(ភ្នំពេញ)៖ ឧប្បត្ដិហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលគេមើលឃើញថា បច្ចុប្បន្ននេះកំពុងតែពេញនិយម ដោយសារតែភាគច្រើន អ្នកបើកបរមិនគោរពច្បាប់ មិនយោគយល់ គ្នានោះ កុំថាឡើយនៅតាមដងផ្លូវជាតិដងផ្លូវសាធារណៈ សូម្បីតែនៅក្នុងបរិវេណវិមានរាជរដ្ឋាភិបាល ដែលជាកន្លែងថ្នាក់ដឹកនាំប្រទេសធ្វើការនោះ ក៏គេនាំគ្នាបង្កគ្រោះថ្នាក់ចរាចរណ៍បានដែរ។
នៅរសៀលថ្ងៃទី២៨ ខែឧសភាម្សិលមិញ នៅក្នុងបរិវេណវិមានរដ្ឋាភិបាល មានគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ដលុច្សស៊ីស RX330 ពាក់ស្លាកលេខ ភ្នំពេញ 2AA-0259 និងរថយន្ដកាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2U-8173 បានបុកគ្នានៅក្នុងបរិវេណ វិមានរាជរដ្ឋាភិបាល គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង បើទោះបីព័ត៌មានលំអិត នៃ
គ្រោះថ្នាក់ចរាចរណ៍នេះ មិនត្រូវបានអ្នកកាសែត ចូលទៅថតរូបនិងយកព័ត៌មានបានក៏ដោយ តែបើតាមមន្ដ្រីដែលធ្វើការនៅទីស្ដីការគណៈ រដ្ឋមន្ដ្រីមួយរូបដែលថតរូប រថយន្ដទាំងពីរ ហើយសរសេរបង្ហោះនៅតាម Facebook បានបញ្ចេញទស្សនៈថា គ្រោះថ្នាក់ចរាចរណ៍បាន កើតមាននៅគ្រប់ទីកន្លែង គ្រប់ទីតាំងនៅ ក្នុងប្រទេសកម្ពុជា សូម្បីតែនៅក្នុងបរិវេណ ការិយាល័យទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលជារបស់រាជរដ្ឋាភិបាល... ដូចនេះសូមមើលមុខ មើលក្រោយ នៅពេលដើរនៅក្នុងបរិវេណ នេះ...។
គ្រោះថ្នាក់នេះ ពុំមានអ្នកណាម្នាក់បាត់បង់ជីវិតទេ ថ្វីត្បិតតែគេមើលទៅជាឧប្បត្ដិហេតុធម្មតាក៏ដោយ តែបើគេគិតឱ្យជ្រៅវិញ គឺមិនមែនធម្មតាឡើយ ព្រោះទីតាំងបុកគ្នា មិនមែននៅតាមផ្លូវសាធារណៈនោះទេ គឺ កើតឡើង នៅក្នុងបរិវេណវិមានរាជរដ្ឋាភិបាល ដែលអ្នកបើកបរក៏ត្រូវបានគេដឹងផងដែរថា ច្បាស់ជាមិនមែនជាអ្នករត់តាក់ស៊ីឬ ជាអ្នកបើករថយន្ដឈ្នួលនោះទេ គឺច្បាស់ជា មន្ដ្រីជាមិនខានឡើយ។ ចុះបើជាមន្រ្តី ហេតុអ្វីបានជាបើកលឿនម្ល៉េះ នៅក្នុងបរិវេណវិមានរដ្ឋាភិបាលទៅវិញ ព្រោះតាមរូបភាពមានការខូចខាតខ្លាំងដែរ៕

No comments:
Post a Comment