ភ្នំពេញៈ ការផ្អាកគម្រោងវារីអគ្គិសនីដ៏ចម្រូងចម្រាសរបស់វិនិយោគិនចិននៅជ្រលងភ្នំអារ៉ែង ក្នុង ខេត្តកោះកុង នឹងធ្វើឲ្យប្រទេសកម្ពុជាមិនអាចសម្រេចបានផែនការពឹងលើខ្លួនឯងលើការផ្គត់ផ្គង់ថាមពលអគ្គិសនី និងធ្វើឲ្យតម្លៃអគ្គិសនីធ្លាក់ចុះបានទេ។ នេះបើតាមមន្ដ្រីអគ្គិសនីកម្ពុជា។
ថ្លែងក្នុងពិធីជួបជុំជាមួយទាហាននៅប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃសៅរ៍ លោក កែវ រតនៈ នាយកអគ្គិសនីកម្ពុជាបានរិះគន់សកម្មជនបរិស្ថានដែលត្រូវបាននិរទេសគឺលោក Alex Gonzalez-Davidson របស់ចលនាមាតាធម្មជាតិកម្ពុជា និងគណបក្សប្រឆាំងពីបទជំទាស់នឹងគម្រោងទំនប់វារីអគ្គិសនីនេះ។ នេះបើតាមគេហទំព័រ DAP។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងលោក កែវ រតនៈ បានទេ ប៉ុន្តែលោកប្រាប់គេហទំព័រ DAP ថា៖ «អាឡិច បានបំផ្លាញវារីអគ្គិសនីមួយបាត់។ តាមរយៈអង្គការនេះ បក្សប្រឆាំងមិនឲ្យធ្វើវារីអគ្គិសនី បើអគ្គិសនីនេះ មិនបានធ្វើឲ្យយើងបាត់ ១០៨ មេហ្គាវ៉ាត់ អ៊ីចឹងយើងត្រូវពឹងបរទេសបន្តទៀត។ រាល់ពេលអភិវឌ្ឍអគ្គិសនីបក្សប្រឆាំង តែងទៅធ្វើបាតុកម្ម ឬនៅក្នុងសភាជាតិ អត់ដែលលើកដៃគាំទ្រគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីម្តងណាទេ។ មិនថា គម្រោងវារីអគ្គិសនីដើរដោយទឹកវារីអគ្គិសនី ដើរដោយធ្យូងថ្ម ឬថាមពលអគ្គិសនីផ្សេងៗទៀត មិនដែលឃើញបក្សប្រឆាំងគាំទ្រទេ។ សម្តេចបានជម្នះធ្វើវារីអគ្គិសនីដើម្បីដណ្តើមបានឯករាជភាពថាមពលអគ្គិសនី ទៅថ្ងៃក្រោយ។ ឯករាជភាពជាតិ មិនត្រឹមតែសំដៅលើឯករាជ្យទឹកដី ឬមួយក្នុងស្វ័យសម្រេចតែប៉ុណ្ណោះទេ។ កាលពីមុនយើងទិញមកពីថៃ វៀតណាម និង ឡាវ ឥឡូវកាត់បន្ថយជិតអស់ហើយ។ ជម្នះលើបក្សប្រឆាំង យើងមានភ្លើងសម្បូរ»។
កាលពី ឆ្នាំ២០១៣ កម្ពុជាផលិតបានថាមពលអគ្គិសនី ១ ៧៦៩ លានគីឡូវ៉ាត់ ក្នុងនោះថាមពលអគ្គិសនីនាំចូលពីថៃ ៥៧៩ លានគីឡូវ៉ាត់ ពីវៀតណាម ១ ៦៩១ លានគីឡូវ៉ាត់ និងពីឡាវ ១០,៧៣ លានគីឡូវ៉ាត់។ នេះបើតាមរបាយការណ៍អាជ្ញាធរអគ្គិសនី ឆ្នាំ២០១៣។
កម្ពុជារំពឹងថា នឹងមានលទ្ធភាពផលិតថាមពលអគ្គិសនីជិតដល់ ៣ ៤៣០ មេហ្គាវ៉ាត់ពីទំនប់វារីអគ្គិសនីទាំង ១២ របស់ខ្លួន និងរោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្មនៅ ឆ្នាំ ២០២០។ មកដល់ ឆ្នាំ២០១៥ រដ្ឋាភិបាលបានផ្ដល់ឲ្យក្រុមហ៊ុន ១២ ដើម្បីអភិវឌ្ឍទំនប់វារីអគ្គិសនី និងរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មនៅកម្ពុជា។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសកាលពី ខែកុម្ភៈ ថា គម្រោងទំនប់វារីអគ្គិសនីអារ៉ែងនឹងមិនកើតឡើងទេក្នុងអាណត្តិនេះ។ ថាមពលអគ្គិសនីបានពីទំនប់វារីអគ្គិសនីអារ៉ែងត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមនៅ ឆ្នាំ២០១៧។
លោក ឌិត ទីណា មន្ត្រីនាំពាក្យក្រសួងរ៉ែ និងថាមពលថ្លែងថា ការវាយតម្លៃការប៉ះពាល់បរិស្ថានលើទំនប់វារីអគ្គិសនីអារ៉ែងនឹងនៅតែបន្តធ្វើទោះបីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសកាលពីខែមុនថា ជ្រលងភ្នំអារ៉ែង «ត្រូវទុកឲ្យជំនាន់ក្មេងៗអភិវឌ្ឍ» ក៏ដោយ។
លោកថ្លែងថា៖ «កាលណាមានប្រភពបន្ថែមទៀតគឺល្អយើងមានប្រភពគ្រប់គ្រាន់ និងថ្លៃក៏បានធូរ។ យើងបានជជែកគ្នារួចហើយថា គម្រោងនេះត្រូវសិក្សាឲ្យគ្រប់ជ្រុងជ្រោយទើបយើងអាចវាយតម្លៃបាន។ តាមពិតក្រុមហ៊ុនគាត់វាយតម្លៃតាមបច្ចេកទេសដែលគាត់ប្រើហើយថ្លៃដើមខុសគ្នា។ ក្រុមហ៊ុនមួយធ្វើមិនចំណេញ មិនមែនមានន័យថាក្រុមហ៊ុនមួយទៀតមិនចំណេញនោះទេ។ វានឹងត្រូវថ្លឹងថ្លែងផលប៉ះពាល់មួយចំនួនទៀត»។
លោក សុន ឆ័យ តំណាងរាស្ដ្រគណបក្សប្រឆាំងបានថ្លែងកាលពីម្សិលមិញថា ការជំទាស់នឹងគម្រោងវារីអគ្គិសនីអារ៉ែងគឺដោយសារកង្វះតម្លាភាពលើបរិស្ថាន និងការវាយតម្លៃសេដ្ឋកិច្ចរបស់គម្រោងនេះ។
លោកលើកឡើងថា៖ «យើងមិនជំទាស់ដាច់ខាតនឹងគម្រោងនេះទេ។ យើងកំពុងស្នើសុំឲ្យមានការវាយតម្លៃត្រឹមត្រូវលើផលប៉ះពាល់សង្គម និងបរិស្ថានពីគម្រោងនេះ និងព័ត៌មានច្បាស់លាស់អំពីការវាយតម្លៃជាសាធារណៈ។ យើងយល់ថា ថាមពលគឺសំខាន់សម្រាប់ការអភិវឌ្ឍឧស្សាហកម្មនេះ»។
ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីម្សិលមិញក្នុងអំឡុងដំណើរទស្សនកិច្ចជាផ្លូវការរយៈពេលពីរថ្ងៃមកកម្ពុជា លោក TakehikoNakao ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី( ADB) បានថ្លែងថា ADB នឹងពិចារណាការផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងថាមពលវារីអគ្គិសនីបើការតាំងលំនៅឋានថ្មីរបស់ប្រជាជន និងផលប៉ះពាល់បរិស្ថានដោយសារគម្រោងនេះនឹងត្រូវដោះស្រាយបានត្រឹមត្រូវ។
លោកលើកឡើងថា៖ «កង្វះថាមពលអគ្គិសនីគឺជាឧបសគ្គដ៏ធំបំផុតចំពោះការវិនិយោគនៅក្នុងប្រទេស។ មានមធ្យោបាយជាច្រើនក្នុងការធ្វើវា ប៉ុន្តែប្រភពថាមពលវារីអគ្គិសនីគឺជាធាតុមួយក្នុងចំណោមធាតុដ៏សំខាន់ជាច្រើន។ ពិតហើយបើធៀបនឹងប្រទេសជិតខាងដូចជាឡាវ ធនធានថាមពលទំនប់វារីអគ្គិសនីរបស់កម្ពុជានៅមានកម្រិត ប៉ុន្តែជាធនធានមួយនៅឆ្ងាយ វាមានភាពកាន់តែល្អប្រសើរក្នុងការប្រើប្រាស់វា»។
លោកបញ្ជាក់ថា៖ «ប៉ុន្តែពិតហើយការយកចិត្តទុកដាក់ខ្លាំងបំផុតគួរតែត្រូវបានផ្ដោតលើការតាំងលំនៅថ្មីរបស់ប្រជាជនកំពុងរស់នៅទីនោះនិងផលប៉ះពាល់បរិស្ថានដោយសារទំនប់វារីអគ្គិសនីនោះផងដែរ។ យើងចាំបាច់ត្រូវបន្តការផ្ដល់អគ្គិសនីដល់ប្រជាជន ឬអគ្គិសនីដល់ប្រជាជនទាំងអស់ ដូច្នេះបើវារីអគ្គិសនីជាជម្រើសដែលយើងគួរតែសិក្សាជាមួយនឹងដំណោះស្រាយដ៏ប្រុងប្រយ័ត្ន»៕

No comments:
Post a Comment