សមាជិកព្រឹទ្ធសភា រដ្ឋសភា និងមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនទៀត នឹងទៅពិនិត្យព្រំដែនខេត្តត្បូងឃ្មុំ នៅថ្ងៃអាទិត្យទី២៦ស្អែកនេះ ដើម្បីអង្កេតបញ្ហាពាក់ព័ន្ធនឹងកម្លាំងប្រដាប់អាវុធវៀតណាម ដែលការពារពលរដ្ឋខ្លួន ឲ្យចូលបាញ់ថ្នាំគីមីលើដំណាំពលរដ្ឋខ្មែរ ។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា ដែលចុះហត្ថលេខាដោយតំណាងរាស្ត្របក្សសង្គ្រោះជាតិមណ្ឌលកំពង់ចាម លោក ម៉ៅ មុនីវណ្ណ ចុះថ្ងៃទី
២៤ខែមេសាឲ្យដឹងថា នៅថ្ងៃទីអាទិត្យទី២៦ខែមេសាវេលាម៉ោង ០១រសៀលស្អែកនេះ លោកម៉ៅ មុនីវណ្ណ នឹងដឹកនាំតំណាងរាស្ត្រ សមាជិកព្រឹទ្ធិសភា និងសហការី ទៅដល់ភូមិជើង (តំបន់ជាំ៥ល្វែង ដែលស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម) ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យ អង្កេតស្រាវជ្រាវ លើបញ្ហាដែលពាក់ព័ន្ធនឹងកងកម្លាំងប្រដាប់អាវុធវៀតណាម ការពារប្រជាពលរដ្ឋរបស់ខ្លួន ឆ្លងព្រំដែនចូលក្នុងទឹកដីកម្ពុជា ដើម្បីធ្វើសកម្មភាពបាញ់ថ្នាំគីមីពុល លើផលដំណាំរបស់ប្រជាពលរដ្ឋខ្មែរ ។
ពលរដ្ឋឲ្យដឹងថា កាលពីថ្ងៃទី១៩ មេសា នៅក្បែរបង្គោលព្រំដែនលេខ៩៥ អាជ្ញាធរ និងពលរដ្ឋវៀតណាម បាននាំគ្នាយកថ្នាំពុលមកបាញ់បំផ្លាញផលដំណាំពលរដ្ឋខ្មែរប្រមាណ ១០ហិកតា ហើយមួយថ្ងៃក្រោយមក អាជ្ញាធរឃុំជាំ បានផ្ញើលិខិតមួយច្បាប់ទៅអភិបាលស្រុកមេមត់ កាលពីថ្ងៃទី២០ មេសា ដោយរៀបរាប់ពីហេតុការណ៍ដែលកើតឡើង ។ ក្នុងលិខិតនោះ អាជ្ញាធរឃុំឱ្យដឹងថា មានកងកម្លាំងការពារព្រំដែនវៀតណាម ប៉ុស្ដិ៍ជ្រៃ ៨នាក់ រួមនឹងពលរដ្ឋវៀតណាម ៣នាក់ផង ចូលមកបាញ់ថ្នាំបំផ្លាញផលដំណាំប្រជាពលរដ្ឋខ្មែរលើទំហំដីប្រមាណ ១០ហិកតា ផលដំណាំទាំងនោះ រួមមាន ពោត ស្រូវ ដំឡូងមីជាដើម ៕

No comments:
Post a Comment