គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Wednesday, May 27, 2015

​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ចុះ​ពិនិត្យ​ព្រំដែន​នៅ​ស្វាយរៀង​ករណី​វៀតណាមគ្រោង​​ធ្វើ​ផ្លូវលើ​​ដី​ខ្មែរ​​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក រៀល ខេមរិន្ទ នៅ​ព្រឹក​នេះ​បាន​ដឹកនាំ​ក្រុម​យុវជន​មួយ​ក្រុម​ទៅ​ពិនិត្យ​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍ បន្ទាប់ពី​លោក​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា​អាជ្ញាធរ​វៀតណាម​មាន​បំណង​ធ្វើ​ផ្លូវ​នៅក្នុង​ភូមិសាស្ត្រ​របស់​ពួកគាត់ ។​


​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង​លោក រៀល ខេមរិន្ទ ប្រាប់​អោយដឹងនៅ​ព្រឹក​នេះថា ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍ បាន​រាយការណ៍​មក​លោក​ថា អាជ្ញាធរ​វៀតណាម​មាន​បំណង​ធ្វើ​ផ្លូវ​កាត់​ភូមិសាស្ត្រ​របស់​ពួកគាត់ ជាពិសេស​គឺ​កាត់​កន្លែង​កប់​សព​ដូនតា​របស់​ពួកគាត់ ។ លោក​បន្តថា ប្រជាពលរដ្ឋ​មិន​យល់​ស្រប​ចំពោះ​ករណីនេះ ទើប​រាយការណ៍​មក​រូបលោក ហើយ​លោក​កំពុង​ដឹកនាំ​ក្រុមយុវជន​ទៅពិនិត្យ​ករណីនេះ ។​

​លោក រៀល ខេមរិន្ទ ​បន្ថែមថា​ ​«​យួន​បម្រុង​នឹង​ធ្វើ​ផ្លូវ​កាត់​តាម​ភូមិ​ហ្នឹង ជាពិសេស​កាត់​តាម​ទួល​តា​មឿង ដែល​ជា​ទីកន្លែង​ដែល​គាត់​កប់ ឬ​បូជា​ដូនតា​របស់គាត់ ។ យួន​ហ្នឹង​គឺ​បាន​ប្រាប់​ឲ្យ​គាត់​រើស​ព រើ​ឆ្អឹង​អីហ្នឹង​ចេញ ព្រោះ​គេ​ធ្វើ​ថ្នល់​កាត់​តាម​ហ្នឹង អញ្ចឹង​ប្រជាពលរដ្ឋ​គាត់​មិន​យល់ស្រប​ទេ ដោយសារតែ ដី​ហ្នឹង​ជា​របស់​ខ្មែរ ហើយ​ទួល​ហ្នឹង​ជា​ទួល​ដែល​គាត់​កប់​សព​ដូនតា​តាំង​ពី​ណា​ពីណី​មក​» ។​

​លោក រៀល ខេមរិន្ទ ឲ្យដឹង​ដែរថា តាម​ព័ត៌មាន​ចុងក្រោយ​ដែល​លោក​ទើប​ទទួលបាន គឺ​ថា​អាជ្ញាធរ​វៀតណាម​បាន​យល់ព្រម​ធ្វើ​ផ្លូវ​ដោយ​វាង​ទួល​តា​មឿង​នោះ​ហើយ បន្ទាប់ពី​លេចឮ​ដំណឹង​ថា​ពួក​លោក​ចុះទៅពិនិត្យ​នៅ​ទីនោះ ។ ទោះយ៉ាងណា លោក​ថា បើទោះបីជា​អាជ្ញាធរ​វៀតណាម​យល់ព្រម​វាង​ទួល​នោះ​ក្តី ក៏​ផ្លូវថ្នល់​នៅ​តែ​នៅលើ​ដី​ខ្មែរ​ដដែល ។​

​ភ្លាមៗ​នេះ VOD មិនទាន់​អាច​សុំ​ការបញ្ជាក់​មេឃុំ​ខ្សែ​ត្រលោក អ៊ុំ សុ​ផន ពី​បញ្ហា​នេះ​បាន​នៅឡើយ​ទេ ៕

No comments:

Post a Comment