គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Wednesday, June 3, 2015

លោក​ហ៊ុន សែន ​រំឭក​ពលរដ្ឋ​អំពី​បក្ស​ផ្សេង​យក​ពន្ធ​ដី

កំពង់ស្ពឺៈ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំឭក​ប្រជាពលរដ្ឋ​ជា​ថ្មី ចំពោះ​គណបក្ស​នយោបាយ ជា​គូ​ប្រជែង​របស់​លោក ដែល​នឹង​យក​ពន្ធ​លើ​ដី​ធ្លី​ដើម្បី​បង្កើន​ប្រាក់​បៀវត្សរ៍​ឲ្យ​មន្ត្រី​រាជការ នៅ​ពេល​គណបក្ស​នោះ​ឈ្នះ​ឆ្នោត ដឹក​នាំ​ប្រទេស ខណៈដែល​គណបក្ស​ប្រឆាំង​បាន​គូស​បញ្ជាក់ថា ខ្លួន​មាន​បំណង​យក​ពន្ធ​ដី​តែ​ពី​ក្រុមហ៊ុន​ដែល​មាន​ដី​រាប់​ពាន់ រាប់​ម៉ឺន​ហិកតា​តែ​ប៉ុណ្ណោះ។


ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​លេខ​៤១ ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ម្សិលមិញ លោក​ហ៊ុន សែន​បាន​លើក​ឡើង​ថា ក្នុង​តួនាទី​របស់​លោក​ជា​នាយក​រដ្ឋមន្ត្រី លោក​មិន​ដែល​យក​ពន្ធ​ដី​ធ្លី​ពី​ប្រជាពលរដ្ឋ​ទេ។

លោក​ថ្លែង​ថា គណបក្ស​មួយ​នឹង​ប្រមូល​ពន្ធ​ដីធ្លី​ប្រជាពលរដ្ឋ ដើម្បី​គេ​អាច​យក​ពន្ធ​ទាំង​នោះ​ទៅ​ដំឡើង​ប្រាក់​បៀវត្សរ៍​មន្ត្រី​រាជកា​របាន។

ទោះ​ជា​យ៉ាង​ណា លោក​មិន​បាន​និយាយ​ឈ្មោះ​គណបក្ស​នោះ​ទេ ប៉ុន្តែ គេ​ដឹង​ថា លោក​ចង់​សំដៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ក្លាយ​ជា​គូ​ប្រកួត​យ៉ាង​ស្រួច​ស្រាល់ ជា​មួយ​គណបក្ស​ប្រជាជន​ដែល​បាន​សន្យា​ដំឡើង​ប្រាក់​បៀវត្សរ៍​មន្ត្រីរាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ នៅ​ពេល​ខ្លួន​ឈ្នះ​ឆ្នោត។
លោក​ហ៊ុន សែន​បញ្ជាក់​ថា៖ «គណបក្ស​មួយ ដែល​ចង់​ឈ្នះ​ឆ្នោត តែង​តែ​សន្យា​ពី [ការ​ដំឡើង] ប្រាក់​បៀវត្សរ៍។ ឥឡូវ​នេះជំនាន់​ខ្ញុំបាន​ធ្វើ​ជាង៣០ឆ្នាំ​ហើយ មិន​ដែល​យក​ពន្ធ​លើ​ដី​ស្រែ​ពី​កសិករ​ទេ សូម្បី​តែ​មួយ​សេន។ ប៉ុន្តែខ្ញុំមិន​ធានា​ទេ...ប្រសិន​បើ​​ ហ៊ុន សែន មិន​បន្ត...គេ​នឹង​យក​ពន្ធ ទុក​ឲ្យ​យក​ទៅ។ នេះ [អ្នក] ចង់​ផ្លាស់​ប្តូរ»។

ប៉ុន្តែ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ម្សិលមិញ​បាន​រំឭក​ប្រជាពលរដ្ឋ​ពីសារនយោបាយ​របស់​គណបក្ស​សង្គ្រោះជាតិ ដោយ​លោក​បញ្ជាក់​ថា នៅ​ពេល​គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​ឆ្នោត ខ្លួន​នឹង​មិន​យក​ពន្ធ​លើ​ដី​ស្រែ​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ នឹង​ពិនិត្យ​លើ​ការ​បង់​ពន្ធ​ដី​សម្បទាន​រាប់​ម៉ឺន​ហិកតា ដែល​កាន់​កាប់​ដោយ​ក្រុមហ៊ុន​ឯកជន។

លោក​បញ្ជាក់​ថា៖ «សារនយោបាយ​របស់​គណបក្ស​សង្គ្រោះជាតិ គឺ​និយាយ​ច្បាស់​ហើយ គ្មាន​យក​ពន្ធ​លើ​ដី​ប្រជាពលរដ្ឋ​ទេ។ ទុក​ឲ្យ​ប្រជាពលរដ្ឋ​វិនិច្ឆ័យ។ កុំ​ប៉ះ​ដី​កសិករ គេ​គ្រាន់តែ​ធ្វើស្រែ​ចម្ការ​ដើម្បី​ចិញ្ចឹម​ជីវិត ស្ទើរ​មិន​ចង់​គ្រប់។ គណបក្ស​សង្គ្រោះជាតិ សម្លឹងមើល​ក្រុមហ៊ុន​ឯកជន ដែល​កាន់​កាប់​ដី​រាប់ម៉ឺន​ហិកតា។ យើង​នឹង​ពិនិត្យ​ថា តើ​ក្រុមហ៊ុន​ទាំង​នោះ​បង់​ពន្ធ​គ្រប់​គ្រាន់ ឬ​អត់?»។

លោក តឹក វណ្ណារ៉ា នាយក​ប្រតិបតិ្ត​នៃ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ថ្លែង​ថា ទាំង​រដ្ឋាភិបាល​បច្ចុប្បន្ន និង​រដ្ឋាភិបាល​ថ្មី នៅ​តែ​ពិបាក​ដំឡើង​ប្រាក់​បៀវត្សរ៍​មន្ត្រីរាជការ ប្រសិន​បើ​ពួក​គេ​មិន​អាច​លុប​បំបាត់​អំពើ​ពុក​រលួយ​ទេ​នោះ។

លោក​បាន​បញ្ជាក់​ថា៖ «រដ្ឋាភិបាល​អាច​ដំឡើង​ប្រាក់​បៀវត្សរ៍​បាន ប្រសិន​បើ​អាច​លុប​បំបាត់​អំពើ​ពុក​រលួយ​បាន ហើយ​មាន​អ្នក​វិនិយោគល្អៗ​មក​វិនិយោគ យើង​អាច​យក​ពន្ធ»៕ 

No comments:

Post a Comment