កូនប្រុសបង្កើតរបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល គឺលោក ស៊ុយ ឌីម៉ង់ បានបង្កើតក្រុមហ៊ុនឯកជនផ្ទាល់ខ្លួនរកស៊ីរ៉ែ ខណៈលោកមានតួនាទីអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ និងតួនាទីផ្សេងទៀតនៅក្នុងក្រសួងនេះ ។
កាសែតក្នុងស្រុកមួយ បានចុះផ្សាយកាលពីថ្ងៃ២៧ ខែមីនា ម្សិលមិញថា លោក ស៊ុយ ឌីម៉ង់ ដែលមានតួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ នៃក្រសួងរ៉ែ និងថាមពល និងជាអ្នកនាំពាក្យស្ថាប័នេះ បានបង្កើតក្រុមហ៊ុនឯកជនផ្ទាល់ខ្លួនរកស៊ីរ៉ែ បម្រើផលប្រយោជន៍ខ្លួន ។
កាសែតដដែលឲ្យដឹងទៀតថា លោក ស៊ុយ ឌីម៉ង់ សហការគ្នាជាមួយលោកឧកញ៉ា វិញ ហ៊ួរ បង្កើតក្រុមហ៊ុនឯកជនមួយឈ្មោះ Khmer First Coal Mining Trading Exim Co., Ltd. កាលពីអំឡុងឆ្នាំ២០១០ ដើម្បីដំណើរការរុករក និងធ្វើអាជីវកម្មរ៉ែនៅកម្ពុជា ដោយលោកឧកញ៉ា វិញ ហ៊ួរ ធ្វើជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងលោក ស៊ុយ ឌីម៉ង់ ធ្វើជាអភិបាលក្រុមហ៊ុន ។
ទាក់ទិននឹងករណីនេះ VOD ព្យាយាមសុំការបំភ្លឺពីលោក ស៊ុយ ឌីម៉ង់ ដែរ ប៉ុន្តែអ្នកលើកទូរសព្ទឆ្លើយថាច្រឡំលេខ។ ចំណែកអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ម្នាក់ទៀតលោក ឌិត ទីណា សុំមិនអត្ថាធិប្បាយលើករណីនេះ ដោយលោកអះអាងថា មិនទទួលបានព័ត៌មានច្បាស់លាស់ ។
អ្នកវិភាគឯករាជ្យលោក អ៊ូ វីរៈ មានប្រសាសន៍ថា លោកយល់ថា បើលោក ស៊ុយ ឌីម៉ង់ កាន់តួនាទីនៅក្នុងក្រសួងរ៉ែ និងថាមពល បែរជាទៅប្រកបមុខរបររកស៊ីរ៉ែ គឺនាំឲ្យមានទំនាស់ផលប្រយោជន៍ និង អំពើពុករលួយនៅក្នុងស្ថាប័ននោះថែមទៀត។ លោកបញ្ជាក់ថា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគឺលោក ឱម យ៉ិនទៀង ត្រូវធ្វើការស៊ើបអង្កេតលើករណីនេះ ។
យោងតាមឯកសាររបស់មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា ឲ្យដឹងថា មន្ត្រីរាជការដែលស្ថិតនៅក្នុងក្របខ័ណ្ឌមុខងារសាធារណៈ ទៅបើកក្រុមហ៊ុនឯកជនរកស៊ីជាប្រយោជន៍ផ្ទាល់ខ្លួន គឺបានបំពានទៅលើមាត្រា៣៥ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារថា "ត្រូវហាមឃាត់ជាដាច់ខាតដល់អ្នករាជការ នូវការចូលជាសមាជិកក្នុងក្រុមប្រឹក្សាភិបាល ឬគ្រប់គ្រងក្រុមហ៊ុនឯកជនដោយផ្ទាល់ ឬដោយប្រយោល” ៕

No comments:
Post a Comment