គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Tuesday, March 31, 2015

លោកស្រី ពុង ឈី​វ​កេក ឆ្លើយថា «ទេ» ចំពោះ​តំណែង​ជា​សមាជិក​ទី៩ គជប ថ្មី


ប្រធាន​អង្គការ​លីកាដូរ លោកស្រី ពុង ឈី​វ​កេក បដិសេធ មិន​ទទួលយក​មុខតំណែង​ជា​សមាជិក​ទី៩ គជប ថ្មី​នោះទេ ។
លោកស្រី ពុង ឈី​វ​កេក បានចេញ​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃទី ៣១ មីនា បាន​ឲ្យ​ដឹងថា តួនាទី​សម្រាប់​លោកស្រី​គឺជា សមាជិក​ឯករាជ្យ​ម្នាក់ ពិតជា​រួមវិភាគទាន​យ៉ាងសំខាន់​ដល់​អ​ព្យា​ក្រិត​ភាព​នៃ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ដើម្បី​សម្រេច​បេសកកម្ម​របស់ខ្លួន ស្របតាម​ច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន ។


លោកស្រី ពុង ឈី​វ​កេក បន្ថែមថា ការដែល​ជ្រើសរើស​សម្រាប់​មុខតំណែង​ដ៏​សំខាន់​នេះ គឺជា​កិត្តិយស​សំខាន់​សម្រាប់​លោកស្រី ។ ប៉ុន្ដែ​គួរ​ឲ្យ​សោកស្ដាយ លោកស្រី​មិនអាច​ទទួលយក​មុខតំណែង​ជា​សមាជិក​ទី៩ គជប ថ្មី​នោះទេ ។ «មកដល់ពេលនេះ រូបខ្ញុំ​ជឿជាក់ថា មុខតំណែង​មួយ​នេះ ខ្ញុំ​មិនអាច​អនុវត្ត​ទៅរួច​នោះទេ»។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី ពុង ឈី​វ​កេក។

ទន្ទឹមនឹងនេះ​លោកស្រី ពុង ឈី​វ​កេក ក៏បាន​សុំទោស​ទៅកាន់​ប្រជាជន​ដែលមាន​ជំនឿ​ទុកចិត្ត​ទៅលើ​លោកស្រី​ផងដែរ ។

គួរ​បញ្ជាក់ថា កន្លងមក​តាមដាន​ស្ថានការណ៍​សង្គម និង​សង្គម​ស៊ីវិល​មួយចំនួន ក៏​មិន​ចង់​ឲ្យ​លោកស្រី ពុង ឈី​វ​កេក ទទួលយក​បេក្ខភាព​ជា​សមាជិក​ទី៩ នៃ គជប ថ្មី​នេះដែរ ដោយសារ​ពួកគេ​ទាំងនោះ​យល់ថា ច្បាប់ គជប ថ្មី​នេះ គ្មាន​គុណភាព និង​គ្មាន​ន័យ​គ្រាប់​គ្រាន់ ដែល​អាចធ្វើ​ឲ្យ​លោកស្រី ពុង ឈី​វ​កេក បាត់បង់​តម្លៃ​កិត្តិយស​ទៅវិញ​ទេ ៕

No comments:

Post a Comment