គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Wednesday, March 11, 2015

លោក ហេង សំរិន មិន​បញ្ជូន​លិខិត​សុំ​បញ្ឈប់​ក្រុមហ៊ុន​សុខ​គង់ ពី​ការប្រមូល​លុយ​ចូល​ទស្សនា​អង្គរ​ទៅ​រដ្ឋាភិបាល​​




​ប្រធានរដ្ឋសភា​ជាតិ​ច្រានចោល​សំណើ​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង សុំឲ្យ​រដ្ឋាភិបាល​បញ្ឈប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​មួយ​ក្នុង​ការប្រមូល​ចំណូល​លក់​ប័ណ្ណ​ឲ្យ​ភ្ញៀវទេសចរ​បរទេស​ចូល​ទស្សនា​អង្គរ ដែល​តំណាងរាស្ត្រ​ខេត្ត​នេះ​រកឃើញថា បាត់​ចំណូល​៨៥​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៤ ។​

លោក ហេង សំរិន នៅ​ថ្ងៃ​៩ ខែ​មីនា បាន​ចារ​លើ​លិខិត​របស់​លោក អ៊ុំ សំអាន ដែល​ស្នើ​ទៅ​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន ឲ្យ​បញ្ឈប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​សុខាអូតែល របស់លោក សុខ គង់ ថា «​ខ្ញុំ​គិតថា កិច្ចការ​នេះ​ទុក​ឲ្យ​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សវនកម្ម នៃ​រដ្ឋសភា​ជា​អ្នក​ធ្វើ​វិញ​» ។​


លោក អ៊ុំ សំអាន មានប្រសាសន៍​ជា​មួយ VOD នៅ​ថ្ងៃ​អង្គារ ទី​១០ ខែ​មីនា​ថា​ក្នុងនាម​តំណាងរាស្ត្រ លោក​មាន​សិទ្ធិ​សរសេរ​លិខិត​ទៅ​នាយក​រដ្ឋមន្ត្រី ហើយ​បើ​តាម​មាត្រា​៩៦​នៃ​រដ្ឋធម្មនុញ្ញ ប្រធានសភា​គ្មាន​សិទ្ធិ​បដិសេធ​ក្នុង​ការបញ្ជូន​លិខិត​របស់​តំណាងរាស្ត្រ​ទៅ​រដ្ឋាភិបាល​នោះ​ទេ ។ លោក​ថា ក្នុងករណី​នេះ​លោក​ហេង សំរិន ប្រើ​សិទ្ធិ​អំណាច​របស់​ខ្លួន​ជា​ប្រធានសភា​ហួស​ព្រំដែន ។ លោក​បន្តថា លោក​នឹង​ពិភាក្សា​ជាមួយ​តំណាងរាស្ត្រ​ផ្សេងទៀត ក្នុង​ការប្ដឹង​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ឲ្យ​បកស្រាយ​មាត្រា​៩៦ នៃ​រដ្ឋធម្មនុញ្ញ​នេះ ។​

លោក អ៊ុំ សំអាន បន្តថា​លោក​គ្មាន​ជំនឿ​ថា គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សវនកម្ម ដែល​ជា​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា នឹង​កោះហៅ​ភាគី​ពាក់ព័ន្ធ​នោះ​មក​សាកសួរ​ទេ «​ក្រុមហ៊ុន សុខ គង់ នៅ​នេះ​គឺ​គាត់​មាន​ឥទ្ធិពល​ណាស់ គាត់​ជិតដិត​ជាមួយ​មន្ត្រី​រដ្ឋាភិបាល ហើយ​ក៏​គាត់​វា​ប៉ះពាល់​ផលប្រយោជន៍ ឃុបឃិត​គ្នា​រឿង​កេង​យក​លុយ​ពី​លក់​ប័ណ្ណ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត ដូច្នេះ​បាន​រឿងនេះ បាន​សម្ដេច ហេង សំរិន​មិន​បញ្ជូន​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​គាត់​ថា​ទុក​ឲ្យ​គណកម្មការ​ទី​២​ដោះស្រាយ​រឿង​ហ្នឹង​ទៅ​ធ្វើ​កិច្ចការ​ហ្នឹង ។ ប៉ុន្តែ​យើង​ដឹង​ហើយ ប្រធាន​គណៈកម្មការ​ទី​២ លោក ជាម យៀប មកពី​គណបក្ស​ប្រជាជន ហើយ​ខាង​នោះ​៥ ខាង​សង្គ្រោះ​ជាតិ​៤ បើសិន​ជា​ប្រធាន​គេ​មិន​ដោះស្រាយ មិន​អញ្ជើញ​អ្នក​ដែល​ពាក់ព័ន្ធ​មក​ដោះស្រាយ​រឿង​បញ្ឈប់​ក្រុមហ៊ុន​សុខ​គង់​ហ្នឹង​ទេ គឺ​មិន​អាច​អញ្ជើញ​គេ​មក​បាន​ទេ​» ។​

VOD ព្យាយាម​សុំ​ការបំភ្លឺ​ពី​ប្រធាន​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា លោក ជាម យៀប ដែរ​ប៉ុន្តែ​លោក​មិន​ទទួល​ទូរ​សព្ទ ។​

សមាជិក​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​ហៅ​កាត់​ថា ERA លោក យង់ គិមអេង មានប្រសាសន៍ថា ប្រធាន​សភា​មាន​តួនាទី​សម្របសម្រួល​ទំនាក់ទំនង​រវាង​តំណាងរាស្ត្រ ទៅ​រដ្ឋាភិបាល​ឲ្យបាន​ត្រឹមត្រូ​វ​តាមច្បាប់ ។ លោក​យល់ថា ប្រធានសភា​គ្មាន​ហេតុផល​អ្វី​ក្នុងការ​បដិសេធ​មិន​បញ្ជូន​លិខិត​របស់​តំណាងរាស្ត្រ​ទៅ​នាយក​រដ្ឋមន្ត្រី​នោះ​ទេ «​ការ​ចារ​បញ្ជូនទៅ​មិនមែន​បានន័យថា ប្រធាន​សភា​យល់ព្រម ឬ​មិន​យល់ព្រម​ទៅ​លើ​អាហ្នឹង​ទេ ប៉ុន្តែ​វា​គ្រាន់តែ​ថា ជា​ដំណើរការ​មួយ​ដែល​គាត់​បាន​ជួយ​សម្របសម្រួល​ទៅ​ដល់​សមាជិក​សភា​របស់​គាត់​ហ្នឹង ដើម្បី​ឲ្យ​អាច​និង​មាន​ការទាក់ទង ឬ​ក៏​ព័ត៌មាន​ហ្នឹង​ទៅ​ដល់​រដ្ឋាភិបាល​បាន ឲ្យបាន​ដឹង បានឮ ឲ្យ​រដ្ឋាភិបាល​ពិចារណា ធ្វើ​ការចាត់ការ ឬ​មិន​ចាត់ការ​» ។​

បើ​តាម​លិខិត​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប លោក​អ៊ុំ សំអាន ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​៣ ខែ​មីនា ផ្ញើ​ជូន​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ខ្លឹមសារ​ថា លោក​ស្នើឲ្យ​នាយករដ្ឋមន្ត្រី​បញ្ឈប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​របស់​លោក សុខ គង់ ក្នុង​ការប្រមូល​ចំណូល​ពី​ការ​ទស្សនា​អង្គរវត្ត​របស់​ទេសច​របរ​ទេស ព្រោះ​ផ្អែកលើ​ការ​គណនា​របស់លោក​ឃើញថា ចំណូល​សម្រាប់ឆ្នា​២០១៤ គួរតែ​ទទួល​បាន​១៤៤​លាន​ដុល្លារ មិនមែន​៥៩​លាន​ដុល្លារ ដូច​របាយការណ៍​របស់​អាជ្ញាធរ​[​ជាតិ​]​អប្សរា​នោះទេ ដែល​ចំនួន​នេះ​ខុស​គ្នា​ដល់​ទៅ​៨៥​លាន​ដុល្លារ ៕

No comments:

Post a Comment