ជិតមួយទសវត្សចុងក្រោយនេះ ចំនួនភ្ញៀវទេសចរបរទេសដែលមកទស្សនាខេត្តសៀមរាប និងប្រាសាទបុរាណ បានកើនឡើងជាលំដាប់ ធ្វើឲ្យសណ្ឋាគារធំៗ និងភោជនីយដ្ឋានកើតឡើងថ្មីៗជាច្រើនកន្លែង ដើម្បីបម្រើសេវាកម្ម និងទទួលយកកម្រៃពីទេសចរ។
ក៏ប៉ុន្តែ ទន្ទឹមគ្នានឹងសណ្ឋាគារ ភោជនីយដ្ឋាន បានទទួលកម្រៃយ៉ាងក្រាស់ក្រែលពីវិស័យទេសចរណ៍នេះ គឺប្រជាពលរដ្ឋ និងកសិករជាច្រើនដែលជាម្ចាស់ស្រុក នៅមិនទាន់បានទទួលកម្រៃសមរម្យពីវិស័យទេសចរណ៍នៅឡើយទេ
ដោយសារតែភោជនីយដ្ឋាន និងសណ្ឋាគារជាច្រើន មិនទិញបន្លែ និងផ្លែឈើរបស់កសិករខ្មែរទៅធ្វើជាម្ហូបអាហារ។
តើគួរមានគំនិតផ្ដួចផ្ដើមណាដែលអាចជួយកសិករខ្មែរ ឲ្យទទួលបានចំណូលពីវិស័យទេសចរណ៍នេះដែរឬទេ?
សមាគមចុងភៅកម្ពុជា បានដឹកនាំសមាជិកដែលធ្វើការនៅតាមសណ្ឋាគារ និងភោជនីយដ្ឋានជាច្រើនកន្លែងក្នុងទីរួមខេត្តសៀមរាប ប្រមាណជាង ១០០នាក់ ចុះជួបប្រជាកសិករនៅភូមិគោកដូង និងភូមិក្រសាំង សង្កាត់ក្របីរៀល ជាយទីក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា កន្លងទៅ។ ការចុះជួបនេះ គឺសមាគមចុងភៅកម្ពុជា បានយកបន្លែដែលកសិករដាំនៅតាមភូមិ ទៅចម្អិនធ្វើម្ហូបពិសាជាមួយគ្នា ដើម្បីលើកទឹកចិត្តកសិករឲ្យចាប់ផ្ដើមដាំបន្លែ ដោយមិនប្រើជាតិគីមី ហើយលក់ទៅឲ្យភោជនីយដ្ឋាន និងសណ្ឋាគារធំៗ សម្រាប់ធ្វើម្ហូបឲ្យភ្ញៀវទេសចរបរិភោគ។
ការលើកទឹកចិត្តឲ្យកសិករដាំបន្លែ និងផ្លែឈើតាមបែបធម្មជាតិ លក់ទៅឲ្យសណ្ឋាគារ និងភោជនីយដ្ឋាននេះ គឺជាបំណងជួយឲ្យកសិករខ្មែរ បានទទួលចំណូលដោយប្រយោលពីវិស័យទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាពប្រចាំថ្ងៃឲ្យបានសមរម្យ។
ប្រធានសមាគមចុងភៅកម្ពុជា គឺលោក ហៃ វុទ្ធី។ លោកមានប្រសាសន៍ថា បច្ចុប្បន្ននៅពេលដែលចំនួនភ្ញៀវទេសចរបរទេសកំពុងតែកើនឡើងនៅខេត្តសៀមរាប គឺម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋានភាគច្រើន តែងតែផ្សព្វផ្សាយអំពីរសជាតិម្ហូបខ្មែរ ហើយភ្ញៀវទេសចរម្នាក់ដែលមកកម្សាន្តនៅស្រុកខ្មែរ យ៉ាងហោចណាស់ក៏ត្រូវទទួលទានម្ហូបខ្មែរឲ្យបានម្ដងដែរ ក៏ប៉ុន្តែបន្លែ និងសាច់សត្វជាច្រើន ដែលចុងភៅចម្អិនម្ហូបខ្មែរឲ្យភ្ញៀវទេសចរទទួលទាននោះ ភាគខ្លះគឺនាំចូលពីបរទេស មិនមែនជាស្នាដៃផលិតរបស់កសិករខ្មែរទេ។
លោកប្រធានសមាគមចុងភៅកម្ពុជា ចង់ឲ្យកសិករខ្មែរបានទទួលចំណូលពីវិស័យទេសចរណ៍ដែលកំពុងតែកើនឡើងនេះ ហើយក៏កំពុងលើកទឹកចិត្តកសិករឲ្យប្រឹងប្រែងដាំបន្លែគ្រប់មុខ ដោយមិនប្រើប្រាស់សារធាតុគីមី ដើម្បីផ្គត់ផ្គង់ទៅឲ្យសណ្ឋាគារ និងភោជនីយដ្ឋាន។ បន្ថែមលើនេះ លោកក៏ជំរុញឲ្យម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាន ជួយទិញផលិតផលកសិករខ្មែរដែរ៖ «ក្នុងនាមសមាគមចុងភៅកម្ពុជា ក៏សូមអំពាវនាវទៅដល់សណ្ឋាគារ ក៏ដូចជាភោជនីយដ្ឋានទាំងអស់ ជួយគាំទ្រ និងជួយប្រើប្រាស់ឲ្យបានច្រើននូវផលិតផលក្នុងស្រុក បើទោះបីជាការដាំមិនទាន់ផ្គត់ផ្គង់គ្រប់គ្រាន់ក៏ដោយ»។
ការលើកទឹកចិត្តកសិករ ឲ្យដាំបន្លែធម្មជាតិ ដើម្បីផ្គត់ផ្គង់ទៅតាមសណ្ឋាគារ និងភោជនីយដ្ឋានធំៗនេះ ធ្វើឲ្យកសិករខ្លះដែលចូលចិត្តដាំដុះ តែមិនអាចរកទីផ្សារលក់បាននោះ មានការសប្បាយចិត្តជាខ្លាំង។
កសិករបង្គោលម្នាក់នៅភូមិគោកដូង ឃុំក្របីរៀល ក្នុងចំណោមកសិករដែលចូលចិត្តដាំបន្លែជាច្រើននាក់ទៀត គឺលោក យឿង យិន មានប្រសាសន៍ថា លោកបានដាំបន្លែធម្មជាតិចម្រុះជាច្រើនប្រភេទ ដូចជាម្ទេស ផ្លែត្រប់ សាលាដ ស្ពៃចង្កឹះ ផ្ទី ម្រះព្រៅ និងជីគ្រប់មុខជាដើម លក់ទៅឲ្យសណ្ឋាគារជាច្រើននៅក្នុងខេត្តសៀមរាប។ សណ្ឋាគារដែលលោកលក់បន្លែទៅឲ្យមានទាំងសណ្ឋាគារលំដាប់ផ្កាយ៥ ដូចជាសូហ្វីតែល (Sofitel) និងផ្ទះសំណាក់ជាច្រើនទៀត។ បុរសដដែលបញ្ជាក់ថា ការផលិតបន្លែធម្មជាតិលក់ឲ្យសណ្ឋាគារធំៗ គឺមានតម្លៃខ្ពស់ខុសពីទីផ្សារ ដែលពេលខ្លះគេបញ្ចុះតម្លៃស្រេចតែចិត្ត។ លោកត្រេកអរជាខ្លាំងនៅពេលដែលសមាគមចុងភៅកម្ពុជា លើកទឹកចិត្តឲ្យកសិករក្នុងស្រុក ខិតខំផលិតបន្លែ ផ្លែឈើ សម្រាប់ផ្គត់ផ្គង់ឲ្យសណ្ឋាគារ និងភោជនីយដ្ឋាននេះ៖ «អត្ថប្រយោជន៍ទៅលើកសិករ គឺទី១ វាមានសារសំខាន់ ទី១ គឺផ្សព្វផ្សាយផលិតផលក្នុងភូមិឲ្យកសិករមានទីផ្សារកាន់តែច្រើន អាចជំរុញទឹកចិត្តឲ្យកសិករមានទឹកចិត្តផលិតផលកសិកម្មបានកាន់តែច្រើនថែមទៀត»។
កាលពីឆ្នាំ២០១៤ កន្លងទៅ កម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសប្រមាណជាង ៤លាន ៥សែននាក់ និងចំណូលប្រមាណជាង ២ពាន់លានដុល្លារអាមេរិក។ បើទោះបីជាចំណូលទេសចរណ៍នៅទូទាំងប្រទេសបានកើនឡើងរយៈពេល ៣-៤ឆ្នាំជាប់គ្នាមកនេះក៏ដោយ ក៏នៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍សំខាន់បំផុតរបស់កម្ពុជា គឺប្រជាពលរដ្ឋភាគច្រើនមិនបានទទួលកម្រៃពីទេសចរណ៍នេះធំដុំទេ។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ មានប្រសាសន៍ថា បច្ចុប្បន្ននេះដោយសារតែកំណើនទេសចរ គឺខេត្តសៀមរាប មានភោជនីយដ្ឋាន និងសណ្ឋាគារជិត ២០០ ក៏ប៉ុន្តែភោជនីយដ្ឋាន និងសណ្ឋាគារប្រណីតៗ គឺនៅទិញបន្លែផ្លែឈើ និងសាច់សត្វពីបរទេសមកធ្វើជាម្ហូបអាហារសម្រាប់ភ្ញៀវទេសចរនៅឡើយ។ លោក ង៉ូវ សេងកាក់ បានជំរុញ និងលើកទឹកចិត្តឲ្យកសិករប្រឹងប្រែងដាំបន្លែដែលមិនប្រើសារជាតិគីមី ព្រមទាំងចិញ្ចឹមសត្វឲ្យល្អ ដើម្បីដណ្ដើមទីផ្សារនៅតាមភោជនីយដ្ឋាន និងសណ្ឋាគារលំដាប់ខ្ពស់ទាំងនេះជាមួយនឹងផលិតផលបរទេស៖ «ខ្ញុំគិតថា កាលណាពលរដ្ឋយើងអាចផលិតបានមកផ្គត់ផ្គង់ឲ្យវិស័យទេសចរណ៍នេះ គឺអាចកាត់បន្ថយការនាំចូលពីក្រៅ ធ្វើឲ្យប្រជាពលរដ្ឋយើងមានការសប្បាយរីករាយផង ហើយអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គាត់ផង»។
ប្រធានអង្គការជំនាញផ្នែកកសិកម្ម អាគ្រីស៊ុដ (Agrisud) លោក សេង ពិចិត្រ ក៏បានលើកទឹកចិត្តឲ្យកសិករនៅខេត្តសៀមរាប ដាំបន្លែបែបធម្មជាតិ ដើម្បីផ្គត់ផ្គង់ផ្នែកទេសចរណ៍ដែរ។ អាគ្រីស៊ុដ បានសន្យាថានឹងជួយផ្នែកបច្ចេកទេសថ្មីៗ ព្រមទាំងជួយនាំពូជបន្លែល្អៗពីបរទេសមកឲ្យកសិករខ្មែរដាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារទេសចរណ៍នេះទៀតផង៕

No comments:
Post a Comment