សមាជិក គជប លោក រ៉ុង ឈុន រិះគន់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលប្រើប្រាស់នីតិវិធីស្មុគស្មាញ ឲ្យរូបលោកចូលបង្ហាញខ្លួនមួយខែ១ម្តង នៅប៉ុស្តិ៍នគរបាល សង្កាត់ទូលស្វាយព្រៃ១ រាជធានីភ្នំពេញ ដើម្បីសួរនាំករណីហិង្សាផ្លូវវេងស្រេង កាលពីដើមខែមករា ឆ្នាំ២០១៤ ។
អតីតប្រធានសហភាពសហជីពកម្ពុជានិង បច្ចុប្បន្នជាសមាជិក គជប លោក រ៉ុង ឈុន ប្រាប់VODនៅថ្ងៃសៅរិ៍នេះថា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ជា សុខហៀង បានចេញដីកាដាក់កំហិតឲ្យរូបលោកត្រូវទៅបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាល សង្កាត់ទូលស្វាយព្រៃ១ រាជធានីភ្នំពេញនៅក្នុងមួយខែ១ម្តង ដើម្បីឲ្យនគរបាលប៉ុស្តិ៍សួរនាំ និងធ្វើរបាយការណ៍បញ្ជូនទៅតុលាការ ។ លោក រ៉ុង ឈុន ហៅចំណាត់ការរបស់តុលាការនោះថា ជាការកំណត់រង្វង់សេរីភាពរបស់គាត់ នឹងធ្វើឲ្យប៉ះពាល់ដល់ការងារ ខាតពេលវេលា ព្រោះប៉ូលីសប៉ុស្តិ៍នោះសួរសំណួរដដែល ។
ទោះជាយ៉ាងនេះក្តី លោក រ៉ុង ឈុន ស្នើទៅតុលាការគួរតែបញ្ចប់នីវិធីនេះ ព្រោះករណីហិង្សាផ្លូវ វេងស្រេងនោះ លោកមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ ។
VOD មិនអាចសុំការបំភ្លឺពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ជា សុខហៀង បានទេ ។
គួររំឮកថា ករណីហិង្សាផ្លូវវេងស្រេង កាលពីថ្ងៃទី២-៣ ខែមករា ឆ្នាំ២០១៤ អំឡុងពេលកម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួល១៦០ដុល្លារក្នុង១ខែ ។ នៅគ្រានោះកម្លាំងកងទ័ពឆ័ត្រយោងលេខ៩១១ បានបាញ់បង្ក្រាបលើក្រុមបាតុករបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់នៅនឹងកន្លែង និងជិត៤០របួសធ្ងន់ និងស្រាល។ រហូតមកដល់ខែឧសភា ឆ្នាំ២០១៥ តុលាការមិនទាន់វែកមុខជនល្មើសយកមកផ្តន្ទាទោសនៅឡើយ ៕

No comments:
Post a Comment