គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Wednesday, April 1, 2015

លោក ​ហ៊ុន សែន ព្រមាន​បក្ស​ប្រឆាំង​ដែល​ចង់​ដូរ​បេក្ខភាព​នៃ​សមាជិក​ទី៩ ​គ.ជ.ប

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​លោក សម រង្ស៊ី ដែល​ស្នើ​ឲ្យ​ពិចារណា​លើ​លទ្ធភាព​នៃ​បេក្ខភាព​សមាជិក​ គ.ជ.ប ទី​៩ ខណៈ​ដែល​បក្ស​ទាំង​ពីរ​ព្រមព្រៀង​ដាក់​នាយក​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា ជំនួស​អ្នកស្រី ពុង ឈីវកេក ដែល​ប្រកាស​បដិសេធ​តំណែង​នេះ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន នា​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី០១ មេសា លោក ហ៊ុន សែន ថ្លែង​គាំទ្រ​ទាំងស្រុង​លើ​បេក្ខភាព លោក ហង្ស ពុទ្ធា សម្រាប់​តំណែង​សមាជិក​ទី៩ នៃ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះឆ្នោត ដោយ​លោក​អះអាង​ថា លោក ហង្ស ពុទ្ធា មាន​សមត្ថភាព​គ្រប់គ្រាន់ និង​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ​មក​ហើយ ក្នុង​ការងារ​បោះឆ្នោត។

លើស​ពី​នេះ​ទៀត លោក ហ៊ុន សែន ព្រមាន​ថា នឹង​ប្រើប្រាស់​ គ.ជ.ប​ ចាស់​ដដែល ប្រសិន​បើ​បក្ស​ប្រឆាំង​នៅ​តែ​ចង់​ប្ដូរ​បេក្ខភាព​នេះ​ទៀត។

No comments:

Post a Comment