ភ្នំពេញៈ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានលើកឡើងថា អនុវត្តច្បាប់បង្ក្រាបអំពើពុករលួយទៅលើមន្ត្រីរដ្ឋាភិបាល និងមន្ត្រីតុលាការដែលពុករលួយ បានជួបនូវបញ្ហាប្រឈមច្រើន ដែលត្រូវការពេលវេលា និងទាមទារភ័ស្តុតាងដាក់បន្ទុកច្រើនថ្នាក់ មុននឹងឈានដល់ការកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ក្នុងសិក្ខាសាលាសភា ស្តីពីការឈ្វេងយល់ពីច្បាប់ និងការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ កាលពីម្សិលមិញនេះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា កាអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយគឺជាកិច្ចការរួមរបស់ប្រជាពលរដ្ឋ សង្គមទាំងមូល និងអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការអនុវត្តច្បាប់បង្ក្រាប។
លោកថា ថ្វីដ្បិតតែអង្គភាពប្រឆាំងអំពើពុករលួយ នេះមានសិទ្ធិក្នុងការបើកការស៊ើបអង្កេតលើរាល់ករណីដែលសង្ស័យ តែការងារអនុវត្តច្បាប់ដែលត្រូវបានអនុម័តកាលឆ្នាំ ២០១០ នោះ ស្ថិតក្នុងដំណាក់កាលទម្រង់នៅឡើយ ដើម្បីសិក្សាស្វែងយល់ និងបំពេញបន្ថែមលើចំណុចខ្វះខាត ហើយរាល់ការចោទប្រកាន់នរណាម្នាក់ពីអំពើពុករលួយ គឺទាមទារឲ្យមានការស៊ើបអង្កេតច្បាស់លាស់ និងមានភ័ស្តុតាងរឹងមាំ ជាពិសេសករណីដែលជនសង្ស័យជាមន្ត្រីរាជការ។
លោកបន្តថា៖ «ច្បាប់បានប្រគល់សិទ្ធិឲ្យប្រធានអង្គភាពប្រឆាំងអំពើពុករលួយមានអំណាច មិនបាច់សុំទៅតុលាការក្នុងការស៊ើបអង្កេត តាមដាន និងឆែកឆេរបាន ប៉ុន្តែ ខ្ញុំសួរថាពេលចាប់ចៅក្រមម្នាក់ យកទៅកាត់ទោស អង្គភាពជាអ្នកកាត់ទោសឬ!!! មិនមែនទេ គឺប្រគល់ទៅឲ្យចៅក្រមជាអ្នកកាត់។ នេះហើយជាការលំបាក មិនមែនស្រួលទេ»។
លោក បានបន្តទៀតថា៖ «មុននឹងបញ្ជូនមន្ត្រីម្នាក់ដែលរកឃើញថា ប្រព្រឹត្តអំពើពុករលួយទៅតុលាការ ត្រូវរកភ័ស្តុតាងឲ្យបានហោចណាស់បីជាន់ ទើបមិនឲ្យពួកគេរបូតពីដៃបាន ហើយភ័ស្តុតាងទាំងនេះ រួមមាន រូបថត វីដេអូ និងសំឡេង មិនផ្អែកលើការសារភាពនោះទេ។ វាមិនងាយទេ ក្នុងការចាប់មន្ត្រីពុករលួយម្នាក់ មកទទួលកំហុសព្រោះពួកគេ មានកម្លាំង មានប្រាជ្ញា មានបក្ខពួក មានលុយ និងខ្សែរយៈ ទប់ទល់យើង អ្នកខ្លះចេះតែថាស្រួលៗហើយ»។
កន្លងមក លោក ឱម យ៉ិនទៀង ត្រូវបានមន្ត្រីតុលាការមួយចំនួនលើកឡើងថា មានទំនាក់ទំនងជិតស្និទ្ធ ជាមួយអតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អាំង មាលតី ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីខែកុម្ភៈ នៅពេលមានការចោទប្រកាន់ទាក់ទិននឹងអំពើពុករលួយ បន្ទាប់ពីបានដោះលែងឪពុកម្តាយរបស់លោកឧកញ៉ា ថោង សារ៉ាត់ នៅក្រៅឃុំ។
ប៉ុន្តែករណីនេះ លោក ឱម យ៉ិនទៀង ដែលកំពុងដឹកនាំការស៊ើបអង្កេតលើករណីពុករលួយនេះ ធ្លាប់បានអះអាងថា ទំនាក់ទំនងនោះគឺស្ថិតក្នុងវិជ្ជាជីវៈការងារតែប៉ុណ្ណោះ។យ៉ាងណាក៏ដោយ កាលពីម្សិលមិញនេះ លោក ឱម យ៉ិនទៀង បានបដិសេធឆ្លើយតបនឹងអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការវិវត្តនៃការស៊ើបអង្កេតករណី លោក អាំង មាលតី នេះ។
ក្នុងសិក្ខាសាលាសភាដដែលនោះ ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន បានឲ្យដឹងដែរថា អំពើពុករលួយនៅកម្ពុជា បានកើតឡើង និងចាក់ឫសជ្រៅក្នុងសង្គមជាយូរមកហើយ ដែលទាមទារពេលវេលាច្រើន ក្នុងការប្រយុទ្ធប្រឆាំងលើបញ្ហានេះ។ តាមការប៉ាន់ស្មាន លោក គិតថា កម្ពុជា ត្រូវការពេលប្រមាណ ២ ទសវត្សរ៍ទៀត ទើបអាចបោសសម្អាតអំពើពុករលួយនេះ។
លោកថា៖ «បច្ចុប្បន្នខ្ញុំឃើញថា មានតែក្រសួងអប់រំប៉ុណ្ណោះដែលបានចាប់ផ្តើមកែទម្រង់ ប្រឆាំងអំពើពុករលុយ ហើយបញ្ហាចរាចរណ៍លើផ្លូវ កើតមានពុករលួយច្រើនជាងគេ បន្ទាប់មកគឺតុលាការ»។
តាមរបាយការណ៍របស់អង្គការតម្លាភាពកម្ពុជា បានបង្ហាញថា ស្ថានភាពអំពើពុករលួយនៅកម្ពុជា ក្នុងឆ្នាំ ២០១៤ មានលក្ខណៈល្អប្រសើរជាងនៅឆ្នាំ ២០១៣ តែស្ថិតក្នុងចំណោមប្រទេស ដែលមានអំពើពុករលួយធ្ងន់ធ្ងរ បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ និងក្នុងពិភពលោក។
លោក ហូរ វ៉ាន់ ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា បានគូសបញ្ជាក់ដែរថា សិក្ខាសាលាសភានេះ នឹងជួយឲ្យភាគីពាក់ព័ន្ធអាចស្វែងយល់ពីការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយនេះ ក៏ដូចជាចំណុចខ្វះខាតផងដែរ។
លោកថា៖ «បើមានចំណុចខ្សោយ និងការខ្វះខាតផ្នែកច្បាប់ ឬការមិនស៊ីចង្វាក់គ្នារវាងច្បាប់ ឬរវាងច្បាប់ និងអនុសញ្ញា គណៈកម្មការអាចនឹងស្នើសុំសភាធ្វើសេចក្តីស្នើវិសោធនកម្មតាមការចាំបាច់»៕

No comments:
Post a Comment