បាត់ដំបង៖ កាលពីរសៀលម៉ោង១ និង២០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៥នេះ អភិបាលរងខេត្តបាត់ដំបង លោកសុខ គង់ បានជួបគ្រោះថ្នាក់ចររាចរណ៍ នៅស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ពេលកំពុងធ្វើដំណើរមកភ្នំពេញ។ តាមសេចក្តីរាយការណ៍ដែលបានបង្ហោះក្នុងបណ្តាញសង្គម Facebookបានឲ្យដឹងថា រថយន្តនីស្សាន់មួយគ្រឿង បានច្រុលចង្កូតទៅបុកនឹងរថយន្តក្រុងដឹកអ្នកដំណើរ ដែលធ្វើដំណើរ
ច្រាស់ទិសគ្នា ខណៈរថយន្តលោកសុខ គង់ កំពុងបើកពីក្រោយរថយន្តនីស្សាន់នោះ ជាន់ហ្វ្រាំងមិនទាន់ក៏បុករថយន្តនីស្សាន់បន្តគ្នាតែម្ដង។ សេចក្ដីរាយការណ៍នេះបានបញ្ជាក់ថា លោកសុខ គង់ មិនមានរបួសទេ តែអ្នកបើកបររថយន្តរបស់លោករងរបួសបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងខូចខាតរថយន្តត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាល៕

No comments:
Post a Comment