គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Monday, June 15, 2015

រថយន្តអង្គរក្ស​ក្នុងក្បួនលោក​ សម រង្ស៊ី ​ក្រឡាប់នៅស្រុកកំពង់សិលា​របួសធ្ងន់៦នាក់​រសៀលនេះ

ខេត្តព្រះសីហនុ ៖ ​យ៉ាងហោចណាស់អង្គរក្សលោក​ សម រង្ស៊ី ​៦នាក់ក្នុងចំណោម៧នាក់​បានរងរបួសធ្ងន់ ​ដោយសារគ្រោះថ្នាក់​ចរាចរណ៍ក្រឡាប់​រថយន្ត​ពេលអមដំណើរ ​លោក សម រង្ស៊ី ​វិលពីបំពេញ​បេសកកម្ម​នៅខេត្តព្រះសីហនុវិញឆ្ពោះមករាជធានីភ្នំពេញ​ ។
ឧបទ្ទវហេតុនេះ​ ​បានកើតឡើង​នៅម៉ោង៤និង២៥នាទីរសៀលថ្ងៃទី១៥​​ មិថុនា ២០១៥ ​​នៅកំណាត់ផ្លូវជាតិលេខ៤​ ចន្លោះគីឡូម៉ែត្រ​លេខ១៥៣-១៥៤ ស្ថិតក្នុងភូមិស្ទឹងឆាយត្បូង ​ឃុំស្ទឹងឆាយ​ ស្រុកកំពង់សិលា ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានបញ្ជាក់ឲ្យ​ដឹងជំហានដំបូងនៅប៉ុន្មាននាទីមុននេះទៀតថា​ រ
ថយន្តដែលក្រឡាប់​ម៉ាកតាកូម៉ា ព៌ណខ្មៅ ហើយបានបើកខាងមុខ​រថយន្តលោក​ សម រង្ស៊ី​ ដោយបើកជែងរថយន្តមួយ​គ្រឿងទៀត ​បណ្តាលឲ្យក្រឡាប់តែម្តង ។ សេចក្តីរាយ​ការណ៍ចុងក្រោយ អ្នករបួសទំាងអស់​បានបញ្ជូនទៅសង្គ្រោះនៅ​ខេត្តព្រះសីហនុ ​ចំណែកលោក សម រង្ស៊ី និង ​មន្រ្តីជាន់ខ្ពស់CNRP​ ក៍ត្រឡប់ទៅ​ខេត្តព្រះសីហនុវិញដែរ ។
ព័ត៌មានលម្អឹតនឹង​មានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព ៕





No comments:

Post a Comment