ពេលណាដែលអ្នកមានរបួសជ្រៅនៅលើស្បែក ហើយមិនបានយកចិត្តទុកដាក់ព្យាបាលឲ្យត្រឹមត្រូវទេវានឹងក្លាយជាស្លាកស្នាមអស់មួយជីវិត។ នៅពេលស្លាកស្នាមនៅថ្មីៗ វាមានលក្ខណៈប៉ោង ហើយពេញទៅដោយបំពង់សរសៃឈាម។ នៅពេលយូរៗទៅ បរិមាណឈាមនៅក្នុងស្លាកស្នាមនឹងត្រូវថយចុះ ដូច្នេះស្លាកស្នាមកាន់តែប៉ោងធំឡើងៗ។ ស្លាកស្នាមនៅតែរក្សាការប៉ោងធំឡើងៗជាងរបួសមុន។ នេះត្រូវបានគេហៅ ថាជាស្នាមផ្លែ ដែលមានសមត្ថភាពអាចរីកលូតលាស់ក្នុងរយៈពេលជាច្រើនឆ្នាំ។
ប៉ុន្តែអ្នកអាចប្រើវិធីសាស្ត្របែបធម្មជាតិមួយចំនួនដើម្បីធ្វើការព្យាបាល និងការពារស្នាមផ្លែពីការរីកកាន់តែធំឡើងៗ។ ខាងក្រោមនេះជាវិធីសាស្ត្រព្យាបាលស្នាមផ្លែផ្សេងៗគ្នា ដែលមនុស្សជាច្រើននៅជុំវិញពិភពលោកបានប្រើ និងសរសើរពីសមត្ថភាពព្យាបាលរបស់វាមិនដាច់ពីមាត់។
ប្រទាលកន្ទុយក្រពើ
ប្រសិនបើអ្នកមានប្រទាលកន្ទុយក្រពើនៅក្នុងសួនច្បារក្នុងផ្ទះរបស់អ្នក អ្នកពិតជាមានឱសថព្យាបាលដ៏សក្តិសិទ្ធិដើម្បីព្យាបាលស្នាមផ្លែរបស់អ្នកបាន។ កាត់ប្រទាលកន្ទុយក្រពើយកមកវះវាជា ២។ យកសាច់ប្រទាលកន្ទុយក្រពើមកបិតលើស្នាមផ្លែរបស់អ្នកឲបានល្អ។ រក្សាទុកវារហូតដល់ស្ងួតរយៈពេល១ម៉ោង។ រួចលាងសម្អាតនឹងទឹកត្រជាក់។
ម្សៅឈើចន្ទន៏គ្រឹស្នា
យកឈើចន្ទន៏គ្រឹស្នាមករុះជាមួយនឹងទឹកផ្កា រួចយកទៅលាបលើស្នាមផ្លែ។ វិធីនេះអាចធ្វើបាន មុនពេលចូលគេង ព្រោះអាចរក្សាវាទុកបានរយៈពេលពេញ ១យប់។ អ្នកក៏អាចលាយបន្ថែមម្សៅក្រាមខ្មៅ ដើម្បីឲឱសថកាន់តែមានប្រសិទ្ធិភាព។ បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកស្អាតនៅព្រឹក។ សាកល្បងវិធីនេះរយៈពេល ១ខែ ដើម្បីទទួលបានលទ្ធផលល្អ។
ទឹកក្រូចឆ្មា
ច្របាច់ទឹកក្រូចឆ្មាចេញពីសាច់ក្រូចឆ្មា រួចលាបលើស្នាមផ្លែ។ វានឹងជួយបង្ក្រាបស្នាមប៉ោងរបស់ផ្លែ ហើយនឹងជួយកម្ចាត់ស្នាមផ្លែបានយ៉ាងងាយ។ អ្នកក៏អាចលាយបន្ថែមជាមួយទឹកស្លឹកជីអង្កាម ដែលចម្រាញ់ចេញពីស្លឹកជីអង្កាមបុក។ ត្រូវប្រាកដថាអ្នកលាបវាឲបាន ៣ទៅ ៤ដងក្នុង ១ថ្ងៃ ដើម្បីព្យាបាលស្នាមផ្លែបានភ្លាមៗ។
ម៉ាស្សាប្រេង
លាយប្រេងអូលីវ, ប្រេងដូអ និងប្រេងវីតាមីនE រួចម៉ាស្សាថ្នមៗលើស្នាមផ្លែ។ ការម៉ាស្សានេះនឹងជួយកម្ចាត់ស្នាមផ្លែ និងធ្វើឲស្នាមផ្លែត្រូវរាបស្មើបានយ៉ាងងាយស្រួល។ ធ្វើវិធីនេះរយៈពេល ២ទៅ ៣សប្តាហ៏ ដើម្បីកម្ចាត់ស្នាមផ្លែលើស្បែក។
ទឹកខ្មេះប៉ោម
ទឹកខ្មេះប៉ោមជាឱសថដ៏ពេញនិយមបំផុតសម្រាប់ព្យាបាលស្នាមផ្លែលើស្បែក។ លាយទឹកខ្មេះប៉ោមនេះជាមួយទឹកខ្លះ ដើម្បីកុំឲវាខ្លាំងពេក រួចលាបលើស្នាមផ្លែ ដើម្បីឲជាសះស្បើយបានភ្លាមៗ។ ស្នាមផ្លែបាត់អស់ ក្រោយពេលបានប្រើវិធីព្យាបាលនេះបានយ៉ាងទៀងទាត់រយៈពេល ៣ទៅ ៤សប្តាហ៏៕

No comments:
Post a Comment