រាជធានីភ្នំពេញ ៖ លោក ហេង ពៅ អតីតទីប្រឹក្សាផ្ទាល់ របស់សម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់ធ្វើ ពលិកម្មមុខតំណែង ដើម្បីការពារជនស្លូតត្រង់ និងការពារយុត្តិធម៌សង្គម នៅតែទទូចចង់បាន ភាពយុត្តិធម៌តាមផ្លូវច្បាប់ តាមរយះការស្នើសុំ កិច្ចអន្តរាគមន៍ ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏ដូចជាសម្តេច ប្រធានរដ្ឋសភាជាតិ ក្នុងការស្វះស្វែង ឲ្យមានការសើរើ ជំនុំជម្រះរឿងក្តីឡើងវិញ ដោយសារកន្លងមក
ការស៊ើបអង្កេត និងជំនុំជម្រះ ធ្វើឡើងផ្ទុយពីគតិ និងទម្រង់ច្បាប់ បង្កើតឲ្យមានភាពអយុត្តិធម៌ សម្រាប់លោក ហេង ពៅ ក៏ដូចជា ជនជាប់ចោទដទៃទៀត ដែលរងគ្រោះ ដោយសារលោក ហុក ឡង់ឌី ជាមេគំនិត ធ្វើទុក្ខបុកម្នេញ និងប្រឌិតសំណុំរឿង ទម្លាក់កំហុសមកលើ លោក ហេង ពៅ ក្នុងគោលដៅ រំសាយគំនុំផ្ទាល់ខ្លួន។
ក្រុមអ្នកស្រឡាញ់យុត្តិធម៌ នៅតែសង្ឃឹមថា នៅថ្ងៃណាមួយ សម្តេចតេជោ និងសម្តេច ប្រធានរដ្ឋសភា គឺជាចំណុចគន្លឹះ ដែលអាចជួយអន្តរាគមន៍ ឲ្យមានការសើរើរឿងក្តី របស់លោក ហេង ពៅ ដែលរងគ្រោះដោយសារ ការបំពេញមុខងារ ដ៏ត្រឹមត្រូវរបស់ខ្លួន អំឡុងពេលកាន់តំណែង ជាស្នងការនគរបាល រាជធានីភ្នំពេញ។ គេចាំបានថា លោក ហេង ពៅ ត្រូវគូសត្រូវ ដ៏មានអំណាចរបស់ខ្លួន ប្រឌិតនិងកសាងសំណុំរឿង ទាក់ទិន ករណីបាញ់សម្លាប់ លោកចៅក្រម សុក សេដ្ឋាមុន្នី និងលោកមេប៉េអឹម សៅ សុខា ដោយប្រើសម្ពាធ ឲ្យចៅក្រម ធ្វើការចោទប្រកាន់ និងផ្តន្ទាទោស ដោយមិនមានភស្តុតាង និងមិនបានហៅ ឈ្មោះ ហង្ស វុទ្ធី ហៅយមរាជ ដែលចារីដ៏សំខាន់ មកសាកសួរក្នុងពេល បើកសវនាការ នាំឲ្យមានការរិះគន់ថា ការជំនុំជម្រះនោះធ្វើឡើង ផ្ទុយពីទម្រង់ និងគតិច្បាប់។
តាមគោលការណ៍ច្បាប់ ការស៊ើបសួរត្រូវតែធ្វើ ដោយខានមិនបាន ចំពោះបទឧក្រិដ្ឋ ដោយច្បាប់តម្រូវ ឲ្យមានការកោះហៅ សាក្សីនានា ទាំងខាងជនរងគ្រោះ និងខាងជនសង្ស័យ ហើយធ្វើការសន្និដ្ឋានថា តើមានមូលដ្ឋាន អាចចោទប្រកាន់ ឈានទៅ កសាងសំណុំរឿង ដើម្បីចាត់ការបន្ត បានដែរឬទេ។ មានមន្ទិលជាច្រើន ដែលគេមើលឃើញថា គូសត្រូវបានប្រឌិតសំណុំរឿង ដើម្បីទម្លាក់កំហុស មកលើលោក ហេង ពៅ ហើយប្រកាសជាចំហរ ក្នុងការព្យាបាទ ក្នុងផែនការឃុំខ្លួនលោក ហេង ពៅ នៅពន្ធនាគារព្រៃសរ អស់មួយជីវិត។ ជាក់ស្តែងត្រឹមតែ ក្នុងរយះពេល មួយថ្ងៃសោះ ចៅក្រមបានចេញ ដីកាចាប់ខ្លួន លោក ហេង ពៅ ពីបទឧក្រិដ្ឋធំៗ ដល់ទៅ ៤ករណីផ្សេងគ្នា ដែលនៅលើពិភពលោកនេះ គ្មានតុលាការ នៃប្រទេសណាមួយ ចេញដីកាចាប់ខ្លួន ឧក្រិដ្ឋជនម្នាក់ ដល់ទៅ ៤ករណី ផ្សេងៗគ្នាតែក្នុង រយះពេលមួយថ្ងៃ បែបនេះឡើយ។
សូម្បីតែកំណត់ហេតុបំភ្លឺ របស់សាក្សី ដីកាសន្និដ្ឋាន បញ្ជូនរឿងឲ្យស៊ើបសួរ ក៏ដូចជា ដីកាសុំចោទប្រកាន់ សុទ្ធតែចុះហត្ថលេខា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ទាំងអស់។ អាចបញ្ជាក់បានថា ឯកសារទាំងនោះ ត្រូវរៀបចំប្រឌិតឡើង យ៉ាងតក់ក្រហល់ ដើម្បីជាប្រយោជន៍ ក្នុងការចាប់ឃុំខ្លួន លោក ហេង ពៅ ហើយគ្រាន់តែការ ចុះហត្ថលេខាព្រមៗគ្នា ក្នុងថ្ងៃតែមួយ គិតទាំងព្រះរាជអាជ្ញា ទាំងចៅក្រម ទាំងក្រឡាបញ្ជី និងមន្ត្រីនគរបាលយុត្តិធម៌ បែបនេះ បានបង្ហាញយ៉ាងច្បាស់ នូវភាពលម្អៀង ក្នុងការផ្តល់ ភាពយុត្តិធម៌ រួចទៅហើយ។ ដោយសារតែរឿង មិនប្រក្រតីបែបនេះ ទើបលោក ហេង ពៅ តាមរយះមេធាវីការពារក្តី បានទទូចសុំអន្តរាគមន៍ ដើម្បីសើរើរឿងក្តីឡើងវិញ ហើយ បើរកឃើញថា លោក ហេង ពៅ គ្រាន់តែរងគ្រោះ ដោយការប្រឌិតសំណុំរឿង ទម្លាក់កំហុស ពីគូសត្រូវទេនោះ សូមគិតពីការផ្តល់ ភាពយុត្តិធម៌តាមផ្លូវច្បាប់ ជូនលោក ហេង ពៅ ក្នុងនាមជាជនស្លូតត្រង់។
លោក ហេង ពៅ បានទទូចសុំឲ្យ ស្ថាប័នមានសមត្ថកិច្ច មេត្តាជួយបង្ហាញ ឲ្យច្បាស់ថា តើចំណុចណាខ្លះ ដែលជាពិរុទ្ធភាព ពិតប្រាកដរបស់គាត់ ព្រោះសាលក្រមលេខ ១៥១ដ សម្រេចផ្តន្ទាទោសគាត់ ដាក់ពន្ធនាគារ ១៨ឆ្នាំ ពីបទសមគំនិត ក្នុងអំពើមនុស្សឃាត គិតទុកជាមុន ដោយបញ្ជាក់ច្បាស់ ក្នុងសាលក្រមថា អ្នកទាំង ៤ បានទទួលបញ្ជាពីលោក លី រ៉ាស៊ី និងលោក ហេង ពៅ ឲ្យទៅសម្លាប់លោក សុក សេដ្ឋាមុន្នី។ ត្រង់ចំណុចនេះ តើចៅក្រមជំនុំជម្រះ ផ្អែកលើច្បាប់អ្វី បានជាសរសេរសំអាងហេតុ ដោយគ្មានមូលដ្ឋាន ភស្តុតាង ដោយផ្ទុយទាំងស្រុង ទៅនឹងមាត្រា ១៤៤ នៃច្បាប់ស្តីពីនីតិវិធី ព្រហ្មទណ្ឌ ក៏ដូចជាមាត្រា៣៥៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលកំណត់យ៉ាងច្បាស់ថា សាលក្រមណាក៏ដោយ ត្រូវមានសំអាងហេតុ គ្រប់ចំណុចសំខាន់ៗ នៃបទចោទ និងគ្រប់ចំណុចនៃពាក្យសុំ របស់គូភាគី ពោលគឺសំអាងហេតុ ត្រូវតែច្បាស់លាស់ បញ្ជាក់ឲ្យប្រាកដ នូវគំនិតរបស់ចៅក្រម ដោយឥតនាំឲ្យមានការភាន់ច្រឡំ ឬសេចក្តីផ្ទុយគ្នាឡើយ។
តាមការសិក្សាលើសំណុំរឿង បានបង្ហាញថា តាំងពីដើមរៀងមក គ្មានជនជាប់ចោទ ណាម្នាក់ ឆ្លើយថា លោក ហេង ពៅ ជាអ្នកបញ្ជាពួកគេ ឲ្យទៅសម្លាប់ លោកចៅក្រមឡើយ។ លើសនេះទៅទៀត លោក ហេង ពៅ និងមេធាវី បានទទូចឲ្យកោះហៅ ចារីមួយចំនួន ដូចជាឈ្មោះ ហង្ស វុត្ថា ឈ្មោះ ហង្ស វុទ្ធី ហៅយមរាជ មកសួរដេញដោល ក្នុងសវនាការ ដើម្បីឲ្យច្បាស់ថា តើនរណាជាអ្នកបញ្ជា ពួកគាត់ឲ្យទៅសម្លាប់ លោក សុក សេដ្ឋាមុន្នី បែរជាចៅក្រមជំនុំជម្រះ បានបដិសេធភ្លាមៗ ។ ដោយមើលឃើញពីចេតនា រំលោភបំពានច្បាប់ធ្ងន់ធ្ងរ ពីសំណាក់ចៅក្រម នៅតុលាការកំពូល លោក ហេង ពៅ បានបញ្ជាក់ក្នុងសវនាការថា ក្នុងសំណុំរឿង ឈ្មោះ ហង្ស វុទ្ធី ហៅយមរាជ គឺជាចារី ហើយបានប្តឹងទាស់ ចំពោះសាលក្រម របស់សាលាដំបូងភ្នំពេញ រហូតមកទល់ពេលនេះ តុលាការមិនទាន់ ចាត់ការបណ្តឹងទាស់ របស់ឈ្មោះ ហង្ស វុទ្ធី នៅឡើយទេ។ ដោយមានភាព មិនប្រក្រតីបែបនេះ គេមើលឃើញយ៉ាងច្បាស់ថា បើតុលាការ ស៊ើបអង្កេត និងកាត់សេចក្តី ដោយត្រឹមត្រូវ មិនលម្អៀង គឺគ្មានភស្តុតាង ដាក់បន្ទុកណាមួយ ក្នុងការចោទប្រកាន់ និងឃុំខ្លួនលោក ហេង ពៅ អស់រយះពេល ៩ឆ្នាំ នោះទេ៕

No comments:
Post a Comment