គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Sunday, April 19, 2015

រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមិនអនុញ្ញាតិអោយយកលុយ លិខិតស្នាមរដ្ឋបាលនានាដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន បានសម្រេចកែសម្រួលតារាងពន្ធតែមប្រិ៍សារពើពន្ធ ជាលិខិតស្នាមផ្សេងៗជាច្រើនប្រភេទ ដោយក្នុងនោះក៏មានលិខិតស្នើសុំចូលរៀនមធ្យមសិក្សា, លិខិតស្នើសុំប្រឡងបើកបរថយន្ត, លិខិតស្នើសុំប្រកបអាជីវកម្មផ្សេងៗ, ពាក្យបណ្តឹងគ្រប់ប្រភេទ, លិខិតថ្កោលទោស និងលិខិតបញ្ជាក់ប្រវត្តិរូប និងបញ្ជាក់ទីលំនៅផ្សេងៗ ។ល។

នៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥នេះ បានបញ្ជាក់ផងដែរថា ប័ណ្ណប្រកាសផ្សាយពាណិជ្ជកម្មនានា ក៏ត្រូវបានបន្ធូរបន្ថយតម្លៃពន្ធផងដែរ៕






No comments:

Post a Comment