គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Saturday, February 28, 2015

លោក Raoul Marc Jennar រិះគន់យុវជនខ្មែរ ភាគច្រើនដែលសិក្សាចង់ធ្វើ«ធំ»ភ្លាមៗ


ភ្នំពេញ៖ លោក Raoul Marc Jennar ជនជាតិបារាំងដើមកំណើតប៊ែលហ្ស៊ីក បច្ចុប្បន្នទទួលបានសញ្ជាតិខ្មែរ ដែលបានចូលមកក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ១៩៨៩ បានធ្វើការរិះគន់យុវជនខ្មែរមួយចំនួនធំដែលនាំគ្នាសិក្សាតែផ្នែកគ្រប់គ្រង ហើយមានបំណងចង់ក្លាយខ្លួនជាថ្នាក់ដឹកនាំលឿនពេក។ ទីប្រឹក្សាបរទេសរបស់រដ្ឋាភិបាលកម្ពុជារូបនេះបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវការអ្នកជំនាញបច្ចេកទេសផ្សេងៗក្រៅពីជំនាញគ្រប់គ្រងដើម្បីអភិវឌ្ឍន៍ប្រទេស។
«ខ្ញុំមានអារម្មណ៍ភ័យដោយឃើញចំនួននិស្សិតរៀនផ្នែកគ្រប់គ្រងច្រើនពេក។ តែខ្វះនិស្សិតរៀនជំនាញអគ្គីសនី គ្រឿងយន្ត ជាងឈើ និងជំនាញបច្ចេកទេសផ្សេង។ នេះគឺជាបញ្ហាធំរបស់កម្ពុជា»។ នេះគឺជាការទាញចំណាប់អារម្មណ៍របស់លោក Raoul Marc Jennar ដែលបច្ចុប្បន្ន គឺជាទីប្រឹក្សានៃរាជរដ្ឋាភិបាលកម្ពុជា។

ទីប្រឹក្សាបរទេសដែលមានសញ្ជាតិខ្មែររូបនេះ បានលើកឡើងដោយក្តីបារម្ភថា បញ្ហាធំរបស់កម្ពុជានៅពេលបច្ចុប្បន្ននេះ គឺថា យុវជនជាច្រើននាក់ចង់ក្លាយទៅជាមន្ត្រី និងអ្នកដឹកនាំគេភ្លាមៗលឿនពេក។ ជាការពិត កម្ពុជាត្រូវការធនធានមនុស្សសម្រាប់ដឹកនាំគេ តែកម្ពុជាក៏ត្រូវការធនធានមនុស្សដែលតម្រូវអោយគេដឹកនាំដែរ។ លោក Raoul Marc Jennar សង្កត់ធ្ងន់ជាថ្មីម្តងទៀតថា៖«និស្សិតខ្មែរទាំងអស់ចង់ក្លាយខ្លួនទៅជាអ្នកគ្រប់គ្រងគេ តែកម្ពុជាខ្វះរោងចក្រដើម្បីគ្រប់គ្រង។ គំនិតនេះមិនត្រឹមត្រូវទេ។ ប្រទេសនេះត្រូវការអ្នកជំនាញអគ្គីសនី ជាងឈើ វិស្វករ ដែលមានអាជីពពិតប្រាកដ»។ សម្រាប់លោក Raoul Marc Jennar នេះ គឺជាបញ្ហាធំរបស់កម្ពុជា។
សេចក្តីអត្ថាធិប្បាយរបស់លោក Raoul Marc Jennar បានធ្វើឡើងស្របពេលដែលនិស្សិតខ្មែរភាគច្រើនបំផុតនាំគ្នាសិក្សាតែផ្នែកគ្រប់គ្រង និងផ្នែកគណនេយ្យតែប៉ុណ្ណោះ។
លោក Raoul Marc Jennar បានលើកឧទាហរណ៍ថា នៅពេលដែលរោងចក្រវៀតណាម ឬចិន មកកម្ពុជា ពួកគេយកបុគ្គលិកគេមកជាមួយ ពីព្រោះ កម្ពុជាខ្វះបុគ្គលិកជំនាញខ្ពស់ និងខ្វះបុគ្គលិកគុណភាព។
អតិផរណានិស្សិតផ្នែកគ្រប់គ្រង និងគណនេយ្យ មិនមែនជាកង្វល់របស់លោក Raoul Marc Jennar តែម្នាក់ឯងនោះទេ។ តែវាជាកង្វល់របស់សង្គមខ្មែរទាំងមូល ហើយតម្រូវអោយមានការចាត់វិធានការពីសំណាក់ក្រសួងអប់រំ និងតម្រូវអោយមានការយល់ដឹងពីនិស្សិតខ្លួនឯង៕

No comments:

Post a Comment