ជនអន្តោប្រវេសន៍វៀតណាម នៅតំបន់ឆ្នុកទ្រូ តំបន់ផ្សារឆ្នាំង និងតំបន់កំពង់ប្រាសាទ នៃខេត្តកំពង់ឆ្នាំង នៅតែចិញ្ចឹមចិត្តទាមទារឲ្យរដ្ឋាភិបាលបញ្ចុះតម្លៃអាករស្នាក់នៅសម្រាប់ជនអន្តោប្រវេសន៍ចេញដោយក្រសួងមហាផ្ទៃ និងស្នើឲ្យជួយសម្រួលរកទីតាំងរស់នៅលើគោកក្បែរមាត់ទន្លេ។ ការបន្ដទាមទារនេះ គឺក្រោយពេលពួកគេដាក់ពាក្យស្នើសុំអន្តរាគមន៍បញ្ហា
នេះទៅស្ថានទូតវៀតណាម និងរដ្ឋសភាមិនទទួលបានលទ្ធផល។
មន្ត្រីអង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO) ប្រចាំខេត្តកំពង់ឆ្នាំង យល់ថា រដ្ឋាភិបាល ឬក្រសួងមហាផ្ទៃ គប្បីពិនិត្យបញ្ហានេះដោយផ្អែកលើទិដ្ឋភាពសិទ្ធិមនុស្ស ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
បន្ទាប់ពីដាក់ពាក្យស្នើសុំភ្ជាប់ស្នាមមេដៃរបស់ជនជាតិវៀតណាម ៦៥៦នាក់ ចូលរដ្ឋសភា និងស្ថានទូតវៀតណាម មិនទទួលបានលទ្ធផល ពួកគាត់ខ្លះរងនូវការគំរាមកំហែង និងចាប់បង្ខំឲ្យបង់អាករស្នាក់នៅទៀតផង។ តំណាងពួកគេអះអាងថា នៅតំបន់ឆ្នុកទ្រូ មានជនជាតិវៀតណាម ក្រីក្រចន្លោះពី ២ ទៅ ៥នាក់ក្នុងមួយថ្ងៃ ត្រូវប៉ូលិសចាប់ឃុំនៅប៉ុស្តិ៍រដ្ឋបាល ដើម្បីបង្ខំឲ្យបង់ប្រាក់។
តំណាងពលរដ្ឋវៀតណាមម្នាក់ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបញ្ជាក់ថា រូបគាត់ និងតំណាងផ្សេងទៀតស្ទើរខ្លាចរអាក្នុងការបង្ហាញពីទុក្ខកង្វល់របស់ខ្លួនដោយសមត្ថកិច្ចប៉ូលិសរករឿងចោទប្រកាន់ពួកគាត់ថា បំផុសមិនឲ្យជនជាតិវៀតណាម គោរពច្បាប់កម្ពុជា។
អ្នកស្រីបន្តថា រូបគាត់មិនប្រឆាំងនឹងច្បាប់នោះទេ ប៉ុន្តែចង់ឲ្យរដ្ឋាភិបាលគិតពីបញ្ហាប្រឈមរបស់ពួកគាត់៖ «នៅតែសុំទៀត ប្រាប់ឲ្យគេអាណិត ឲ្យរស់នៅបានធូរដូចជនជាតិខ្មែរយើងទៅបានយើងស្រួល។ មានលុយទិញដីអីនៅទៅចុះ អត់មានសិទ្ធិអីទាំងរស់នៅ ៣៩ឆ្នាំហើយ។ ខ្ញុំសុំតែប៉ុណ្ណឹងទេ ខ្ញុំអត់មានអីទេ ព្រោះប្រជាជនវៀតណាម មានហើយ យើងនៅកម្ពុជា វាត្រូវតែប្រជាជនកម្ពុជា ហើយ។ អ៊ីចឹងទៅយើងមានសិទ្ធិការពារទឹកដីរស់នៅកន្លែងណាដូចរស់នៅកម្ពុជា មានសិទ្ធិការពារទឹកដីកម្ពុជា យើងមិនរឿងទៅប្រឆាំងយកទឹកដីយើងខុសច្បាប់»។
ទាក់ទងបញ្ហានេះមន្ត្រីអង្គការការពារសិទ្ធិជនជាតិភាគតិច ប្រចាំខេត្តកំពង់ឆ្នាំង លោក ទត គឹមស្រូយ សង្កេតឃើញថា រដ្ឋាភិបាល ឬមន្ត្រីអនុវត្តច្បាប់ក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ មិនទាន់បានសិក្សាស៊ីជម្រៅលើភាពក្រីក្រ និងមនុស្សចាស់ជរាដែលគ្មានលទ្ធភាពរកប្រាក់បង់អាករលើការស្នាក់នៅអចិន្ត្រៃយ៍នៅឡើយទេ។ បញ្ហានេះហើយដែលជាឧបសគ្គក្នុងការអនុវត្តពន្ធស្នាក់នៅរបស់ជនជាតិវៀតណាម។
លោកយល់ថា ការរិះគន់ និងរើសអើងជាតិសាសន៍គឺជារឿងមួយ ប៉ុន្តែរដ្ឋាភិបាលត្រូវតែគិតអំពីសិទ្ធិជាមូលដ្ឋានរបស់មនុស្ស និងមិនឃ្លាតឆ្ងាយពីច្បាប់៖ «គួរនាយកដ្ឋានអន្តោប្រវេសន៍ត្រូវបង្កលក្ខណៈប៉ូលិសដែលចេះភាសាវៀតណាម ស្ទាត់ជំនាញផ្នែកច្បាប់ឲ្យធ្វើការពន្យល់ណែនាំពួកគាត់។ ម្យ៉ាងទៀតគួរតែមានការបន្ធូរបន្ថយទៅលើអ្នកដែលក្រីក្របំផុត ទោះបីថាតម្លៃហ្នឹង ២៥ម៉ឺនក៏ដោយ ត្រូវមានការអនុគ្រោះថា ចាំពេលណាមួយដែលគាត់មានលុយ»។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ថ្លែងថា លោកមិនទាន់ទទួលបានព័ត៌មានជុំវិញករណីចាប់បង្ខំជនជាតិវៀតណាម ឲ្យបង់អាករស្នាក់នៅក្នុងខេត្តកំពង់ឆ្នាំង នេះនៅឡើយទេ ប៉ុន្តែលោកថា ជនអន្តោប្រវេសន៍ទាំងអស់មានកាតព្វកិច្ចបង់អាករតាមកំណត់របស់ក្រសួង។ ចំពោះការតវ៉ាសុំបញ្ចុះតម្លៃពន្ធនោះលោកបញ្ជាក់ថា ក្រសួងមិនអាចបញ្ចុះតម្លៃពន្ធទៀតបានទេ ព្រោះកន្លងទៅបានបញ្ចុះតម្លៃពី ៥០ម៉ឺនរៀល មកត្រឹម ២៥ម៉ឺនរៀល ហើយតម្លៃនេះអនុវត្តបានប្រសើរជាងមុន ចំណែករឿងរកទីតាំងរស់នៅលើគោកវិញ ក្រសួងមិនទាន់គិតដល់នៅឡើយ៖ «យើងយក ៥០ម៉ឺន (រៀល) វារាងតឹងបន្តិច មិនសូវមានមកបង់ទេ ដល់យើងបញ្ចុះថ្លៃដល់ ២៥ម៉ឺន មានអ្នកមកបង់ច្រើន។ មើលទៅលទ្ធភាពនៃការបញ្ចុះថ្លៃវានៅឆ្ងាយណាស់»។
កាលពីឆ្នាំ២០១៤ ក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារថ្នាក់ជាតិ ដើម្បីចុះស្រង់ស្ថិតិ និងគ្រប់គ្រងជនបរទេសរស់នៅលើទឹកដីកម្ពុជា។ ក្នុងសកម្មភាពនេះក្រសួង បានចាប់បញ្ជូនជនបរទេសខុសច្បាប់តិចតួចត្រឡប់ទៅស្រុកវិញ ហើយសម្រេចចេញប្រកាសទទួលស្គាល់ជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ ឲ្យបន្តស្នាក់នៅកម្ពុជា ដោយតម្រូវឲ្យមនុស្សពេញវ័យម្នាក់បង់អាករ ២៥ម៉ឺនរៀល រយៈពេលពីរឆ្នាំម្ដង។
វិធានការថ្មីដែលជំនួសឲ្យភាពមិនច្បាស់លាស់លើការគ្រប់គ្រងតួលេខ និងចំណូលថវិកាជាតិបានមកពីការស្នាក់នៅរបស់ជនអន្តោប្រវេសន៍វៀតណាម តាំងពីឆ្នាំ១៩៧៩ មកនោះ បានធ្វើឲ្យជនជាតិវៀតណាម ខ្លះមិនពេញចិត្តចំពោះគម្រោងជម្លៀសឡើងគោក និងបង់អាករក្នុងតម្លៃមួយជាក់លាក់។ ពួកគេបានតវ៉ាប្រឆាំងនឹងវិធានការទាំងនេះ ប៉ុន្តែមជ្ឈដ្ឋានខ្លះរិះគន់ខ្លាំងៗថា ជាការតវ៉ាមិនសមទំនង។
អ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍសង្គមលោក កែម ឡី មានប្រសាសន៍ថា ប្រសិនបើសំណើសុំបញ្ចុះថ្លៃអាករលើការស្នាក់នៅ ឬរកទីតាំងសង់លំនៅឋានសម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់រស់នៅលើគោកមានប្រសិទ្ធភាពនោះ នឹងកើតមានបញ្ហារើសអើងជាតិសាសន៍កាន់តែខ្លាំង។
លោកថា រដ្ឋាភិបាលគួរធ្វើការងារជាមួយអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលវៀតណាម ចាប់បញ្ជូនជនជាតិវៀតណាម ខុសច្បាប់ទៅស្រុកវិញជាបន្ទាន់ ដើម្បីបញ្ចៀសការបំពុលទឹកទន្លេ បំផ្លាញធនធានមច្ឆាជាតិ និងបរិស្ថានជាដើម៖ «ប្រសិនបើរដ្ឋាភិបាលប្រព្រឹត្តិតាមច្បាប់ នឹងកាត់បន្ថយការរើសអើងជាតិសាសន៍ ប៉ុន្តែបើរដ្ឋាភិបាលធ្វើដូចរាល់ថ្ងៃនេះឲ្យហូរមកតាមចិត្ដ ស្នាក់នៅតាមចិត្ដ ហើយក្រោមរូបភាពច្បាប់ផង ក្រោមរូបភាពពុករលួយផង ខ្ញុំគិតថា នឹងមានមហន្តរាយនៅស្រុកខ្មែរ។ ទីបី បើសិនជាឲ្យឡើងមកគោក ហើយមិនចាត់វិធានការតាមច្បាប់អន្តោប្រវេសន៍វារឹតតែខុសទៅទៀត វាហាក់គាំទ្រឲ្យជនល្មើស ពីព្រោះជនខុសច្បាប់គេត្រូវបញ្ជូនទៅតុលាការហើយ បើរដ្ឋាភិបាលស៊ុមគ្រលុំនឹងជនខុសច្បាប់អាហ្នឹងរដ្ឋាភិបាលខុសច្បាប់ដែរហើយ»។
បច្ចុប្បន្នអាជ្ញាធរខេត្តមួយចំនួនដែលមានជនអន្តោប្រវេសន៍តាំងទីលំនៅលើផ្ទៃទឹក កំពុងស្មុគស្មាញគ្រប់គ្រងកាកសំណល់ និងសារធាតុគីមីពុលបញ្ចេញពីតាមផ្ទះទាំងនោះ។ ដោយឡែកនៅខេត្តកំពង់ឆ្នាំង ដែលគេឃើញថា មានអ្នករស់នៅលើទឹកច្រើនជាងគេនោះ កំពុងលៃលកកែសោភ័ណភាព និងបញ្ចៀសបញ្ហាបំពុលទឹកបឹងទន្លេសាប ដោយចង់ជម្លៀសអ្នកទាំងនោះមកឲ្យរស់នៅលើគោកវិញ។
យ៉ាងណាទាំងអាជ្ញាធរខេត្ត និងក្រុងកំពង់ឆ្នាំង បដិសេធចំពោះព័ត៌មានដែលថា ផ្ទៃដីទំនាបទំហំជាង ៤០ហិកតារ នៅអែបមាត់ទន្លេផ្សារក្រោម ឋិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នឹងត្រូវចាក់ដីលុបដើម្បីសង់ផ្ទះឲ្យជនជាតិវៀតណាម និងចាមរស់នៅលើគោក ជំនួសការរស់នៅលើផ្ទៃទឹក។ អាជ្ញាធរបញ្ជាក់ថា វិធានការចំពោះមុខ គឺគណៈកម្មការចម្រុះគ្រាន់តែរៀបចំសណ្ដាប់ធ្នាប់ផ្ទះបណ្ដែតទឹកប៉ុណ្ណោះ៕

No comments:
Post a Comment