គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Monday, March 2, 2015

លោក​ យឹម សុវណ្ណ​ ៖ គណបក្ស​សង្គ្រោះជាតិ​ គ្មាន​ប្រែប្រួល​អ្វី​ទាំងអស់

គណបក្សសង្គ្រោះជាតិគ្មានប្រែប្រួលអ្វីទាំងអស់ គោលជំហរនៅដដែល កម្មវិធីនយោបាយនៅដដែល ភាពស្មោះត្រង់ចំពោះប្រទេសជាតិនៅដដែល។ នេះជាប្រតិកម្មរបស់មន្ត្រីនាំពាក្យរបស់គណបក្សប្រឆាំង ឆ្លើយតបទៅនឹងការរិះគន់របស់ព្រះសង្ឃមួយអង្គ ដែលញឹកញយចេញធ្វើបាតុកម្មតាមដងផ្លូវ ដើម្បីអ្វី
ដែលព្រះអង្គថាជាយុត្តិធម៌សង្គម។

គណបក្សសង្គ្រោះជាតិ បានបដិសេធចំពោះពាក្យចោទប្រកាន់របស់ព្រះសង្ឃប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃសៅរ៍ទី 20 ខែកុម្ភៈនេះថា ការផ្លាស់ប្តូរគឺជាឆន្ទៈនយោបាយរបស់គណបក្សលោក ក្នុងគោលដៅដើម្បីយុត្តិធម៌នៅក្នុងសង្គម។

លោក បានបន្ថែមថា គណបក្សសង្គ្រោះជាតិមិនក្បត់សន្យាជាមួយនឹងរាស្ត្រនោះទេ។ កិច្ចប្រឹងប្រែងរបស់គណបក្ស នៅពេលនេះបានធ្វើអោយ ការកែទម្រង់ការបោះឆ្នោតឈានជិតបានសម្រេចហើយ ។ ចំនែកអាជ្ញាបណ្ណ័ទូរទស្សន៍ក៏គណបក្សរបស់លោកសម្រេចបាន ។ ក្រៅពីនេះការកែទម្រង់រដ្ឋសភា គណបក្សសង្គ្រោះជាតិបាននិងកំពុងតែបន្តធ្វើ។ ចំពោះបញ្ហាការលាបពណ៌វិញ លោកអ្នកនាំពាក្យបានឆ្លើយតប យ៉ាងខ្លីថា គ្មានពណ៌អ្វីដែលត្រូវលាប ទេ យើងមានពណ៌តែមួយគឺខ្មែរអ្នកស្នេហាជាតិ។

សូមបញ្ជាក់ថា វីដេអូរយៈពេល១០នាទីដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានរិះគន់ចំៗទៅលើគណបក្សសង្គ្រោះជាតិ។ ព្រះអង្គមានសង្ឃដីកាថា គណបក្សប្រឆាំងមួយនេះ បានបំភ្លេចគោលការណ៍ដើមរបស់ខ្លួនដែលបានប្រកាសប្រាប់អ្នកគាំទ្រ។ ព្រះអង្គបន្តថាគណបក្សសង្គ្រោះជាតិ ដែលធ្លាប់រិះគន់គណបក្សប្រជាជនកម្ពុជា ថាជាអ្នកពុករលួយ បក្សពួកនិយម និងពូកែលាបពណ៌ឲ្យគេនោះ ស្រាប់តែឥឡូវ គណបក្សប្រឆាំងខ្លួនឯងបែរជាមានអំពើពុករលួយ និងបក្សពួក និយមលើសពីគណបក្សប្រជាជនកម្ពុជាទៅទៀត។

នេះជាលើកដំបូងហើយដែលសកម្មជនព្រះសង្ឃ គឺព្រះតេជគុណ ប៊ុត ប៊ុនតិញ បានរិះគន់ជាចំហនិងចំៗទៅលើគណបក្សប្រឆាំង។ ការរិះគន់ចំៗនេះ ត្រូវបានព្រះតេជគុណបញ្ជាក់ថា ជាសារចុងក្រោយ មុននឹងព្រះអង្គបញ្ឈប់បេសកកម្មរបស់ព្រះអង្គ ក្នុងរយៈពេលពីរបីខែខាងមុខនេះ ដោយងាកទៅគិតពីបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់ព្រះអង្គវិញម្តង។ យ៉ាងណាព្រះអង្គបានបញ្ជាក់នៅព្រឹកថ្ងៃទី ២០ កុម្ភៈនេះថា ក្រោយដោះស្រាយបញ្ហាសុខភាពហើយព្រះអង្គនឹងយាងត្រឡប់មកធ្វើការដើម្បីសង្គមវិញ៕

No comments:

Post a Comment