គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Wednesday, March 11, 2015

ជន​ជាតិ​ភាគ​តិច​មិន​យក​អំណោយ​ជា​ថ្នូរ​នឹង​ការ​ឈូស​ព្រៃ

រតនគិរីៈ ជន​ជាតិ​ភាគ​តិច​ជាង ២០០ នាក់​ក្នុង ស្រុក​អូរយ៉ាដាវ បាន​បដិសេធ​ទទួល​យក​អំណោយ​របស់​ក្រុមហ៊ុន​ដី​សម្បទាន​ជា​ថ្នូរ​នឹង​ការ​បើក​ផ្លូវ​ឲ្យ​ក្រុម​ហ៊ុន ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​ចំនួន ៣០ ហិកតា​ដើម្បី​ដាំ​កៅស៊ូ។
ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ស្រុក​ឈ្មោះ ហេង យៀប និង​អាជ្ញាធរ​បាន​យក​មី​យើង ៥០ កេស ប៊ីចេង អំបិល និង ស្រា ៣ ពាង ដើម្បី​ទៅ​ចែក​ជូន​ជន​ជាតិ​ភាគ​តិច​ចារ៉ាយ​បួន​ភូមិ មាន ២៥០ នាក់ ក្នុង ឃុំ​យ៉ាទុង កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ។ ប៉ុន្តែ​មុន​នឹង​ចែក​ក្រុមហ៊ុន និង​អាជ្ញាធរ បាន​ពន្យល់​ប្រាប់​ពលរដ្ឋ​និង​សុំ​ធ្វើ​ការ​ឈូស​ឆាយ​ដី​សហគមន៍ ៣០ ហិកតា ដែល​ជា​ដី​រដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​អភិវិឌ្ឍ​ដាំ​កៅស៊ូ។ នេះ​បើ​តាម​ការ​អះអាង​ពី​ពលរដ្ឋ​និង​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក កាល​ពី​ម្សិល​មិញ។

ជន​ជាតិ​ភាគ​តិច​លោក ពូយ យ៉ាង អាយុ ៥១​ឆ្នាំ បាន​បញ្ជាក់​ថា៖ «ក្រុម​ហ៊ុន​ប្រាប់​ថា មិន​ទិញ​ទឹក​ចិត្ត​ទេ​យក​មក​ឲ្យ​ហូប ហើយ​សុំ​ឈូស​ដី​សហគមន៍​យើង។ តែ​យើង​អត់​ទទួល​យក​ទេ។ អត់​ឲ្យ​ឈូស​ទេ ព្រោះ​ដី​ហ្នឹង​វា​ប៉ះពាល់»។
បើ​តាម​លោក យ៉ាង អ្នក​ភូមិ​បាន​អាស្រ័យ​ផល​ពី​ព្រៃ​សហគមន៍​នេះ តាំង​ពី​ដូន​តា​មក។ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​របរ និង​ជីវភាព​រស់​នៅ​តាម​លក្ខណៈ​ប្រពៃណី​របស់​ជន​ជាតិ​ដើម​ភាគ​តិច​យ៉ាង​ធ្ងន់​ធ្ងរ បើ​សិន​ជា​ធ្វើ​ការ​ឈូស​ឆាយ។
លោក ឆាយ ធី អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន ហេង យៀប បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ទើប​តែ​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ដែល​ផ្ទុយ​ពី​លក្ខខណ្ឌ​ដី​សម្បទាន និង​ប្រកាស​រួម​របស់​អន្តរ​ក្រសួង។
លោក​ថា ជំហាន​ដំបូង ក្រុមហ៊ុន​មាន​គម្រោង​ធ្វើការ​ឈូស​ឆាយ​ព្រៃ ៣០ ហិកតា​ដើម្បី​ធ្វើ​ថ្នាល​បណ្តុះ​កូន​កៅស៊ូ​សិន​ហើយ​ទៅ​ជួប​ពលរដ្ឋ​នៅ​ក្នុង​ព្រៃ​នោះ​ដោយ​នាំ​យក​អំណោយ​ទៅ​ជាមួយ​ផង។
លោក​បន្ត​ថា៖ «តំណាង​ពលរដ្ឋ​មាន​មតិ​តវ៉ា​ខ្លាំងៗ ប្រឆាំង​ដាច់​ខាត​ទៅ​នឹង​គម្រោង​ឈូសឆាយ​ដីព្រៃ​សហគមន៍​របស់​ពួកគាត់​និង​មិន​ព្រម​ទទួល​យក​អំណោយ​ក៏​នាំ​គ្នា​ដើរ​ចេញ​ទៅ​ផ្ទះ​វិញ»។
ទោះ​យ៉ាង​ណា ក្រុម​ហ៊ុន​និង​អាជ្ញាធរ បាន​បដិសេធ​ថា មី និង​របស់​របរ​ផ្សេងៗ​ដែល​បាន​យក​ទៅ​នោះ​មិន​មែន​ជា​អំណោយ​នោះ​ទេ ហើយ​ការ​ទៅ​នោះ​ក៏​មិន​មែន​ទៅ​សុំ​ឈូស​ឆាយ​ព្រៃ​នោះ​ដែរ។
លោក មាស សុគន្ធមុន្នី ប្រធាន​ក្រុម​ហ៊ុន​ដែល​បាន​ចុះ​ទៅ​នោះ​ថ្លែង​ថា ការ​ជួប​ជុំ​នោះ​គឺ​ដើម្បី​ធ្វើការ​ពិគ្រោះ​យោបល់​និង​ផ្សព្វ​ផ្សាយ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ដឹង​មុន​នឹង​ក្រុម​ហ៊ុន​ធ្វើ​សកម្មភាព។ «មិន​មែន​ជា​អំណោយ​ទេ។ គ្រាន់​តែ​យក​ទៅ​ចែក​គ្នា​ហូប ព្រោះ​កន្លង​មក​ខ្ញុំ​ឲ្យ​កង​កម្លាំង​ហូប​រាប់​រយ​កេស​ឯណោះ។ វា​ដូច​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​មី​យើង​ដែរ​ហ្នឹង»។
លោក​បន្ត​ថា ក្រុម​ហ៊ុន​បាន​ទទួល​ដី​សម្បទាន​ជាង ៥ ពាន់​ហិកតា​ពី​រដ្ឋាភិបាល​ក្នុង ឆ្នាំ​២០០៩ ប៉ុន្តែ ក្រសួង​កសិកម្ម​ទើប​តែ​សម្រេច​ប្រគល់​ប្លង់​មេ​ក្នុង ឆ្នាំ​២០១២ ទេ​ហើយ​នឹង​ការ​អនុញ្ញាត​ឲ្យ​ឈូស​ឆាយ​នៅ​ពេល​ថ្មីៗ​នេះ។
លោក ម៉ា វិចិត្រ​អភិបាល ស្រុក​អូរយ៉ាដាវ បាន​ថ្លែង​ថា នោះ​ជា​ដី​រដ្ឋ​តែ​ថា «អាជ្ញាធរ​នឹង​លើក​សំណើ​ទៅ​អាជ្ញាធរ​ខេត្ត​ដើម្បី​សុំ​យោបល់ និង​រក​ដំណោះ​ស្រាយ»៕

No comments:

Post a Comment