គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Saturday, May 23, 2015

ខ្មែរឥស្លាម​ជាង​១៥០​នាក់​នឹង​ទៅ​ពិនិត្យ​ព្រំដែន​កម្ពុជា​/​វៀតណាម ខេត្ត​ត្បូងឃ្មុំ នៅ​ចុងខែ​នេះ​

​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម​ប្រមាណ​ជាង​១៥០​នាក់ មក​ពី​រាជធានី​/​ខេត្ត គ្រោង​ទៅ​ទស្សនកិច្ច​សិក្សា​ព្រំដែន​ដែល​កំពុង​ជម្រូង​ចម្រាស​រវាង​កម្ពុជា​/​វៀតណាម  ស្ថិតនៅក្នុង​ឃុំ​ជាំ ខេត្ត​ត្បូងឃ្មុំ នៅ​ចុងខែ​ឧសភា​ខាងមុខ ដើម្បី​រំ​ឮ​ក​ការបាត់បង់​ទឹកដី​ចម្ប៉ា​ជិត​២០០​ឆ្នាំ​ ។​

ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម​ដែល​មក​ពី​រាជធានី​/​ខេត្ត​នោះ​រួមមាន រាជធានី​ភ្នំពេញ ខេត្ត​ត្បូងឃ្មុំ ក្រចេះ កំពង់ចាម​ជា​ដើម​ ។​


​តំណាង​ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម លោក អ៊ី​ស្លា ឧស្មាន នៅ​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ប្រាប់​VOD​នៅ​ថ្ងៃ​សៅរិ៍​នេះថា លោក​នឹង​ដឹកនាំ​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​ជាង​១៥០​នាក់ ទៅ​ពិនិត្យ​មើល​ព្រំដែន​កម្ពុជា​/​វៀតណាម​នៅ​ថ្ងៃអាទិត្យ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៥ ដើម្បី​រំ​ឮ​ក​ការបាត់បង់​ទឹកដី​នគរ​ចម្ប៉ា កាលពី​ជិត​២០០​ឆ្នំមុន ដែល​វៀតណាម​បាន​ឈ្លានពាន​យក នឹង​ដើម្បី​ដាស់​ស្មារតី​ដល់​ប្រជាពលរដ្ឋ​ខែ្មរ​ទូទៅ​អំពី​ប្រវត្តិសាស្ត្រ​នោះ​ ។

កាលពី​ថ្ងៃ​ទី​១៩​ខែ​មេសា ឆ្នាំ​២០១៥  ដំណាំ​ពលរដ្ឋ​ខ្មែរ​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម ស្ថិតនៅ​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​នោះ ត្រូវ​អាជ្ញាធរ​និង​ពលរដ្ឋ​វៀតណាម បាញ់ថ្នាំ​បំផ្លាញ ដោយ​ពួកគេ​អះអាងថា ពលរដ្ឋ​ខ្មែរ​ដាំ​ដំណាំ​លើ​ដី​របស់​វៀតណាម​ ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តំបន់​នោះ​អះអាងថា ជា​ដី​របស់​ខ្មែរ​តាំងពី​ដូនតា ​។​

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ថ្មីៗ​នេះធ្លាប់​អះអាងថា​ប្រជាជន​ខ្មែរ​នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ដាំ​ដំណាំ​ចូល​ទឹកដី​វៀតណាម​ ។​

ទាក់ទិន​នឹង​ករណី​នេះ សមាជិកសភា​គណបក្ស​ប្រឆាំង​គ្រោង​កោះហៅ​លោក ហោ ណាំហុង ឲ្យចូល​បំភ្លឺ​បន្ថែម​លើ​ករណី​នេះ នៅ​ពេល​ឆាប់ៗ​ខាងមុខ​ ។​

គួរ​រំ​ឮ​កថា​    ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ចូល​បកស្រាយ​ក្នុង​សភា​ជាង​៥​ម៉ោង កាលពី​ឆ្នាំ​២០១២ ដោយ​មិន​ឲ្យ​តំណាងរាស្ត្រ​ណា​ម្នាក់​សួរដេញដោល ដែល​ក្នុង​ការបំភ្លឺ​នោះ លោក ហ៊ុន សែន បាន​អះអាង​ថា កម្ពុជា​មិន​បាន​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ជិតខាង​ដូច​ការចោទប្រកាន់​នោះ​ទេ ​៕ 

No comments:

Post a Comment