គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Monday, May 25, 2015

កម្មករ​អូស​រទេះ​៦​នាក់​របួសធ្ងន់​និង​ស្រាល ដោយ​ការប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​​

យ៉ាងហោច​ណាស់​កម្មករ​អូស​រទេះ ចំនួន​៦​នាក់ រងរបួស​ធ្ងន់ និង​ស្រាល ដោយសារ​ការប៉ះទង្គិច​គ្នា​រវាង​កម្មករ​អូស​រទេះ និង​សមត្ថកិច្ច​ចម្រុះ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ ។

​កម្មករ​អូស​រទេះ​មួយរូប​ក្នុងចំណោម​កម្មករ​ជា​ច្រើន​ទៀត លោក សឿង ប្រុស ប្រាប់  នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា សមត្ថកិច្ច​ចម្រុះ​ក្រុង​
ប៉ោយប៉ែត​ជាច្រើន​នាក់ បាន​បង្ក្រាប​ការតវ៉ា​របស់​កម្មករ​អូស​រទេះ ដោយ​ប្រើ​កាំភ្លើង​ភ្ជង់ និង​បាញ់​គំរាម​ជាង​១០​គ្រាប់ ព្រមទាំង​បាន​វា​យក​ម្មករ​នឹង​ស្វ័យ​កាំភ្លើង បណ្ដាលឲ្យ​របួសធ្ងន់ និង​ស្រាល ៦​នាក់ ក្នុងនោះ​មាន​ម្នាក់​សន្លប់ ហើយ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ទាំង​ដៃ​ជាប់​ខ្នោះ ។

លោក សឿង ប្រុស បន្តថា​ការធ្វើ​បាតុកម្ម​របស់​ក​ម្មករ​អូស​រទេះ​ទាំងនោះ គឺ​ដើម្បី​ទាមទារ​ឲ្យ​មេគយ ឈ្មោះ ឈុន ហៃ ដែល​ទើប​ឡើង​ថ្មី ដោះស្រាយ​បញ្ហា​យក​ប្រាក់​ពី​ពួកគេ ។ លោក​ថា «​មិន​ចង់​មាន​បញ្ហា​អំពើ​ហិង្សា​ទេ គឺ​គាត់​គ្រាន់តែ​ទាមទារ ប្រទាញប្រទង់រ​ទេះ​ពួក​ខ្ញុំ​ដាក់​ឲ្យ​បិទ​ជិត​ផ្លូវ​ដើម្បី​រក​ដំណោះស្រាយ ប៉ុន្តែ​គាត់​ប្រើ​ហិង្សា​មកលើ គឺ​យក​ខ្នោះ​មក​ដាក់ ជា​ន់ក បី​បួន​នាក់​ភ្ជង់​កាំភ្លើង​វ៉ៃ​ពួក​ខ្ញុំ ពួក​ខ្ញុំ​អត់​បាន​ត្រូវ​ទេ គឺ​គ្នា​ខ្ញុំ​ប៉ុន្មាន​នាក់​នោះ​ឥឡូវរ​ត់​ទៅ​បាត់​ហើយ ដោយសារ​ពួក​គាត់​បាញ់​មួយ​ប្រាវ​ហ្នឹង​» ។​

កម្មករ​ម្នាក់​ទៀត លោក សន វាសនា ឲ្យដឹង​ផងដែរ​ថា ការធ្វើ​បាតុកម្ម​របស់​ក្រុម​កម្មករ​ទាំងអស់​នោះ គឺ​ដើម្បី​ទាមទារ​ឲ្យ​គយ​បញ្ចុះតម្លៃ​ទំនិញ និង​ឲ្យ​នគរបាល​អន្ដោប្រវេសន៍ ឈប់​យក​ថ្លៃ​ចេញ​ចូល​ប្រទេស​ថៃ ចំពោះ​អ្នក​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ។ លោក​ថា អភិបាលក្រុង​ប៉ោយប៉ែត និង​អភិបាលខេត្ដឲ្យ​បន្ធូរ​បន្ថយ​ការ​យក​លុយ​ពួកគេ​ឆ្លងដែន​ដឹកទំនិញ ប៉ុន្ដែ​ក្រុម​សមត្ថកិច្ច​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​អនុវត្ដ ។ លោក​ថា «​វា​កើត​ឡើង​មួយ​សា​ទៅ​ពីរ​សា​ហើយ ដល់​ពេល​ចំណាត់ការ​គាត់​បាន​ធ្វើ​តែ​មួយ​ចំនួន​តូច​ទេ ដល់​ពេល​មួយ​រយៈពេល​ខ្លី ដល់​អ៊ីចឹង​គាត់​បែរជា​ឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ ដូចជា​អ្នកស្រី ថោង ឡេង ឬ​មួយ​ឈ្មួញ​ធំៗ​ចាប់​តែ​ឥ​វ៉ាន់​ដូចៗ ដើម្បី​កុំ​ធ្វើឲ្យ​កម្មករ​មិន​មានឥ​វ៉ាន់ដឹក​» ។​

​អភិបាលក្រុង​ប៉ោយប៉ែត ង៉ោ ម៉េង​ជ្រួន ឲ្យ  ដឹងថា កម្មករ​អូស​រទេះ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ប្រមាណ​១០០​នាក់ បាន​ធ្វើ​បាតុកម្ម​តាំងពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​១២​ថ្ងៃត្រង់ បង្ក​ឲ្យមាន​ការកកស្ទះ​ចរាច​រណ៍ និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ ។ លោក​បន្ដថា ដើម្បី​សម្រួល​ការកកស្ទះ​ចរាច​រណ៍​នោះ សមត្ថកិច្ច​បាន​បំបែក​ការតវ៉ា បណ្ដាលឲ្យ​កម្មករ​ម្នាក់​រងរបួស​ធ្ងន់ ហើយ​ត្រូវ​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ។ លោក ង៉ោ ម៉េង​ជ្រួន បន្ថែមថា ក្រោយពេល​មាន​កម្មករ​រងរបួស មាន​ពាក្យ​ចចាមអារ៉ាម​ថា កម្មករ​ម្នាក់​បាន​ស្លាប់​ក្នុង​ការប៉ះទង្គិច​នោះ ជា​ហេតុ​ធ្វើ​ឲ្យ​កម្មករ​ផ្ទុះ​កំហឹង ហើយ​នាំគ្នា​ប្រើ​ដុំថ្ម​គប់​ទៅលើ​សមត្ថកិច្ច បណ្ដាល​ឲ្យ​កងកម្លាំង​បី​នាក់​រងរបួស ។ លោក​ថា «​អ៊ីចឹង​វា​ឈាន​ដល់​កម្លាំង​សមត្ថកិច្ច​ចាប់ផ្តើម​អនុវត្ត​នីតិវិធី​ផ្លូវច្បាប់ អ៊ីចឹង​អ្នកណា​ដែល​ប្រើ​អំពើហិង្សា ពី​ព្រោះ​ប្រជាពលរដ្ឋ​មួយចំនួន គាត់​អត់​បាន​ប្រើ​អំពើហិង្សា​ទេ អ៊ីចឹង​ប្រើ​អំពើហិង្សា​តែ​បុគ្គល​មួយចំនួន​តូច អ៊ីចឹងឲ្យ​បុគ្គល​នោះ គាត់​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ក្រោយ​ពី​គេ​បាន​រកឃើញថា គាត់​ជា​អ្នកដៃដល់ គាត់​ជា​អ្នក​ប្រើ​អំពើហិង្សា ព្រោះ​មាន​ភស្តុតាង​ទាំងអស់ រូបភាព ។ អ៊ីចឹង​ទេ ខ្ញុំ​គ្រាន់តែ​សុំ​បញ្ជាក់​ប៉ុណ្ណឹង​» ។​

អ្នកសម្របសម្រួល​អង្គ​ការការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ដ​បន្ទាយមានជ័យ លោក ស៊ុំ ចាន់​គា យល់ថា ការប្រើ​ហឹង្សា​មក​លើ​ក្រុមអ្នកតវ៉ា​នេះ​ជា​រឿង​ខុសច្បាប់ ខណៈ​ដែល​ពួកគាត់​ធ្វើឡើង​គ្រាន់តែ​ចង់​រក​កម្រៃ​មួយ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ប៉ុណ្ណោះ ។ លោក​ថា ក្រុមកម្មករ​ផ្ទុះ​ការតវ៉ា​ញឹកញាប់​កន្លងមក​នោះ ដោយសារ​អាជ្ញាធរ និង​មន្ដ្រី​ជំនាញ​មិន​អនុវត្ដ​តាម​ការសន្យា ។​

សូម​រំឭកថា នៅ​ខែ​មករា​ដើមឆ្នាំ​២០១៥​នេះ កម្មករ​អូស​រទេះ​ជាង​៣០០​នាក់ នៅ​ក្រុង​ប៉ោយ​ប៉ែត បាន​តវ៉ា​ទាមទារ​ឲ្យ​ពន្ធដា​រគយ​ច្រក​ប៉ោយប៉ែ​ត​បន្ធូរបន្ថយ​ការយកពន្ធ​សម្រាប់​កម្មករ​អូស​រទេះ ប៉ុន្តែ​ការតវ៉ា​នោះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប ៕

No comments:

Post a Comment