គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Tuesday, June 9, 2015

លោក ហ៊ុន សែន ស្នើឲ្យវៀតណាមរក្សាភាពស្ងៀមស្ងាត់នៅតាមព្រំដែន​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើទៅភាគីវៀតណាមឲ្យរក្សាភាពស្ងៀមស្ងាត់នៅតាមតំបន់ព្រំដែនមួយ​ចំនួន ជា​ពិសេសនៅក្នុងខេត្តរតនគិរី ដោយលើកឡើងថា តំបន់ទាំង​នោះ​នៅពុំទាន់មានការឯកភាពគ្នានៅ​ឡើយ ។

លោក ហ៊ុន សែន បានធ្វើការស្នើដូចនេះនៅក្នុងជំនួបជាមួយសមាជិកការិយាល័យបក្សកុម្មុយនីស្តវៀតណាម លោក ឡេ ហុងអាញ់ នៅរសៀលថ្ងៃអង្ការនេះនៅវិមានសន្តិភាព ។


អតីតរដ្ឋលេខាធិការក្រសួងការបរទេស និងជាប្រតិភូអមនាយករដ្ឋមន្រ្តី លោក កៅ គឹមហួន មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនេះថា ភាគីវៀតណាមបានយល់ព្រមតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ក្នុង​ការ​រក្សាភាពស្ងៀមស្ងាត់នៅតាមតំបន់ដែលប្រទេសទាំងពីរពុំទាន់បានឯកភាពនេះផងដែរ ។

លោក កៅ គឹមហួន អះអាងទៀតថា ដំណើរទស្សនកិច្ចរបស់លោក ឡេ ហុងអាញ់ ត្រូវបានរៀបចំយូរមកហើយ ដោយគោលបំណងសំខាន់គឺផ្ដោតទៅលើការប្ដេជ្ញាពង្រឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យបានដល់៥០០០លានដុល្លារក្នុងមួយឆ្នាំ ។ លោកបដិសេធព័ត៌មានមួយ​ចំនួន​ដែលលើកឡើង​ថា ដំណើរទស្សនកិច្ចនេះគឺដើម្បីមករៀបចំគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីប្រធានគណបក្សនេះ គឺលោក ជា ស៊ីម ទទួលមរណភាពកាលពីម្សិលមិញ ។

យ៉ាងណាក៏ដោយ លោក កៅ គឹមហួន ឲ្យដឹងដែរថា លោក ហ៊ុន សែន និងលោក ឡេ ហុងអាញ់ ក៏បានជជែកគ្នាខ្លះៗពីបញ្ហាបក្សផងដែរ ។

គួរបញ្ជាក់ថា ការស្នើរបស់លោកនាយករដ្ឋមន្ត្រីទៅកាន់ភាគីវៀតណាមបញ្ហាព្រំដែននៅពេលនេះ ធ្វើឡើងស្របពេលដែលបញ្ហាព្រំដែនបានចាប់ផ្ដើមកម្រើកឡើងវិញ បន្ទាប់ពីតំណាងរាស្ត្របក្សប្រឆាំង បានផ្ញើលិខិតទៅប្រធានរដ្ឋសភា ឲ្យចេញកិច្ចអន្តរាគមន៍ទៅក្រសួងការបទេស ក្រោយពីបានចុះពិនិត្យផ្ទាល់នៅកន្លែងកើតហេតុ រកឃើញថាដំណាំ១០ហិកតារបស់កសិករខ្មែរ៩គ្រួសារនៅខេត្តត្បូងឃ្មុំ ត្រូវបានបំផ្លាញដោយអាជ្ញាធរ​វៀតណាម តែលោក ហោ ណាំងហុង អះអាងថា មកពីកសិករខ្មែរទៅដាំដំណាំលើដីវៀតណាម ។ ជាបន្តបន្ទាប់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានដាក់លិខិតទៅកាន់រដ្ឋាភិបាលស្នើឲ្យចុះពិនិត្យព្រំដែននៅតំបន់តន់ហន់ក្នុងខេត្តកំពត និងតំបន់ភ្នំដិនក្នុងខេត្តតាកែវ ស្នើឲ្យផ្តល់ផែនទី និងនីតិវិធីលម្អិតក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាមជាដើម ។

កាលពីម្សិលមិញ ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិក៏បានដឹកនាំក្រុមយុវជនចុះទៅពិនិត្យមើលព្រំដែនលេខ៣០ ត្រង់ច្រកព្រំដែនអន្តរជាតិនៅស្រុកអូរយ៉ាដាវ និងតំបន់មួយទៀត ដែលមានចំងាយប្រមាណ២០គីឡូម៉ែត្រពីច្រកព្រំដែនអន្តរជាតិ ស្ថិតនៅភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនៈគិរី  និងរកឃើញថា វៀតណាមបានជីកស្រះចំនួន៧នៅតំបន់នោះ ដែលក្រុម​តំណាង​រាស្ត្រ​អះអាង​ថា ប្រទេសទាំងពីរពុំទាន់បានដោះស្រាយនៅឡើយ ៕

No comments:

Post a Comment