គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Tuesday, March 3, 2015

អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ពីរ​នាក់​ទៀត​​ត្រូវ​បាន​សាលា​ក្តី​កូន​កាត់​ចោទ​ប្រកាន់

ភ្នំពេញៈ ទោះ​ជា​ប្រឈម​នឹង​ការ​ជំទាស់​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏​ដោយ ក៏​សហចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​អង្គារ​នេះ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ចំនួន​ពីរ​នាក់​ទៀត គឺ​ឈ្មោះ អ៊ឹម ចែម និង​មាស មុត ជា​ច្រើន​ករណី ក្នុង​នោះ​ក៏​រួម​មាន​បទ​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ផង​ដែរ ដែល​នេះ​គឺជា​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​លើក​ដំបូង របស់​ចៅក្រម​នៃ​សវនាការ​កូន​កាត់​មួយ​នេះ។


សហចៅក្រម​ស៊ើប​អង្កេត លោក Mark Harmon បាន​ដាក់​ឲ្យ មាស មុត ដែល​ជា​អតីត​មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ ដោយ​កំបាំង​មុខ ពី​បទ​ឧក្រិដ្ឋ​ ក្នុង​សំណុំ​រឿង ០០៣ រួម​មាន​បទ​ចោទ៖ មនុស្ស​ឃាត ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ​អំពើ​អមនុស្សធម៌​ផ្សេង​ទៀត​ដែល​បាន​ប្រព្រឹត្ត​ក្នុង​មន្ទីរ​សន្តិសុខ វត្ត ឥន្ទញាណ កំពង់សោម ក្រចេះ និង​មន្ទីរ​សន្តិសុខ ស-២១ និង​បាន​ប្រព្រឹត្ត​លើ​ជនជាតិ​វៀតណាម ជនជាតិ​ថៃ និង​ជន​បរទេស​ផ្សេង​ទៀត​នៅ​ដែន​សមុទ្រ និង​នៅ​លើ​កោះ ដែល​កម្ពុជា​ប្រជាធិបតេយ្យ​បាន​អះអាង​ថា ស្ថិត​នៅ​ក្រោម​អធិបតេយ្យ​របស់​ខ្លួន និង​អំពើ​បំពារបំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​អនុសញ្ញា ទីក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩ (តាម​រយៈ​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដែល​ក្នុង​នោះ​មាន ការ​ឃុំ​ខ្លួន​ជន​ស៊ីវិល​ដោយ​ខុស​ច្បាប់ ការ​ដក​ហូត​ដោយ​ចេតនា​ពី​ឈ្លើយ​សឹក ឬ​ជន​ស៊ីវិល​នូវ​សិទ្ធិ​ទទួល​បាន​ការ​កាត់​ទោស​ដោយ​យុត្តិធម៌ និង​ទៀងទាត់ ការ​ធ្វើ​មនុស្ស​ឃាត​ដោយ​ចេតនា ការ​និរទេស ឬ​ការ​ផ្លាស់​ទី​ដោយ​ខុស​ច្បាប់ ការ​បង្ក​ដោយ​ចេតនា​ឲ្យ​មាន​របួស​ធ្ងន់ធ្ងរ ឬ​ឲ្យ​មាន​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​ដល់​រាងកាយ ឬ​សុខភាព និង​ការ​ធ្វើ​ទារុណកម្ម)។

ចំណែកឯ​ ជន​សង្ស័យ​ម្នាក់​ទៀត អ៊ឹម ចែម ដែល​ជា​អតីត​ចៅហ្វាយ​ស្រុក​ព្រះនេត្រ​ព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ​​ និងធ្លាប់​ធ្វើ​ជា​ប្រធានគុក ​ភ្នំ​ត្រ​យូង ​ដែលមាន​មនុស្ស​យ៉ាងតិច​ ៤០ ០០០ ​នាក់​បាន​ស្លាប់​នៅ​ក្នុង​​ទសវត្សរ៍ ​១៩៧០ ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ ដោយ​កំបាំង​មុខ ដូចគ្នា ពីបទ​ឧក្រិដ្ឋ​ក្នុង​សំណុំ​រឿង ០០៤ រួម​មាន​បទ​ចោទ៖ មនុស្ស​ឃាត ដែល​ជា​ការ​រំលោភ​បំពាន​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ​១៩៥៦ ដែល​បាន​ប្រព្រឹត្ត​នៅ​មន្ទីរ​សន្តិសុខ​ភ្នំ​ទ្រយោង និង​ការដ្ឋាន​ស្ពាន​ស្រែង ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ដែល​ក្នុង​នោះ​មាន ការ​ធ្វើ​មនុស្ស​ឃាត ការ​សម្លាប់​រង្គាល ការ​ធ្វើ​ឲ្យ​ទៅ​ជា​ទាសករ ការ​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដោយ​មូលហេតុ​នយោបាយ និង​អំពើ​អមនុស្ស​ធម៌​ផ្សេង​ទៀត​នៅ​មន្ទីរ​សន្តិសុខ​ភ្នំ​ទ្រយោង និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ដែល​ក្នុង​នោះ​មាន ការ​ធ្វើ​មនុស្ស​ឃាត ការ​ធ្វើ​ឲ្យ​ទៅ​ជា​ទាសករ ការ​ដាក់​ក្នុង​មន្ទីរ​ឃុំ​ឃាំង​អំពើ​អមនុស្សធម៌​ផ្សេង​ទៀត​នៅ​ការដ្ឋាន​ស្ពាន​ស្រែង។

សូម​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​ទាំង​ពីរ​នេះ គឺ​ធ្វើ​ឡើង​ដោយ​ឯកតោ​ភាគី ដោយ​មិន​មាន​ការ​ឯកភាព​ពី​សហចៅក្រម​ជាតិ លោក យូ ប៊ុនឡេង នៅ​ឡើយ ដែល​ធ្លាប់​បាន​អះអាង​ថា រូប​លោក​កំពុង​ធ្វើ​ការ​ពិចារណា​លើ់​បទ​ចោទ ប្រឆាំង​នឹង​ជន​សង្ស័យ​ទាំង​ពីរ​នាក់​នេះ ដែល​ជា​ករណី ០០៣ និង ០០៤ ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​ស្នើ​មិន​ឲ្យ​បន្ត​ទៀត។

No comments:

Post a Comment