គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Friday, March 6, 2015

លោក ហ៊ុន សែន ទទួលស្គាល់ថា​ខ្លួន​ជា​មេដឹកនាំ​អន់​ជាងគេ​ក្នុង​តំបន់​អាស៊ី​

កាលពី​រសៀល​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៥ លោក ហ៊ុន សែន ជា​នា​យក​រដ្ឋមន្ត្រី​និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​បាន​ថ្លែង​ជា​សា​ធា​រណៈ​​ថានៅក្នុង​តំបន់​អាស៊ី កម្ពុជា​ទទួលបាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​តិចជាងគេ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់​។ ហ៊ុន សែន ថ្លែង​បែបនេះ​នៅក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៥ ដោយបាន​លើកទ្បើង​ថា “​យើង​ត្រូវខិតខំ​ប្រឹងប្រែង​បន្តទៀត​ព្រោះ​ការប្រមូល​ចំណូល​របស់​យើង​នៅ​ទាប បើ​ប្រៀបធៀប​ជា​មួយ​​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​អាស៊ាន​និង​ប្រទេស​ដែលមាន​កម្រិត​អភិវឌ្ឍន៍​ប្រហាក់​ប្រ​ហែល
គ្នា​”​។ ជាងនេះទៅទៀត​លោក ហ៊ុន សែន បាន​ថ្លែង​ថាបើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ក្នុង​តំបន់​គឺ​កម្ពុ​ជាមាន​ប្រាក់ចំណូល​ទាប​ជាងគេ គឺមាន​ប្រាក់ចំណូល​តែ​ជាង​១២​ភាគរយ​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​ក្រុមអ្នកតាមដាន​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ឲ្យ​ដឹងថា​លោក ហ៊ុន សែន កំពុង​ទទួលស្គាល់​នូវ​ការដឹកនាំ​ដ៏​អសមត្ថភាព​របស់ខ្លួន ព្រោះ​រយៈពេល​ជាង​៣០​ឆ្នាំ​ដែល​ហ៊ុន សែន ក្តោប​ក្តាប់​អំណាច​ជា​នាយករដ្ឋមន្ត្រី​មិនបាន​ធ្វើ​ឲ្យ​កម្ពុជា​មានការ​រីកចម្រើន​ដូច​ប្រទេសជិតខាង​និង​ប្រទេស​ក្នុង​តំបន់​នោះទេ​។ មកដល់ពេលនេះ​ប្រទេស​កម្ពុជា​ជំពាក់​បំណុល​បរទេស​ជាច្រើន​ពាន់​លាន​ដុល្លារ ហើយ​ប្រទេស​ចិន​បាន​ក្លាយជា​ម្ចាស់បំណុល​ធំ​បំផុត​សម្រាប់​កម្ពុជា ដែលជា​ហេតុ​ធ្វើ​ឲ្យ​ចិន​មាន​ឥទ្ធិពល​នយោបាយ​និង​សេដ្ឋកិច្ច​កាន់តែខ្លាំង​លើ​កម្ពុជា​។ អាច​និយាយបានថា ចិន​និង​យួន​គឺជា​អ្នក​ក្តោប​ក្តាប់​សេដ្ឋកិច្ចកម្ពុជា​ស្ទើរតែ​ទាំងស្រុង ហេតុនេះហើយ​ទើប​កម្ពុជា​ប្រមូលបាន​ប្រាក់ចំណូល​ទាប​ជាងគេ​ក្នុង​ឆ្នាំ​២០១៤ ដែល​បញ្ហា​នេះ​លោក ហ៊ុន សែន ជា​អ្នកទទួល​ស្គាល់​ដោយ​ខ្លួនឯង​។

​បញ្ហាសំខាន់​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ទាប​ជាងគេ​ក្នុង​តំបន់​អាស៊ី​គឺ​បណ្តាលមកពី​អំពើពុករលួយ​ដែល​រាលដាល​កាន់តែខ្លាំង​ទ្បើងៗ ជាពិសេស​អំពើពុករលួយ​របស់​ស្ថាប័នគយ ស្ថាប័ន​ពន្ធដារ ក្រសួង​សេដ្ឋកិច្ច​និង​ក្រសួងពាណិជ្ជកម្ម គឺជា​កត្តា​ដែល​ធ្វើ​ឲ្យ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​នៅមានកំរិត​។ ហេតុនេះហើយ​ទើប​សេដ្ឋកិច្ចកម្ពុជា​នៅតែ​ទន់ខ្សោយ​ក្នុងខណៈដែល​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​សៀម និង​ប្រទេស​មួយចំនួនទៀត ដើម្បី​រក​ការងារ​ធ្វើ​និង​ទទួលបាន​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​។ ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច​បាន​រិះគន់ថា ដោយសារតែ​លោក ហ៊ុន សែន គ្មាន​ជំនាញ​ផ្នែក​សេដ្ឋកិច្ច ហើយ​គិតគូរ​តែ​រឿង​ពង្រឹង​អំណាច ពុករលួយ បក្ខពួកនិយម គ្រួសារនិយម ទើប​សេដ្ឋកិច្ចកម្ពុជា​នៅតែមាន​សភាព​ដុនដាប បើ​ប្រៀបធៀប​ទៅនឹង​ប្រទេសជិតខាង​៕

No comments:

Post a Comment