គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃចន្ទនេះ បានសម្រេចមិនឲ្យសមាជិកខ្លួនចូលរួមសកម្មភាពសង្គមនានា ដូចករណីរបស់លោក រ៉ុង ឈុន ដោយចាត់ទុកថាវានាំឲ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់គ.ជ.ប។
លោក រ៉ុង ឈុន បានចូលរួមទិវាពលកម្មអន្តរជាតិជាមួយសង្គមស៊ីវិល និងប្រជាពលរដ្ឋ
កាលពីថ្ងៃទី០១ខែឧសភា។ ការប្រជុំករណីរបស់លោក រ៉ុង ឈុន ធ្វើឡើងបន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានលើកឡើងថានាំឲ្យមានទំនាស់ផលប្រយោជន៍ និងប៉ះពាល់ដល់តម្លៃគ.ជ.ប ដែលគណបក្សទាំងពីរប្តេជ្ញាថានឹងធ្វើឲ្យស្ថាប័ននេះឯករាជ្យ និងអព្យាក្រឹត្យ ។
ក្រោយពីកិច្ចប្រជុំរយៈពេលប្រមាណ៣ម៉ោង អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថាសមាជិកគ.ជ.ប ទាំងអស់ប្តេជ្ញាថាមិនចូលរួមសកម្មភាពសង្គម ដូចករណីរបស់លោក រ៉ុង ឈុន នោះទេ។ នៅពេលអ្នកសារព័ត៌មានសាកសួរថាករណីរបស់លោក រ៉ុង ឈុន ខុសនឹងបទបញ្ជារបស់គ.ជ.ប និងច្បាប់ឬយ៉ាងណា លោកហង្ស ពុទ្ធា មិនបានបកស្រាយ ឬពន្យល់នោះទេ ដោយគ្រាន់តែបញ្ជាក់ថាករណីនេះសមាជិកប្តេជ្ញាមិនចូលរួមសកម្មភាពដូចករណីលោក រ៉ុង ឈុន តទៅទៀត។
លោក រ៉ុង ឈុន មិនបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននោះទេ។ ប៉ុន្តែ លោក រ៉ុង ឈុន ធ្លាប់អះអាងថា លោកទៅចូលរួមទិវាពលកម្មអន្តរជាតិ គឺមិនទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិទេ ។ លោកបញ្ជាក់ថាថ្ងៃដែលលោកចូលរួមជាថ្ងៃឈប់សម្រាក ដែលលោកមានសិទ្ធិចូលរួមសកម្មភាពសង្គម ដែលច្បាប់មិនបានហាមឃាត់ទេ។ លោកថា«វាមិនមានទំនាស់ផលប្រយោជន៍ អីទេ ព្រោះថ្ងៃនេះជាថ្ងៃឈប់សម្រាក ហើយខ្ញុំទៅក៏មិនមែនក្នុងនាមសមាជិក គជប ។ តែក្រៅម៉ោងរដ្ឋបាល មិនមែនជាសមាជិក គ.ជ.ប ហើយខ្ញុំក៏មិនបានជិះឡានរដ្ឋដែរ ។ ខ្ញុំជិះម៉ូតូ ឲ្យមិត្តភក្តិខ្ញុំឌុប»៕

No comments:
Post a Comment