ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា(OHCHR Cambodia) និងអង្គការពលកម្មអន្តរជាតិ(ILO) នៅថ្ងៃសុក្រនេះ បានស្វាគមន៍ការដែលរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការពិសេសក្នុងការស្វែងរកជនដល់ដែលបានសម្លាប់មេដឹកនាំសហជីពលោក ជា វិជ្ជា និងសហសេវិករបស់លោក២រូបទៀត។
សេចក្តីថ្លែងការណ៍របស់OHCHR និងILO ចេញផ្សាយនៅថ្ងៃទី២៦ខែមិថុនា ឲ្យដឹងថាការិយាល័យ
អង្គការពលកម្មអន្តរជាតិប្រចាំប្រទេសថៃ ប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ស្វាគមន៍ការដែលរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការ ដើម្បីស៊ើបអង្កេតករណីឃាតកម្មលើមេដឹកនាំសហជីពកម្មករ៣រូប ដែលរួមមាន លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ (FTU) ក៏ដូចជា លោក រស់ សុវណ្ណារ៉េត និង លោក ហ៊ី វុទ្ធី តំណាងសហជីពសេរីកម្មកររោងចក្រ(FTU) ។
សេចក្តីថ្លែងការណ៍បន្តថា«ការិយាល័យខាងលើនេះ សម្តែងនូវក្តីសង្ឃឹមថាគណៈកម្មការអន្តរក្រសួងមួយនេះ នឹងខិតខំប្រឹងប្រែងស្វែងរកជនដៃដល់ពិតប្រាកដ ដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មនេះ និងធានាថា នឹងរកឃើញយុត្តិធម៌នៅទីបញ្ចប់ ស្របតាមការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា នៅកម្រិតជាតិ និងអន្តរជាតិ»។
យោងសេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចុះថ្ងៃទី១០ ខែមិថុនា ឲ្យដឹងថាគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសនេះ គឺស៊ើបលើបណ្តឹងលេខ២៣១៨ ស្តីពីករណីឃាតកម្មលើមេដឹកនាំសហជីព លោក ជា វិជ្ជា លោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណរ៉េត។ សេចក្តីប្រកាសប្រកាសនោះបន្តថាគណៈកម្មការពិសេសថ្មីនោះមានសមាសភាពរដ្ឋលេខាធិការក្រសួងការងារ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងទីស្តីការគណៈរដ្ឋមន្រ្តី អគ្គស្នងការនគរបាលជាតិ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតំណាងអាជ្ញាធរពាក់ព័ន្ធ។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី ដែលត្រូវជាប្អូនបង្កើតរបស់លោក ជា វិជ្ជា ប្រាប់VODថាលោកមិនមានជំនឿលើគណៈកម្មការពិសេសថ្មីនោះទេ ដោយហេតុថាគណៈកម្មការថ្មីនោះមិនបានបើកឲ្យសាច់ញាតិគ្រួសារជនរងគ្រោះ និងមន្រ្តីអង្គការសង្គមស៊ីវិលចូលរួម។
អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត បានសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាលនេះ តែលោកថាចំណាត់ការនេះ គឺយឺតពេលហើយ ។
សូមរំឮកថា លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ ត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី២២ ខែមករាឆ្នាំ២០០៤ ខណៈលោកអានកាសែតក្បែរវត្តលង្កា។ រំលងតែប្រហែល៣ខែក្រោយ សហការីលោកម្នាក់ គឺលោក រស់ សុវណ្ណារ៉េតវិ អតីតប្រធានសហជីពនេះប្រចាំនៅរោងចក្រឈ្មោះកុមារទុងហ្គា ក៏ត្រូវបានឃាតកបាញ់ទៀត។ លុះ៣ឆ្នាំក្រោយមក លោក ហ៊ី វុទ្ធី អតីតប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រសាន់តិច ដែលជាសហការីលោក ជា វិជ្ជាដែរនោះ ក៏ត្រូវបានឃាតកបាញ់សម្លាប់នៅព្រឹកព្រលឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៧ បន្ទាប់ពីរូបលោកចេញពីធ្វើការវេនយប់នៅរោងចក្រសាន់តិចស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងឃាតកម្មជាបន្តបន្ទាប់ទៅលើមេដឹកនាំសហជីពល្បីឈ្មោះទាំង៣រូបនោះ ពុំមានឃាតករណាម្នាក់ត្រូវបានចាប់ខ្លួនកាត់ទោសនោះទេ ក្រៅតែពីការចាប់ឃុំខ្លួន លោក ប៊ន សំណាង និងសុខ សំអឿន ដែលអ្នកឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកថាជាឃាតករសិប្បនិមិត្ត៕

No comments:
Post a Comment