គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Tuesday, March 3, 2015

ផែនការបន្ថយ និងអនុគ្រោះថ្លៃលក់អគ្គិសនីនៅក្នុងតំបន់ដែលប្រភពអគ្គិសនីរបស់បណ្តាញជាតិគ្របដណ្តប់

១. សម្រាប់អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងពាណិជ្ជកម្ម ធំៗ
ក. ទិញពីអនុស្ថានីយផ្ទាល់
• ឆ្នាំ២០១៥ ៖ 0.129$ ឬ 530 ៛ / kWh
• ឆ្នាំ២០១៦-២០២០ ៖ 0.126$ ឬ 516 ៛ / kWh
ខ. ទិញបណ្តាញពីភ្នំពេញ
• ឆ្នាំ២០១៥ ៖ 0.177$ ឬ 725 ៛ / kWh
• ឆ្នាំ២០១៦ ៖ 0.172$ ឬ 705 ៛ / kWh
• ឆ្នាំ២០១៧ ៖ 0.167$ ឬ 685 ៛ / kWh
• ឆ្នាំ២០១៨ ៖ 0.165$ ឬ 675 ៛ / kWh
• ឆ្នាំ២០១៩ ៖ 0.163$ ឬ 668 ៛ / kWh
• ឆ្នាំ២០២០ ៖ 0.162$ ឬ 664 ៛ / kWh

២. សម្រាប់លំនៅដ្ឋានប្រជាពលរដ្ឋទាំងអស់ នៅក្នុងតំបន់ដែលប្រភពអគ្គិសនីបណ្តាញជាតិគ្របដណ្តប់
ក. តំបន់ផ្គត់ផ្គង់របស់ EDC
• ឆ្នាំ២០១៥ ៖ 820 ៛ - 920 ៛ / kWh
• ឆ្នាំ២០១៦ ៖ 780 ៛ / kWh
• ឆ្នាំ២០១៧ ៖ 770 ៛ / kWh
• ឆ្នាំ២០១៨ ៖ 750 ៛ / kWh
• ឆ្នាំ២០១៩ ៖ 740 ៛ / kWh
• ឆ្នាំ២០២០ ៖ 730 ៛ / kWh
ខ. តំបន់ផ្គត់ផ្គត់របស់ឯកជន
• ឆ្នាំ២០១៥ ៖ 1000 ៛ - 1100 ៛ / kWh
• ឆ្នាំ២០១៦ ៖ 800 ៛ / kWh
• ឆ្នាំ២០១៧ ៖ 790 ៛ / kWh
• ឆ្នាំ២០១៨ ៖ 770 ៛ / kWh
• ឆ្នាំ២០១៩ ៖ 760 ៛ / kWh
• ឆ្នាំ២០២០ ៖ 750 ៛ / kWh
៣.អត្រាថ្លៃអនុគ្រោះសម្រាប់លំនៅដ្ឋានក្រីក្រ និងការបូមទឹកធ្វើកសិកម្មនៅតំបន់ដែលបណ្តាញជាតិគ្របដណ្តប់
ក. លំនៅដ្ឋានក្រីក្រនៅភ្នំពេញប្រើមិនលើស ៥០ គីឡូវ៉ាត់ម៉ោងក្នុង ១ខែ
• ឆ្នាំ ២០១៥ - ២០២០ ៖ ៦១០៛/kWh
ខ. លំនៅដ្ឋានក្រីក្រនៅជនបទប្រើមិនលើស ១០ គីឡូវ៉ាត់ម៉ោងក្នុង ១ខែ
• ឆ្នាំ ២០១៥ ៖ គ្មាន
• ឆ្នាំ ២០១៦ ៖ ៤៨០៛ / kWh
• ឆ្នាំ ២០១៧ ៖ ៤៧៤៛ / kWh
• ឆ្នាំ ២០១៨ ៖ ៤៦២៛ / kWh
• ឆ្នាំ ២០១៩ ៖ ៤៥៦៛ / kWh
• ឆ្នាំ ២០២០ ៖ ៤៥០៛ / kWh
គ. សម្រាប់បូមទឹកធ្វើកសិកម្មប្រើពីម៉ោង ៩យប់ ដល់ម៉ោង ៧ ព្រឹក
• ឆ្នាំ ២០១៥ ៖ គ្មាន
• ឆ្នាំ ២០១៦ ៖ ៤៨០៛ / kWh
• ឆ្នាំ ២០១៧ ៖ ៤៧៤៛ / kWh
• ឆ្នាំ ២០១៨ ៖ ៤៦២៛ / kWh
• ឆ្នាំ ២០១៩ ៖ ៤៥៦៛ / kWh
• ឆ្នាំ ២០២០ ៖ ៤៥០៛ / kWh
ផែនការបន្ថយថ្លែ និងអនុគ្រោះថ្លៃលក់អគ្គិសនីខាងលើ ពិតជានឹងជួយដល់ឧស្សាហកម្ម ពាណិជ្ជកម្ម និងប្រជាពលរដ្ឋ ប្រើប្រាស់អគ្គិសនី ដែលឋិតនៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីដែលបានទទួលប្រភពអគ្គិសនីពី “បណ្តាញជាតិ”។ ផែនការខាងលើអាចសម្រេចទៅបាន និងអាចទទួលបានលទ្ធផលលកាន់តែប្រសើរ អាស្រ័យលើការបន្តអភិវឌ្ឍប្រភពអគ្គិសនី និងបណ្តាញអគ្គិសនីក្នុងប្រទេសបន្តទៀត តាមផែនការដែលបានគ្រោង។ ដូច្នេះសូមប្រជាពលរដ្ឋជួយចូលរួមគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យអគ្គិសនី ជាពិសេសការអភិវឌ្ឍប្រភពអគ្គិសនី ចៀសវាងការជឿតាមការច្បិចយកបញ្ហា ១ ជ្រុង មកបំប៉ោងហួសពីការពិត ធ្វើឱ្យភ្លេចដល់ផលប្រយោជន៍ជាយុទ្ធសាស្រ្ត សម្រាប់បំរើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសទៅអនាគត។ គោលដៅចុងក្រោយនៃការអភិវឌ្ឍគឺដើម្បីឈានទៅសម្រេចឱ្យបានការផ្គត់ផ្គង់ថាមពលមួយគ្រប់គ្រាន់ ប្រកបដោយចីរភាព ស្ថិរភាព គុណភាព និងថ្លៃកាន់តែទាបទូទាំងព្រះរាជាណាចក្រកម្ពុជា។



No comments:

Post a Comment