គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Saturday, April 18, 2015

អង្គរ​សង្ក្រាន្ត​​ឆ្នាំនេះ​នាំ​​ប្រាក់​ចំណូលជាង​​៦៨​​លាន​​ដុល្លារ​​អាមេរិក​​

ភ្នំពេញ៖ ក្នុង​រយៈពេល​បី​ថ្ងៃ ពោលគឺ​ពីថ្ងៃ​ទី១៤ដល់​ថ្ងៃទី១៦ខែមេសា​កន្លងមកនេះ ខេត្តសៀមរាប​ត្រូវបាន​គេ​ប៉ាន់​ស្មានថា អាច​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចំនួន​ប្រមាណ​ជា១លាន​នាក់។ បើ​គិតពី​ប្រាក់ចំណូល​វិញ ក្នុង​រយៈពេល៣ថ្ងៃនេះ ខេត្តសៀមរាប​អាច​ទទួលបាន​ប្រាក់ចំណូល​ប្រមាណ​ជា៥០លាន​ដុល្លារ​អាមេរិក។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​ពន្យល់​ប្រាប់ថា ប្រសិនបើ​ទេសចរ​ម្នាក់​ចំណាយ៥០ដុល្លារ​ក្នុង​រយៈពេល​បី​ថ្ងៃ ហើយ​ខេត្តសៀមរាប​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចំនួន១លាន​នាក់​នោះ នោះ​ទឹកប្រាក់​ប្រមាណ​ជា៥០លាន​ដុល្លារ​ត្រូវបាន​គេ​ចាយវាយ​នៅក្នុង​ខេត្តសៀមរាប។ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ខ្មែរ​បាន​ចំនួន១លាន​នាក់​នេះ និង​ភ្ញៀវទេសចរ​បរទេស​បាន​ចំនួន ២៧ ០០០នាក់​ក្នុង​រយៈពេល៣ថ្ងៃ។

នៅ​ថ្ងៃទី១ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ទាក់ទាញ​ភ្ញៀវ​ក្នុងស្រុក​បាន២០ម៉ឺន​នាក់ ថ្ងៃទី២ និង​ថ្ងៃទី៣បាន​ចំនួន៤០ម៉ឺន​នាក់​ក្នុងថ្ងៃ។ សរុប​ទាំង៣ថ្ងៃ អង្គរ​សង្ក្រាន្ត​ទាក់ទាញ​ភ្ញៀវ​ក្នុងស្រុក​បាន​ប្រមាណ​ជា១លាន​នាក់។

លោក ថោង ខុន បាន​បន្ត​បញ្ជាក់ទៀតថា ចំនួន​ភ្ញៀវទេសចរ​ក្នុងស្រុក​កើនឡើង​ជាង២០០ភាគរយ​ក្នុងខណៈ​ពេលដែល​ភ្ញៀវទេសចរ​បរទេស​កើនឡើង​ប្រមាណ​ជាជាង២០% បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន៕ 

No comments:

Post a Comment