គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Tuesday, March 3, 2015

កូរ៉េ​ខាង​ជើង បាញ់​មីស៊ីល​ពីរ​គ្រាប់

ក្រុងសេអ៊ូលៈ កូរ៉េ​ខាង​ជើង កាលពី​ថ្ងៃ​ចន្ទ បាន​បាញ់​មីស៊ីល​ពីរ​គ្រាប់​ទៅក្នុង​សមុទ្រ​ និង​បាន​ប្តេជ្ញា​សងសឹក​ «ដោយ​គ្មាន​ត្រាប្រណី» ខណៈ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ ចាប់ផ្តើម​សមយុទ្ធយោធា​រួម​គ្នា ដែល​ក្រុង​ព្យុងយ៉ាង​​បាន​ជេរ​ប្រទេច​ថា​ការ​ប្រឈម​មុខ​ដាក់​គ្នា​មិន​ចេះ​គិត។


សមយុទ្ធ​ប្រចាំ​ឆ្នាំ​នេះ តែងតែ​ ធ្វើឲ្យ​​កើនឡើង​នូវ​​ភាពតានតឹង​​ខាង​នយោធា​និង​វោហារស័ព្ទ​ចូលចិត្ត​សង្គ្រាម​​នៅលើ​ឧបទ្វីប ​ដែល​បែកបាក់​គ្នា​នេះ ហើយ​ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ​​ការ​សាកល្បង​​​មីស៊ីល នេះ​ថា​ ជា​ការ​ចាប់ផ្តើម​ចំពោះ​យុទ្ធនាការ​គ្រវី​ដាវ​​រួម​គ្នា​មួយ​។

អ្នកវិភាគ​ម្នាក់​ នៅឯ​វិទ្យាស្ថាន​ កូរ៉េ​ដើម្បី​ការ​បង្រួបបង្រួម​ជាតិ​នៅ​ក្រុង​សេអ៊ូល​ លោក​ជឹង យុង តេ បាន​និយាយថា៖ «បើសិន​ជា​មាន ការ​កើនឡើង​ខ្ពស់​ជាពិសេស​នោះ យើង​អាច​ឃើញ​កូរ៉េ​ខាង​ជើង​សម្របសម្រួល​ការ​ប៉ះទង្គិច​គ្នា​ប្រភេទ​ខ្លះ​នៅលើ​ព្រំដែន​​សមុទ្រ​»។

ការ​បាញ់​មីស៊ីល​​ទាំងនោះ កើត​ មាន​ជាមួយ​ការ​ព្រមាន​ខ្លាំងក្លា​ពី កងទ័ព​ប្រជាជន​កូរ៉េ​ខាង​ជើង (K- PA) ដែល​មាន​នុយក្លេអ៊ែរ​ថា​សមយុទ្ធ​យោធា​ឆ្នាំ​នេះ នឹង​នាំ​យក ឧប​ទ្វីប​នេះ​«ឆ្ពោះ​ទៅកាន់​មាត់ជ្រោះ​នៃ​​សង្គ្រាម​»។

ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា មីស៊ីល​ Scud ទាំង​ពីរ​ត្រូវ​បាន​បាញ់​ចេញ​​ពី​កំពង់ផែ ណាមប៉ូ ភាគ​ខាង​លិច និង​បាន​ធ្លាក់​ទៅក្នុង​សមុទ្រ​ក្បែរ​​ឆ្នេរសមុទ្រ​ភាគ​ខាង​កើត​ ចម្ងាយ ជាង ​៥០០ គ.ម.។

សេចក្តី​សម្រេចចិត្ត ​អ.ស.ប. ហាមប្រាម​រាល់​​ការ​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​របស់​កូរ៉​ខាង​ជើង​ ហើយ​អ្នក​នាំ​ពាក្យ​ក្រសួង​ លោក គីម មីនស៊ុក បាន​និយាយ​ថា ក្រុង​ព្យុងយ៉ាង​​ទំនង​ជា​មាន​បំណង​បង្ក «វិបត្តិ​សន្តិសុខ​មួយ»។

លោក ​គីម បាន​​ប្រាប់​ក្រុម​អ្នកកាសែត​ថា៖ «យើង​នឹង​ឆ្លើយតប​យ៉ាងម៉ឺងម៉ាត់​ចំពោះ​ការ​បង្ក​ហេតុ​ណា​មួយ​»។

រដ្ឋាភិបាល​ជប៉ុន​ បាន​និយាយ ថា ខ្លួន​បាន​​ចេញ​ការ​តវ៉ា​ដ៏ខ្លាំង​មួយ​​ចំពោះ​កូរ៉េ​ខាង​ជើង​ ដោយ​ហេតុ​ថា ការ​បាញ់​មីស៊ីល​បែប​នោះ​បាន​បង្ក​គ្រោះថ្នាក់​ដល់​អាកាសចរណ៍ និង​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​។

ការ​ធ្វើ​តេស្ត​មីស៊ីល គឺជា​វិធី​នៃ ការ​សម្តែង​ការ​មិន​ពេញចិត្ត​និង​កំហឹង​របស់​កូរ៉េ​ខាង​ជើង​ជាមួយ អ្វី​ដែល​គេ​មើល​ឃើញ​ថា ជា​អាកប្បកិរិយា​ប្រឈមមុខ​ដាក់​គ្នា របស់​កូរ៉េ​ខាង​ត្បូង និង​សម្ព័ន្ធមិត្ត​ របស់​ខ្លួន​។

អ្នក​នាំពាក្យ​អគ្គសេនាធិការ KPA ម្នាក់ ត្រូវ​បាន​ទីភ្នាក់ងារ ​KCNA ​ស្រង់​សម្តី​ដោយ​បាន​ថ្លែង​​ពី​ថ្ងៃ​ចន្ទ​ថា៖ «ស្ថានការណ៍​លើ​ឧបទ្វីប​កូរ៉េ​​ជាថ្មី​ម្តង​ទៀត កំពុង​រំកិល​ទៅ​កៀក​នឹង​មាត់ជ្រោះ​នៃ សង្គ្រាម​ហើយ​»។

លោក​បាន​​បន្ត​ថា៖ «មធ្យោបាយ តែ​មួយ​ដើម្បី​ទប់ទល់​ជាមួយ​ការ​ឈ្លានពាន និង​សង្គ្រាម​របស់​ចក្រពត្តិ​អាមេរិក និង​ក្រុម​អ្នក​ដើរ​តាម​នេះ​គឺ​មិនមែន​ការ​ចរចា ហើយ​ក៏ មិនមែន​សន្តិភាព​ដែរ​។ ពួកគេ​នឹង​ត្រូវ​ទប់ទល់​ជាមួយ​តែ​ការ​វាយប្រហារ​គ្មាន​ត្រាប្រណី​»។កូរ៉េ​ខាង​ជើង បាន​គំរាមកំហែង​វាយប្រហារ​ ក្នុង​នោះ​មាន​ទាំង​​ការ​វាយប្រហារ​នុយក្លេអ៊ែរ​​​លើ​​អាមេរិក ជា​មុន​ ថ្វីបើ​ខ្លួន​​មិន​បាន​បង្ហាញ​សមត្ថភាព​មីស៊ីល​មួយ ដែល​​នឹង​​ព័ទ្ធ​វង់​ដី​គោក​អាមេរិក​ក៏ដោយ​។

សមាសភាព​ធំបំផុត​នៃ​សមយុទ្ធ កូរ៉េ​ខាង​ត្បូង-អាមេរិក​ពីរ​ ដែល​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ចន្ទ គឺ​សមយុទ្ធ​កូន​ឥន្រី្ទយ៍​ ៨ ​សប្តាហ៍​ ដោយ​មាន​ការ​ចូលរួម​ដោយ​ការ​ហ្វឹកហាត់​ផ្លូវអាកាស ផ្លូវគោក និង​ផ្លូវទឹក​ដោយ មាន​​​ទាហាន​​កូរ៉េ​ខាង​ត្បូង​ចំនួន​ប្រមាណ ២ ​ម៉ឺន​នាក់​ និង​ទាហាន​អាមេរិក​​ ៣៧០០ នាក់៕ 

No comments:

Post a Comment