គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Saturday, February 28, 2015

ក្រសួង​មហាផ្ទៃ​ទទួលស្គាល់​ជនអន្តោប្រវេសន៍​វៀតណាម និង​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​​

ក្រសួង​មហាផ្ទៃ​សម្រេច​ទទួលស្គាល់ និង​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនអន្តោប្រវេសន៍​វៀតណាម​សរុប​១៥៥​នាក់ នៅ​ខេត្ត​ព្រះសីហនុ​។​
​ការប្រកាស​ទទួលស្គាល់​ជនអន្តោប្រវេសន៍​វៀតណាម​បន្ថែមនិង​ការចែក​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ដល់​ជនអន្តោប្រវេសន៍​ខាងលើ​នេះធ្វើឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥​ម្សិលមិញ ដោយ​មាន​ការចូលរួម​ពី​លោក ហែម ថេង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ និង​លោក ហេង សំអាន អភិបាលរង​ខេត្ត​ព្រះសីហនុ រួមជាមួយ ជនជាតិ​វៀតណាម​ច្រើន​នាក់​ទៀត​ ។​

ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក នី ចរិយា យល់ថា ការទទួលស្គាល់ និង​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនអន្តោប្រវេសន៍​វៀតណាម​នោះ លុះត្រាតែ​ផ្អែក​តាម​មូលដ្ឋាន​ច្បាស់លាស់​និង​ស្រប​ច្បាប់​។ ទោះ​យ៉ាងណា​លោក​បញ្ជាក់ថា តាម​ច្បាប់​អ្នក​ដែល​មក​ស្នាក់នៅ​បណ្តោះអាសន្ន ឬ​ស្នាក់នៅ​អចិន្ត្រៃយ៍ ដែល​មិន​មាន​សញ្ជាតិ​ខ្មែរ គឺ​មិន​មាន​សិទ្ធិ​បោះឆ្នោត​ទេ ​។​
​កាលពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួង​មហាផ្ទៃ ដោយ​ប្រកាស​ទទួលស្គាល់​ជនអន្តោប្រវេសន៍​វៀតណាម​ចំនួន​៣៦១​នាក់ ដែល​មាន​ស្ត្រី​១៩៣​នាក់ ប្រុស​១៨៦​នាក់​។ ចំណែក​លើក​ទី​២​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ដដែល ដោយ​ប្រកាស​ទទួលស្គាល់​ជនអន្តោប្រវេសន៍​វៀតណាម​បន្ថែម​ចំនួន​៧៦​នាក់ និង​បាន​ចែក​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ជូន​ជនអន្តោប្រវេសន៍​វៀតណាម​នោះ​ចំនួន​៧៩​នាក់​ទៀត ដោយ​មាន​ស្ត្រី​៤១​នាក់ ប្រុស​៣៨​នាក់​ ៕ 


No comments:

Post a Comment