កម្ពុជា នៅមានភាពចម្រូងចម្រាសគ្នានៅឡើយក្នុងការដាក់បេក្ខភាពជាតំណាងសង្គមស៊ីវិល ក្នុងការជជែកទល់មុខគ្នាជាមួយមេដឹកនាំកំពូល នៃប្រទេសជាសមាជិកអាស៊ាននៅថ្ងៃទី២៧ មេសា ខាងមុខនេះក្នុងប្រទេសម៉ាឡេស៊ី។
ភាពចម្រូងចម្រាសនោះនៅត្រង់ថា ប្រទេសជាសមាជិកអាស៊ានដទៃទៀតក្រៅពីប្រទេសកម្ពុជា គេបញ្ជូនបេក្ខភាពជាតំណាងតែម្នាក់ទេក្នុងនាមជាសង្គមស៊ីវិល ឬអង្គការមិនមែនរដ្ឋាភិបាល ដែលជ្រើសចេញពីស្ថាប័នជាច្រើននៅក្នុងប្រទេសនីមួយៗនោះ។
ដោយឡែកតែកម្ពុជា មានគម្រោងបញ្ជូនបេក្ខភាពពីរនាក់ផ្សេងគ្នា ដោយម្នាក់បានទៅលើប្រធានអង្គការសីលការ អ្នកស្រី ធីតា ឃិះ។ ចំណែកម្នាក់ទៀតជាមន្ត្រីនៃសមាគមគ្រូបង្រៀនសម្រាប់ការអភិវឌ្ឍន៍ផង និងជាប្រធាននាយកដ្ឋានសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងសិទ្ធិមនុស្សនៃទីស្ដីការគណៈរដ្ឋមន្ត្រីផង គឺលោក ដួង វីរ័ត្ន។
បញ្ហានេះហើយដែលធ្វើឲ្យអង្គការដែលធ្វើការឯករាជ្យមួយចំនួនមានក្តីបារម្ភថា អ្នកទាំងពីរដែលចេញពីភពផ្សេងគ្នានោះ អាចខ្វែងគំនិតគ្នាក្នុងការលើកយកទិដ្ឋភាពជាក់ស្តែងនៅក្នុងសង្គមមិនបានទូលំទូលាយ ឬអាចបង្កឲ្យមានភាពស្មុគស្មាញក្នុងជំនួបជជែកពិភាក្សាជាមួយមេដឹកនាំរដ្ឋាភិបាលអាស៊ាន ដែលក្នុងនោះមានមេដឹកនាំពីកម្ពុជា ចូលរួមផងដែរ។
អគ្គលេខាធិការនៃក្រុមសង្គមស៊ីវិលកម្ពុជា លើកិច្ចការអាស៊ាន និងជាប្រធានអង្គការស្ម័គ្រចិត្តដើម្បីសង្គម លោក ប៉ែន សុមុនី។ លោកមានប្រសាសន៍ថា អង្គការមិនមែនរដ្ឋាភិបាលជាច្រើនចង់ឲ្យរដ្ឋាភិបាល ផ្តល់ឱកាសដល់អង្គការណាដែលឯករាជ្យ មិនពាក់ព័ន្ធនឹងការងារផ្ទាល់ជាមួយរដ្ឋាភិបាល ដើម្បីឲ្យមានសំឡេងរួមតែមួយ ទស្សនៈតែមួយ ជាតំណាងឲ្យភាគីមួយ មានសិទ្ធិជជែកពេញលេញជាមួយភាគីម្ខាងទៀត ឬហៅថាការជជែកទ្វេភាគីនោះយ៉ាងពិតប្រាកដ៖ «យើងត្រូវការជ្រើសរើសសង្គមដែលឯករាជ្យពិតប្រាកដ ទៅជួបជាមួយប្រមុខរដ្ឋាភិបាលអាស៊ាន ប៉ុន្តែបើប្រទេសណាមួយជ្រើសរើសសង្គមស៊ីវិលដែលមិនឯករាជ្យ ឬមានតួនាទីក្នុងរដ្ឋាភិបាល ហើយទៅចូលជួបរដ្ឋាភិបាលខ្លួនឯងនោះ វាហាក់ដូចជាគាត់ទៅជជែកជាមួយគ្នាឯង មិនមែនជាលក្ខណៈជាទ្វេភាគីរវាងប្រមុខរដ្ឋាភិបាលអាស៊ានជាមួយសង្គមស៊ីវិល»។
ឆ្លើយតបបញ្ហានេះ អគ្គនាយករងនៃសមាគមគ្រូបង្រៀនសម្រាប់ការអភិវឌ្ឍន៍ និងជាប្រធាននាយកដ្ឋានសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងសិទ្ធិមនុស្សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ដួង វីរ័ត្ន មិនអត្ថាធិប្បាយលើរឿងនេះទេ៖ «ខ្ញុំអត់ទាន់បានឃើញមានការលើកឡើងអ៊ីចឹង ខ្ញុំមិនទាន់ហ៊ានថាម៉េចទេ ហើយបើទាក់ទងជាមួយទីស្ដីការសូមសួរទៅខាងទីស្ដីការផ្ទាល់ ព្រោះគាត់មានអ្នកនាំពាក្យនៅទីនោះ ព្រោះខ្ញុំក៏ជាតំណាងសង្គមស៊ីវិលមួយដែរ»។
ចំណែកខាងមន្ត្រីនាំពាក្យនៃអង្គភាពប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត្យ សុធា ក៏មិនអត្ថាធិប្បាយលើរឿងនេះដែរ ដោយលោកថាមិនបានកាន់កិច្ចការពាក់ព័ន្ធនឹងរឿងនេះ។
កិច្ចប្រជុំទល់មុខគ្នារវាងតំណាងសង្គមស៊ីវិលនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ជាមួយប្រមុខរដ្ឋាភិបាលអាស៊ានគ្រោងនោះ គ្រោងធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ មេសា នៅក្នុងអំឡុងពេលដែលកិច្ចប្រជុំកំពូលអាស៊ានរយៈពេល ពីរថ្ងៃនៅទីនោះដែរ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ មេសា។
ក្នុងជំនួបនោះ ក្រុមសង្គមស៊ីវិលនឹងពិភាក្សាទៅលើបញ្ហាសសរស្ដម្ភទាំង៣របស់អាស៊ាន រួមមានសន្តិសុខ នយោបាយ សង្គមវប្បធម៌ និងសេដ្ឋកិច្ច។ ទន្ទឹមនោះដែរ សង្គមស៊ីវិលនឹងលើកប្រធានបទដាច់ដោយឡែកមួយទៀត គឺបញ្ហាបរិស្ថាន និងបញ្ហាផ្សេងៗទៀត ដូចជាបញ្ហាយុវជន ជនជាតិដើមភាគតិច សិទ្ធិមនុស្ស បញ្ហាដីធ្លី និងសិទ្ធិលំនៅឋាន បញ្ហាខ្មែរក្រោម ជាដើម។
ករណីទាំងអស់នេះ កំពុងប្រឈមនៅក្នុងប្រទេសកម្ពុជា ហើយតំណាងអង្គការចម្រុះវិស័យនៃប្រទេសនេះ នឹងថ្លែងប្រាប់ឲ្យប្រមុខរដ្ឋាភិបាលអាស៊ានបានដឹងឮ និងចូលរួមជួយដោះស្រាយឲ្យមានប្រសិទ្ធភាព៕

No comments:
Post a Comment