ្រោះដដែល ។
VOD មិនអាចទាក់ទងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលខេត្តបាត់ដំបងលោក ឈាង វុន បានទេ ដោយលោកមិនលើកទូរសព្ទ ។
ប្រជាពលរដ្ឋឲ្យដឹងដែរថា មេភូមិ និង មេឃុំបឹង៥ លោក ឈា នី បានឃុបឃិតគ្នាយកដីប្រជាពលរដ្ឋជាច្រើនឆ្នាំមកហើយរហូតមកដល់ពេលនេះមិនទាន់បានទទួលដំណោះស្រាយពីស្ថាប័នណាមួយនៅឡើយទេ ។
VOD មិនអាចទាក់ទងមេឃុំបឹង៥ លោកឈា នី ដើម្បីសុំការបំភ្លឺទាក់ទងនឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋបានទេ ។
យ៉ាងនេះក្តី មន្ត្រីសម្របសម្រួលរបស់អង្គការលីកាដូប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង លើកទឹកចិត្តប្រជាពលរដ្ឋដែលតស៊ូតាមនីតិវិធីច្បាប់។ លោកបន្តថា ក្រុមការងាររបស់អង្គការ និងត្រៀមជួយតាមគោលការណ៍បច្ចេកទេស ករណីប្រជាពលរដ្ឋត្រូវការ ៕

No comments:
Post a Comment