គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Monday, June 8, 2015

លោក ហ៊ុន សែន ប្រតិកម្ម​នឹង​បក្ស​ប្រឆាំង​ដែល​ចោទ​ថា​រដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ

ស្តាប់សំឡេង៖​


ចម្លងទុក
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​សម្តែង​ការខកចិត្ត​នឹង លោក សម រង្ស៊ី ដែល​លោក​ចោទថា មិន​អាច​ហាមឃាត់​តំណាងរាស្ត្រ​គណបក្សប្រឆាំង​កុំឲ្យ បើក​កកាយ​ពី​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម ដោយ​អះអាង​ថា លោក​បាន​បំភ្លឺ​ជាង​៥​ម៉ោង​រួច​ហើយ កាលពី​ឆ្នាំ​២០១២​នោះ ។​



​នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា​នៅ​ព្រឹក​នេះ លោក ហ៊ុន សែន បាន​ខឹងសម្បារ​នឹង​ការលើកឡើង​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចោទថា​ថា ប្រើ​ផែនទី​ក្លែងក្លាយ ដើម្បី​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម ។ លោក​ថា «​ប្រធាន​(​លោក សម រង្ស៊ី​)​គ្រប់គ្រង​បក្ស សមាជិក​បក្ស​មិន​បាន រហូត​ហ៊ាន​ចោទថា រាជរដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ អ្នកណា​ក្លែងក្លាយ អ្នក​ណា​មិន​ក្លែងក្លាយ​? និយាយ​គ្នា​ឲ្យ​ច្បាស់ ធ្វើ​ដល់​រាជរដ្ឋាភិបាល​មក​ប្រើ​ផែនទី​ក្លែងក្លាយ​? ស្នេហា​ជាតិ​អី​តែ​លោក​ឯង ខ្ញុំ​បាន​ឆ្លើយ​[​បំភ្លឺ​]៥​ម៉ោងជាង ទៅ​យក​អាហ្នឹង​មក​មើល​ឡើងវិញ ឬ​ក៏​ត្រូវការ​ឲ្យ​ទូរទស្សន៍​ជាតិ​ជាក់ ទូរទស្សន៍​ទាំងអស់​ចាក់​ឡើង​វិញ ខ្ញុំ​ស្នើ​ឲ្យ​ចាប់ផ្តើម​ពី​ល្ងាច​ហ្នឹងតែម្តង ចាក់​ឡើង​វិញ នូវ​អ្វី​ដែល​ខ្ញុំ​ឆ្លើយ​នៅ​ហ្នឹង​(​រដ្ឋសភា​) ផែនទី​ពី​ណា​អី​ពី​ណា កុំ​យក​ល្បែង​ក្មេង​យក​មក​លេង ។ ឥឡូវ​ខ្ញុំ​ថា បើ​ពិបាក​ពេក មាន​វិធី​តែ​ម្យ៉ាង​គត់ គឺថា​ស្បថ​ឲ្យ​រន្ទះបាញ់​តែម្តង ខែ​នេះ​រន្ទះ​ច្រើនណាស់​» ។​

លោក ហ៊ុន សែន បាន​ប្រតិកម្ម​ភ្លាមៗ​បែបនេះ ខណៈ​ដែល​លោក លិម គិមយ៉ា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​នៅក្នុងពេល​ប្រជុំ​សភា ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល បង្ហាញ​ពី​តម្លាភាព​លើ​ការបោះបង្គោល​ព្រំដែន «​តំណាងរាស្ត្រ​ខ្លះ​ស្នើសុំ ឲ្យ​ឯកឧត្តម វ៉ា គឺ​ម​ហុង បង្ហាញ​ជា​សាធារណៈ​ផែនទី​ជា​គោល ដើម្បី​បោះ​ព្រំដែន ដែល​ឯកឧត្តម វ៉ា គឺ​ម​ហុង អត់​បាន​ធ្វើ​សោះ ។ ហើយ​ដូច្នេះ​ផែនទី​នេះ​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​យើង​ត្រូវ​ដឹង​ពី​ការ​ពុះ​ព្រំដែន​របស់​ប្រទេស​យើង ហេតុ​នេះ​សូម​សភា​មេត្តា​ពិចារណា​ឲ្យបាន​ដិតដល់ ពី​ការបាត់បង់​បូរណភាព​ទឹកដី​របស់​យើង ដែល​យើងទាំងអស់គ្នា​ត្រូវតែ​ការពារ​» ។​

​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក ម៉ៅ ពិសេស យល់ថា បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​ជា​រឿង​ថ្មី​កំពុងតែ​កើតឡើង​នេះ ដែល​រដ្ឋាភិបាល​ត្រូវតែ​មាន​ការបំភ្លឺ​ឡើងវិញ ។ លោក​ថា «​ព្រោះថា​ការលើកឡើង​របស់​គាត់​កាលពី​មុន​នេះ​វា​ជា​រឿង​មួយ ប៉ុន្តែ​ឥឡូវនេះ​គឺ​មាន​ការវិវត្តន៍​ផ្សេងៗ​ទៀត ចំពោះ​ការ​រំកិល​ព្រំដែន​ពី​សំណាក់​ប្រទេស​វៀតណាម ដូច្នេះ​យើង​កំពុងតែ​រួញ​ទៅៗ​ហើយ កាល​គាត់​ថ្លែង​ការលើក​មុន វា​មិន​ទាន់​ធ្ងន់ធ្ងរ​ដល់​ឃើញច្បាស់​ផ្ទាល់​ភ្នែក​ដូច​ឥឡូវ តែ​ឥឡូវនេះ​យើង​ឃើញ​ច្បាស់​ផ្ទាល់​ភ្នែក ហើយ​ឃើញ​សកម្មភាព​ជាក់ស្តែង​ដែល​មិន​អាច​ប្រកែក​បាន​ថែម​ទៀត ។ អ៊ីចឹង​ទេ គាត់​គួរតែ​ចូលមក​បំភ្លឺ​នៅ​សភា​មួយ​សា​ទៀត ដើម្បី​ឲ្យ​វា​មាន​បច្ចុប្បន្នភាព​ចំពោះ​ព័ត៌មាន​ដែល​គាត់​ទទួលបាន និង​អ្វី​ដែល​សង្គម​ស៊ីវិល ក៏​ដូចជា​ខាង​គណបក្ស​ប្រឆាំង​គេ​លើក​ឡើង ក៏ដូចជា​បញ្ហា​របស់​ប្រជាពលរដ្ឋ​ថ្មីៗ​នេះ គាត់​អាច​ដឹងឮ និង​យល់ដឹង​កាន់តែ​ច្បាស់​ដែរ​» ។​

គួរបញ្ជាក់ថា ការ​កម្រើក​ឡើង​វិញ​បញ្ហា​ព្រំដែន​នេះ គឺ​បន្ទាប់ពី​តំណាងរាស្ត្រ​បក្ស​ប្រឆាំង បាន​ផ្ញើ​លិខិត​ទៅ​ប្រធានរដ្ឋសភា ឲ្យចេញ​កិច្ច​អន្តរាគមន៍​ទៅក្រ​សួង​ការបទេស ក្រោយពី​បាន​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​កន្លែងកើតហេតុ រកឃើញ​ថា​ដំណាំ​១០​ហិកតា​របស់​កសិករ​ខ្មែរ​៩​គ្រួសារ​នៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​បំផ្លាញ​ដោយ​អាជ្ញាធរ​វៀតណាម តែ​លោក ហោ ណាំង​ហុង អះអាងថា មក​ពី​កសិករ​ខ្មែរ​ទៅ​ដាំ​ដំណាំ​លើ​ដី​វៀតណាម ។ ជា​បន្តបន្ទាប់​ពី​មកទៀត តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​ឲ្យ​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​បង្ហាញ​ផែនទី​ដែល​យកមកប្រើ​សម្រាប់​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម ដោយ​ពួកគេ​អះអាងថា ការកំណត់​ព្រំដែន​កន្ល​ង​មក​នេះ​ធ្វើឲ្យ​មាន​ការបាត់បង់​ទឹកដីខ្លះ​ទៅ​វៀតណាម បើ​តាម​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ។ ប៉ុន្តែ​លោក វ៉ា គឹមហុង អះអាងថា សន្ធិសញ្ញា​នេះ​ធ្វើឲ្យ​កម្ពុជា​ចំណេញបាន​ប្រើ​ខ្សែរ​ទឹ​ករួម ៕

No comments:

Post a Comment