កំពង់ចាម ៖ រថយន្ដដឹកដីមួយគ្រឿង បានបើកចូលក្បួន រថយន្ដរបស់ សម្ដេចក្រុម ព្រះ ដែលកំពុងធ្វើដំណើរ ត្រឡប់មកភ្នំពេញ វិញ បណ្ដាលឱ្យគៀររថយន្ដរបស់ព្រះអង្គ រងរបួសធ្ងន់ស្រាល៦នាក់ ក្នុងនោះសមត្ថកិច្ច អះអាងថា មានស្ដ្រីម្នាក់ នៅក្នុងរថយន្ដនោះ អាចជា អ្នកម្នាងអ៊ុក ផល្លា ។
គ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យមានការភ្ញាក់ ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង០០នាទីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥
ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈ ខេត្ដកំពង់ចាម ។
អធិការនគរបាលស្រុកព្រៃឈ លោក កែវ សៀងហ៊ន បានបញ្ជាក់ថា ខណៈដែលក្បួនរថយន្ដរបស់សម្ដេចក្រុមព្រះ ដែលមាន រថយន្ដស៊ីរ៉ែននាំមុខ កំពុងធ្វើដំណើរមកកាន់រាជធានីភ្នំពេញនោះ ស្រាប់តែរថយន្ដដឹកដីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-4495 ធ្វើដំណើរបញ្ច្រាសទិសក្បួន ហើយពេលផុត រថយន្ដស៊ីរ៉ែន រថយន្ដដឹកដីបានបើកចូល ក្បួនទៅគៀររថយន្ដរបស់ព្រះអង្គ រួចបន្ដទៅបុកគល់ឈើ ។
អធិការរូបនេះ បានបន្ដថា គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ បានបណ្ដាលឱ្យមនុស្ស ៦នាក់រងរបួសធ្ងន់ស្រាល ក្នុងនោះមានស្ដ្រី ម្នាក់ ទំនងជាអ្នកម្នាងអ៊ុក ផល្លា ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបាន ចុះទៅជួយអន្ដរាគមន៍ភ្លាមៗ និងចាត់វិធាន ការទៅតាមផ្លូវច្បាប់ ។

No comments:
Post a Comment