គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ
យើងខ្ញុំកំពុងតែរៀបចំ


សេចក្តីជូនដំណឹង
--------
         សូមប្រកាសជូនដំណឹងដល់សាធារណៈជន និងប្រគេនព្រះតេជគុណ
គ្រប់អង្គ ដែលមានបំណងចង់ចូលរួមបង្កើតគណបក្សកសិករខ្មែរដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ អោយរីកចំរើន ជឿនលឿនតាមបែបប្រទេស
កាន់លិទ្ធិប្រជាធិបតេយ្យពិតៗ 
          យើងខ្ញុំជាក្រុមមកពីអតីតចលនាតស៊ូ រ.ជ.រ.ប.ខ របស់លោកតា សឺន សាន
បានឯកភាពគ្នាបង្កើតជាគណបក្សនយោបាយ ដើម្បីចូលរួមស្តារប្រទេសជាតិ និងវ៉ៃបំបែកអំណាច ប្រមូលផ្តុំ តាមរបៀបយន្តការមតិភាគច្រើន ក្នុងរដ្ឋសភា 
ដោយមើលឃើញពីស្ថានភាពកម្ពុជាបច្ចុប្បន្ន អំណាចប្រមូលផ្តុំនៅតែត្រូវបានរក្សាដដែលក្រោមប្រព័ន្ធសមាមាត្រ ហេតុដូច្នេះសម្លេងជាឯកច្ឆ័នក្នុងរដ្ឋសភាត្រូបានរៀបចំឡើងដោយគណបក្សនយោបាយ ជាហេតុធ្វើអោយប្រទេសជាតិស្ថិតក្នុងរបបផ្តាច់ការដដែលជាដដែល។
          អាស្រ័យដូចបានជំរាបនិងប្រគេនជូនខាងលើនេះ សូមលោកលោកស្រី
ព្រះតេជគុណចូលរួមផ្តល់ជាយោបល់តាមការគួរ។
          សូមលោកលោកស្រីព្រះតេជគុណ ទទួលនូវការគោរពរាប់អាន
ដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ។

No comments:

Post a Comment