គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Thursday, March 12, 2015

អូស្ត្រាលីនឹងបញ្ជូនជនភៀសខ្លួនពី៣ទៅ៥គ្រួសារមក សាកល្បងតាំងទីលំនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ –បើទោះបីជាពុំមានការបញ្ជាក់ពីកាលបរិច្ឆេទ និងទីកន្លែងតាំងទីលំនៅ ច្បាស់លាស់យ៉ាងណាក៏ដោយ ក៏ប្រទេសអូស្ត្រាលីមានគម្រោងនឹងបញ្ជូនជន ភៀសខ្លូនតាមគោលការណ៍ស្ម័គ្រចិត្តនោះ។

ឯកឧត្ដម កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរ ទេសបានថ្លែងប្រាប់អ្នកយកព័ត៌មានដូច្នេះ បន្ទាប់ពីឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាមួយ ឯកឧត្ដម Peteer Dutton រដ្ឋមន្ត្រីអន្តោប្រវេសន៍ និងការពារព្រំដែនប្រទេស អូស្ត្រាលី កាលពីថ្ងៃទី១២ខែមីនា ឆ្នាំ២០១៥ នៅទីស្ដីការក្រសួង។


ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថ្លែងថា អនុស្សរណៈ (MOU) ដែលកម្ពុជាបានចុះហត្ថលេខាជាមួយប្រទេសអូស្ត្រាលីកន្លងមកនេះ ជាការត្រឹម ត្រូវទាំងស្រុង ដែលផ្អែកទៅលើគោលការណ៍មនុស្សធម៌ និងគោលការណ៍ ស្ម័គ្រចិត្ត ដែលជាកត្តាសំខាន់ដែល MOU បានចែងច្បាស់ថា យើងមិនបង្ខំឱ្យ អ្នកណាម្នាក់ឬជនភៀសខ្លួនណាមួយមកប្រទេសយើងបានទេ គឺយើងទទួល យកតែជនភៀសខ្លួនណាដែលស្ម័្រគចិត្ត សុខកាយ សុខចិត្តមករស់នៅជាមួយយើង ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីក៏បានលើកឧទាហរណ៍អំពីបញ្ហាជនភៀស ខ្លួនម៉ុងតាញ៉ាកន្លងមកនេះដែលកម្ពុជាបានផ្ដល់ឋានៈជាជនភៀសខ្លួន ចំនួន១៣ នាក់ ហើយគេមានគម្រោងទៅរស់នៅប្រទេសទី៣ និងក៏ដូចជាជនភៀសខ្លួន ដែលមកពីប្រទេសអូស្ត្រាលីបើគាត់ស្ម័គ្រចិត្តមកកម្ពុជាហើយៗ គាត់ចង់ទៅរស់ នៅប្រទេសទី៣ គឺគាត់មានសិទ្ធិទៅរស់នៅប្រទេសទី៣ទៀត ។ កន្លងមក ពេល ប្រទេសកម្ពុជាស្ថិតក្នុងសម័យសង្គ្រាម ក៏មានជនភៀសខ្លួនខ្មែរច្រើនបានទៅ រស់នៅបរទេសដែរ មានដូចជាប្រទេសកាណាដា អាម៉េរិក បារាំង ប្រទេសមួយចំនួននៅអឺរ៉ុប ក៏ដូចជាអូស្ត្រាលី ។ល។ ហើយការទទួលជនភៀសខ្លួនសម័យ នោះក៏អត់មានអ្នកណារិះគន់ប្រទេសជាអ្នកទទួលផងដែរ។


ឯកឧត្ដម ហោ ណាំហុង ថ្លែងបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះដោយសារ មានការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គមកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំមានលក្ខណៈ ល្អប្រសើរនោះ ធ្វើឱ្យកម្ពុជាអាចទទួលជនភៀសខ្លួនដោយមានការជួយគាំទ្រពីសំណាក់រដ្ឋាភិបាលអូស្ត្រាលី ហើយអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ក៏ ត្រៀមសហការជួយលើកិច្ចការនេះដែរ ដើម្បីឱ្យការតាំងទីលំនៅរបស់ជនភៀស ខ្លួនប្រព្រឹត្តទៅមានដំណើរការល្អ ស្របតាមអនុស្សរណៈយោគយល់គ្នារវាង កម្ពុជា-អូស្តា្រលី ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០១៤ កន្លងមកនេះ។

ឯកឧត្ដម Peteer Dutton ថ្លែងថា សព្វថ្ងៃនេះនៅប្រទេសអូស្ត្រាលីមានកម្មវិធីជនភៀសខ្លួននេះប្រហែលជា៣០ម៉ឺននាក់ គេបានធ្វើការយ៉ាងល្អ ហើយ បានរស់នៅយ៉ាងសុខសាន្តជាមួយប្រជាជនអូស្ត្រាលី ដូច្នេះគ្មានបញ្ហាអ្វីទេ ។ ការដែលគ្រោងនឹងបញ្ជូនជនភៀសខ្លួន ដែលមានការស្ម័គ្រចិត្តមកកម្ពុជានេះ សំខាន់គឺ ទីមួយៈគឺជាការបង្ហាញឱកាសទីពីររបស់ជនភៀសខ្លួន ដែលអាច ជ្រើសរើសមកនៅក្នុងប្រទេស កម្ពុជាបាន ។ ទីពីរៈការបញ្ជូនមកនេះមិនមែនជា ការបញ្ជូនទាំងស្រុងមកភ្លាមទេ គឺយើងមានគម្រោងសាកល្បង៣-៤ឬ៥គ្រួសារ ជាបឋម សិន ដើម្បីបញ្ជាក់ថាការតាំងទីលំនៅក្នុងប្រទេសកម្ពុជាជួបប្រទះអ្វី ហើយការរស់នៅរបៀបណា ដែលការនេះជាឧទាហរណ៍សម្រាប់អ្នកស្ម័គ្រចិត្ត ក្រោយៗថាគេគួរស្មគ័្រចិត្តមកឬមួយយ៉ាងម៉េច ។ ទីបីៈជនភៀសខ្លួននៅអូស្តា្រ លីគេមានសមត្ថភាពផ្នែកជំនាញផ្សេងៗ ដូច្នេះហើយគាត់មកតាំងទីលំនៅក្នុង ប្រទេសកម្ពុជា ក៏ដូចជាជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ ។ ទីបួនៈ ការ មកតាំងទីលំនៅក្នុងប្រទេសកម្ពុជានោះគឺថា គេក៏មានគម្រោងបណ្ដុះបណ្ដាលផ្នែកជំនាញផ្សេងៗ ជនភៀសខ្លួនណាចង់បានជំនាញអ្វីមួយនោះ ក៏គេមាន គម្រោងបណ្ដុះបណ្ដាលឱ្យគាត់បានចេញជំនាញ ដើម្បីប្រកបមុខរបររកស៊ីទទួល ទានដូចជាពលរដ្ឋដទៃដែរ៕

No comments:

Post a Comment