គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Saturday, March 7, 2015

ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឲ្យ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​បង្កើត​គណបក្ស​នយោបាយ

ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឲ្យ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​របស់ លោក សួន សេរីរដ្ឋា បង្កើត​គណបក្ស​នយោបាយ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។
ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់ លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ និង​ជា​តំណាង​ស្ថាបនិក​គណបក្ស​អំណាច​ខ្មែរ ចុះ​ថ្ងៃ​ទី​៦ ខែ​មីនា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​បញ្ជាក់​ប្រាប់ លោក សួន សេរីរដ្ឋា ថា ក្រសួង​មហាផ្ទៃ បាន​ទទួល​រួច​ហើយ​នូវ​សេចក្តី​ជូន​ដំណឹង​ស្ដីពី​ការ​ស្នើសុំ​បង្កើត​គណបក្ស​អំណាច​ខ្មែរ។ ប៉ុន្តែ លោក ស ខេង បញ្ជាក់​ថា ដើម្បី​ទទួល​បាន​សុពលភាព គណបក្ស​អំណាច​ខ្មែរ ត្រូវ​បំពេញ​បែបបទ និង​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត​ឲ្យ​ស្រប​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។

ចំណែក​ពី​ខាង លោក សួន សេរីរដ្ឋា វិញ លោក​សម្ដែង​ការ​សប្បាយ​ចិត្ត​នៅ​ពេល​ទទួល​បាន​ដំណឹង​ពី​ក្រសួង​មហាផ្ទៃ បែប​នេះ។ ថ្លែង​ក្នុង​លិខិត​ចំហ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៦ មីនា លោក សួន សេរីរដ្ឋា បញ្ជាក់​ថា គណបក្ស​អំណាច​ខ្មែរ នឹង​ធ្វើ​ការ​បំពេញ​បែបបទ​ជំហាន​ទី​២ ដាក់​ចូល​ក្រសួង​មហាផ្ទៃ ឲ្យ​បាន​ឆាប់ ដើម្បី​ដាក់​ដំណើរ​ការ​ទីស្នាក់ការ​កណ្ដាល​នៅ​ក្រុង​ភ្នំពេញ ព្រម​ទាំង​ការិយាល័យ​សាខា​បក្ស​នៅ​តាម​បណ្ដា​ខេត្ត-ក្រុង​នានា។
ការ​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឲ្យ លោក សួន សេរីរដ្ឋា អាច​បង្កើត​គណបក្ស​នយោបាយ​នៅ​ពេល​នេះ ធ្វើ​ឡើង​ប្រមាណ ២​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​ទោស លោក សួន សេរីរដ្ឋា ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៧​ឆ្នាំ ពី​បទ​ពាក់ព័ន្ធ​នឹង​រួម​គំនិត​ក្បត់​ជាតិ។ ចំណែក​បក្ខពួក​របស់ លោក សួន សេរីរដ្ឋា ៣​នាក់​ផ្សេង​ទៀត ក៏​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ ទៅ ៦​ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់​ជាតិ​ដូច​គ្នា។
លោក សួន សេរីរដ្ឋា ដែល​សព្វថ្ងៃ​កំពុង​រស់នៅ​ក្រៅ​ប្រទេស ធ្លាប់​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​នឹង​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា នៅ​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាត​ឲ្យ​ចលនា​របស់​លោក​បង្កើត​គណបក្ស​នយោបាយ​រួច​ហើយ​នោះ៕

No comments:

Post a Comment