ប្រវត្តិលោក សម សារី ឪពុកលោកប្រធាន សម រង្ស៉ី
----------------------------------------------
លោក សម សារី ជាអ្នកស្នេហាជាតិ ដ៏ធំធេងនិងបរិសុទ្ធស្មោះស្ម័គ្រចំពោះព្រះរាជបល្ល័ង្កនាំយកជ័យជំនះជូនប្រជារាស្ត្រខ្មែរតាមព្រះតម្រិះសម្តេច នរោត្តម សីហនុ----------------------------------------------
លោក សម សារី កើតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩១៧ នៅឃុំជង្រុក ខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ សម ញាន ធ្លាប់បម្រើការងារជាមន្ត្រីរាជវាំង និងជារដ្ឋមន្ត្រីក្រសួងធម្មការ ក្នុងទសវត្សរ៍ឆ្នាំ១៩៤០ ហើយ លោក សម សារី គឺជាកូនទី២ ក្នុងចំ ណោមកូនទាំងអស់៧នាក់។
ពេលរៀនចប់បឋមសិក្សាលោក សម សារី បានមកសិក្សានៅអនុវិទ្យាល័យ ស៊ីសុវត្ថិ ក្នុងឆ្នាំ ១៩៣៥-១៩៣៦ ដែលមិត្តភកត្តិរបស់គាត់រួមមាន លោក អៀង សារី និងលោក រ័ត្ន សាមឿន ជាខ្មែរកុម្មុយនិស្តដំបូង ហើយនៅឆ្នាំ១៩៣៩ លោក សម សារី បានប្រឡងជាប់មធ្យមសិក្សាបត្រ ផ្នែកទស្សនវិជ្ជា។ ក្រោយមកលោក សម សារី បានរៀបអាពាហ៍ពិពាហ៍ ជាមួយ អ្នកស្រី អិុន អេម ជាស្ត្រីខ្មែរទី១ ដែល ទទួលបានសញ្ញាបត្រ មធ្យមសិក្សាបត្រនៅឥណ្ឌូចិនបារាំងសេស នាក្រុង ព្រៃនគរ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៣៩ ហើយក្រោយមក មានកូនចំនួន៥នាក់ គឺប្រុស៤នាក់ និងស្រីម្នាក់រួមមាន អេម្ម៉ារ៉ា កើតនៅឆ្នាំ ១៩៤០, អេម្ម៉ារ៉ាន កើតនៅឆ្នាំ ១៩៤១,អេម្ម៉ាប្ញទ្ធិ កើតនៅឆ្នាំ១៩៤៥, មិទ្ធា រី កើតនៅឆ្នាំ១៩៤៦, និងលោកប្រធាន សម រង្ស៊ី កើតនៅឆ្នាំ១៩៤៩។
ក្នុងអាយុ២២ឆ្នាំ គឺអំឡុងឆ្នាំ១៩៣៩ លោក សម សារី បានចូលក្នុងចំណោមខ្មែរទី១ ដែលបានទទួល អាហារូបករណ៍បារាំង ត្រូវមកសិក្សានៅស្រុកបារាំង តែត្រូវរង់ចាំដល់ឆ្នាំ១៩៤៦ ទើបបានទៅបន្តការសិក្សាដែលនៅចន្លោះរយៈពេលនោះ លោក សម សារី បានចូលបម្រើការងារក្នុងខេត្តបាត់ដំបង ជាមន្ត្រីតុលាការជាសុភាចារ្យបុរស កម្មសិក្សាការីនៅឆ្នាំ ១៩៤០ រហូតដល់ឆ្នាំ១៩៤៤ លោក សម សារី បានផ្លាស់មកសាលាឧទ្ធរណ៍ក្រុងភ្នំពេញ។ នៅឆ្នាំ ១៩៤៥ ពេលជប៉ុន ចូលកាន់កាប់ស្រុកខ្មែរ លោក សម សារី បានធ្វើជាមេនគរបាលនយោបាយរហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ១៩៤៦ បារាំងនិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រុះស្រួលគ្នាបណ្តោះអាសន្ន ដោយលោកសម សារី បានឡើងធ្វើជាស្នង ការប៉ូលិសនៅភ្នំពេញ ។
នៅឆ្នាំ ១៩៤៦ លោក សម សារី បានដាក់ពាក្យសុំឈប់មួយរយៈ ដើម្បីទៅរៀនយកឯកទេសហិរញ្ញវត្ថុនៅស្រុកបារាំង ដែលនៅទីនោះលោក សម សារី មានចំណូលចិត្តទាក់ទងបារាំងជាអភិជនដើម្បីស្គាល់ទំនៀមទម្លាប់ប្រពៃណីរហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៤៩ លោក សម សារី បានទទួលសញ្ញាបត្រផ្នែកសេវាសាធា រណៈ នៅវិទ្យាស្ថាននយោបាយក្រុងប៉ារីសនិងបរិញ្ញាបត្រច្បាប់ នៃមហាវិទ្យាល័យច្បាប់ក្រុងប៉ារីស ដែលក្រោយមកលោក សម សារី បានធ្វើជាកម្មសិក្សាការី នៅធនាគារជាតិនៃប្រទេសបារាំង។
លោក សមសារី បានវិលត្រឡប់មកចូលប្រទេសកម្ពុជាវិញ នៅឆ្នាំ១៩៥០ ដោយត្រូវបានលោក ប៉ែន នុត ណែនាំបង្ហាញសម្តេចព្រះនរោត្តម សីហនុដែលពេលនោះព្រះអង្គកំពុងស្វែងរក ”អ្នកស្នេហាមាតុភូមិម្នាក់មានចំណេះវិជ្ជា ធ្វើការងារមានប្រសិទ្ធភាព និងជាអ្នក ខ្នះខ្នែងក្នុងការងារ ដើម្បីជួយព្រះ អង្គក្នុងរាជបូជនីយកិច្ចទាមទារ ឯក រាជ្យ”។ លោក សម សារី គឺជាបញ្ញវន្ត ម្នាក់ដែលអាចធ្វើការងារអស់ទាំងនេះបាន គឺលោក សម សារី មិនត្រឹមតែជួយព្រះរាជបូជនីយកិច្ចនេះទេគឺ លោកបានសរសេររឿងរ៉ាវកម្ពុជាក្រោម តវ៉ាទៅអាណានិគមបារាំង ដែលបានបញ្ចូលទឹកដីកម្ពុជាក្រោម ឲ្យស្ថិតក្រោមរដ្ឋការរបស់រដ្ឋសមាគមយួន នៅថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩ ដោយលោក សម សារី ចាត់ទុកថាជារឿងអយុត្តិធម៌ ត្រូវតវ៉ាចរចាយកកម្ពុជាក្រោមវិញ នៅពេលខាងមុខ។
បើពិនិត្យលើកិត្តិយស កិត្តិគុណ បម្រើរាជបល្ល័ង្ករបស់លោក សម សារី គឺអ្នកកត់ត្រាផ្នែកប្រវត្តិសាស្ត្របានលើកឡើងថា លោក សម សារី បានវិលត្រឡប់មកភ្នំពេញនៅឆ្នាំ១៩៥៥ នាំមកនូវជ័យជំនះធំធេងនៃការចរចាមកថ្វាយសម្តេចព្រះនរោត្តម សីហនុ រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ១៩៥៥ លោក សម សារី លោក ប៉ែន នុត និងលោក ឃឹម ទិត ត្រូវបានតែងតាំងជាឧត្តមក្រុមប្រឹក្សារាជបល្ល័ង្ក ហើយលោក សម សារី ក៏ត្រូវបានបន្ថែមតួនាទីមួយទៀត ជាអ្នកនិពន្ធជីវប្រវត្តិថ្វាយសម្តេចព្រះនរោត្តម សីហនុ។ ដល់ថ្ងៃទី២ មីនា ឆ្នាំ ១៩៥៥ សម្តេចព្រះនរោត្តម សីហនុ បានដាក់រាជ្យថ្វាយព្រះបិតា ហើយទៅបង្កើតចលនាសង្គមរាស្ត្រនិយមដែលនៅពេលនោះ ព្រះអង្គបានសម្រេចជ្រើសរើសលោក សម សារី ជាសហការីដ៏ជំនិតម្នាក់ គឺក្នុងរដ្ឋាភិបាលទី១ នៃរបបសង្គមរាស្ត្រនិយមដែលមានសម្តេចព្រះនរោត្តម សីហនុ ជានាយករដ្ឋមន្ត្រី និងមានលោក សម សារី ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជារដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ផែនការ និងអប់រំជាតិ។ បើពិនិត្យមើលពីសកម្មភាពការងាររបស់លោក សម សារី បានបង្ហាញយ៉ាងច្បាស់អំពីគោលជំហរការពារព្រះរាជបល្ល័ង្ក ដង្ហែតាមព្រះរាជតម្រិះរបស់សម្តេចព្រះនរោត្តម សីហនុ និងបាននាំមកនូវជោគជ័យដ៏ធំធេងជូនជាតិមាតុភូមិ និងរាស្ត្រខ្មែរទូទៅ ហើយលោកប្រធាន សម រង្ស៊ី បានបន្តបេសកកម្មពីឪពុកក្នុងការបម្រើជាតិមាតុភូមិ ដោយស្មោះស្ម័គ្រ សមជាឈាមជ័រអ្នកស្នេហាជាតិប្រកបដោយឧត្តមគតិដ៏មានតម្លៃនិងគួរឲ្យគោរពជាទីបំផុត៕
+++++++++++++++++++++++++++++++++++++++++
តើនណាជាអ្នកសម្លាប់ សម សារី? ហើយ សម សារី ស្លាប់ទីកន្លែងណា ? ដោយសារមូល ហេតុអ្វី?
-------------------------------------------
-------------------------------------------
ការស្លាប់របស់ សម សារី ដែលឪពុករបស់ សម រង្ស៊ី នោះត្រូវបានមជ្ឈដ្ឋាន មួយចំនួនធ្វើការ បកស្រាយផ្សេងៗគ្នា ដោយគ្មានឯកសារពិតប្រាកដណា មួយលើកយកមកនិយាយអោយ បានត្រឹមត្រូវច្បាស់លាស់ទេ ។ សូម្បីតែ សម រង្ស៊ី ខ្លួនឯងក៏មិនហ៊ានសរសេរឬបកស្រាយពី មូលហេតុនៃការស្លាប់ របស់ឪពុកខ្លួនផង ។ ចំណែកឯអ្នកដែលអាងខ្លួនមានអាយុច្រើនមួយ ចំនួន ដែលតាមពិតគ្រាន់តែមានអាយុច្រើន តែមិនដែលបានដឹងរឿងរ៉ាវអ្វីទេនោះ ក៏ចេះតែ ប្រដិតរឿងនិយាយពីការស្លាប់របស់ សម សារី ធ្វើដូចជាខ្លួនបានដឹង តែតាមពិតខ្លួនមិនបាន ដឹងអ្វីទាំងអស់គ្រាន់តែមានអាយុច្រើនប៉ុណ្ណោះ ។
សឺង ង៉ុកថាន់ ប្រធាន ចលនាខ្មែរសេរី ដែលមាន កៅ តត់ ជាគូរកន់នោះ បានកើត មានវិបត្តិជាបន្តបន្ទាប់ក្រោយពី សម សារី ចូលមកដល់ ។ នោះ គឺនៅក្នុងដំណាក់កាល មួយដែលលែងបញ្ជាកូនចៅបាន ជាពិសេសកូនចៅ ដែល ជាក្រុមអ្នកស្រុកនៅភូមិភាគខាង លិច មិនមែនមកពីកម្ពុជាក្រោមនោះ គេលែងស្តាប់លោក សឺង ង៉ុកថាន់ ទេព្រោះមុខរបរ របស់ពួកគេភាគច្រើនជា ចោរប្លន់គោរក្របីរបស់អ្នកស្រុក ។ សម សារី បានប្រមូលយកនូវ ព័ត៌មាន ទាំងនេះបញ្ជូនទៅអោយសម្តេច នរោត្តម សីហនុ ហើយបានរាយការណ៍ ជូនយ៉ាង មានសុទិដ្ឋិនិយមថានឹងមិនដល់មួយឆ្នាំទេ ខ្លួនគឺអាចបំបែករំលាយ ចលនាខ្មែរសេរី របស់ លោក សឺង ង៉ុកថាន់ បាន ។
ក្រោយពេលសម្តេច សីហនុ បញ្ជូន សម សារី មកធ្វើជាចារកម្មក្នុងក្រុមខ្មែរ សេរី ពេលនោះលោក សម សារី បានចាប់ផ្តើមចងសម្ព័នជាមួយពួក កុម្មុយនិស្តយៀកមិញតាម រយៈការភ្ជាប់ទំនាក់ទំនងពីខាងក្រោយរបស់ នាង ម៉ូនិក ពេលនោះហើយដែលពួក សៀម យល់ច្រឡំថាលោក សឺង ង៉ុកថាញ់ ចូលកុម្មុយនីស្តក៏រកចាប់ខ្លួនលោក និងថ្នាក់ក្រោម របស់លោកដែរ ។ លោក សឺង ង៉ុកថាន់ អត់មានកន្លែងនៅ ព្រំប្រទល់ដែនសៀមទៀតទេ លោកត្រូវតែភៀសខ្លួនត្រឡប់មកកាន់កម្ពុជាក្រោមវិញ ។ ប៉ុន្តែដើម្បីទៅកម្ពុជាក្រោម លោកត្រូវដើរកាត់ស្រុកខ្មែរ ។
យៀកមិញហើយនឹងប៉ូលីសគេញរបស់សម្តេច ស៊ីហនុ ទាំងអស់នេះសុទ្ធជាសត្រូវរបស់លោក សឺង ង៉ុកថាន់ ។ លោក សឺង ង៉ុកថាន់ នឹងមានគ្រោះថ្នាក់ កាលណាឆ្លងកាត់ស្រុកខ្មែរ ។ កងទ៍ពខ្មែរសេរីរបស់ សឺង ង៉ុកថាន់ អត់ ស្គាល់ផ្លូវ ដែលអាចដឹកនាំ លោកឆ្លងកាត់ទៅកម្ពុជាក្រោមដោយសុវត្តិភាពទេ ។ ពេលនោះ សម សារី ចាប់ផ្តើម ដំឡើងធ្មុងដោយគិតថាខ្លួនអាចបំបែក ចលនាខ្មែរសេរីបានហើយ ព្រោះចលនាដែលគ្មាន ក្បាលដឹកនាំគឺត្រូវតែចប់ ។ ដូច្នោះក្នុងចន្លោះពេលនេះ សម សារី បានលួចជូន ដំណឹងមក សម្តច សីហនុ ជាសំង៉ាត់ ដើម្បីអោយក្រុមគិញរបស់សម្តេច សីហនុ ត្រៀមរៀបចំផែនការ ពួនស្ទាក់សម្លាប់លោក សឺង ង៉ុកថាន់ នៅក្នុងដីខ្មែរកណ្តាលអោយបាន មុន ពេលឆ្លងដល់ដី កម្ពុជាក្រោម ។ ជាសំណាងល្អរបស់អ្នកស្នេហាជាតិ សំបុត្រ របស់ សម សារី ដែល រាយការណ៍អោយសម្តេច សីហនុ ត្រូវបានធ្លាក់ចូលទៅ ក្នុងដៃរបស់ លោក ថាច់ ត្រឹង ដែលជាអង្គរ័ក្សផ្ទាល់របស់លោក សឺង ង៉ុកថាន់ ។
លោក ថាច់ ត្រឹង អង្គរ័ក្សរបស់លោក សឺង ង៉ុកថាន់ គឺជាអ្នកបាញ់សម្លាប់លោក សម សារី ពីព្រោះតែពេលនេះដឹងច្បាស់ហើយថាលោក សម សារី គឺជា ចារកម្មរបស់សម្តេច សីហនុ ដែលចូលក្នុងចលនាខ្មេរសេរី គឺដើម្បី បំផ្លាញ ចលនាខ្មែរសេរី និងលាបពណ៌ ចលនាខ្មែរសរីទៅជាកុម្មុយនីស្ត អោយប្រទេសសៀមលែង អោយដីជ្រក និងមិនតែ ប៉ុណ្ណោះ សម សារី ដែលជាចារកម្មរបស់សម្តេច សីហនុ ក៏បានរៀបចំផែនការសម្លាប់លោក សឺង ង៉ុកថាន់ ថែមទៀត ។ ដូច្នោះលោក ថាច់ ត្រឹង សម្លាប់លោក សម សារី អត់មានបញ្ជា ពីលោក សឺង ង៉ុកថាន់ ទេ ពោលគឹ សម្លាប់មុនហើយបាន រាយការណ៌បង្ហាញឯកសារ តឹកតាងតាមក្រោយ ។ មុនពេល ស្លាប់ សម សារី លោកនិយាយប្រកែកខ្លាំងមាត់ឡើងសរសៃករជាមួយ ថាច់ ត្រឹង តែវាសនា ចារកិច្ចជនរូបនេះ មិនអាចគេចផុតពីចុង កាំភ្លើង របស់អ្នកខ្មែរក្រោមអ្នក ស្នេហាជាតិ ថាច់ ត្រឹង បានទេ ។ សម សារី ស្លាប់នៅព្រំដែនសៀមទៅ ។
បញ្ជាក់៖ សម សារី មិនមែនជាមនុស្សក្បត់សម្តេច សីហនុ ដូចដែលឯកសារ មួយចំនួនបានសរសេរនៅទេ ។ តាមពិតទំនាស់រវាង សម សារី ជាមួយ នឹងសម្តេច សីហនុ គឺជាទំនាស់សិប្បនិម្មិត ដែលបានរៀបចំឡើងដើម្បី បញ្ចូលខ្លួន សម សារី ទៅ ក្នុងចលនាខ្មែរសេរី ជាពិសេសចូលអោយបានជិត ខ្លួន របស់លោក សឺង ង៉ុកថាន់ ។ ការដែល សម សារី វ៉ៃស្រីកំណាន់នៅ ទីក្រុងឡុងប្រទេសអង់គ្លេស នៅក្នុងពីធីចូលរួម ខួបកំណើតម្ចាស់ក្សត្រីយ៍ អេលីហ្សាបែត គឹជាបញ្ជាពីវាំងនៅភ្នំពេញ ដើម្បីយកធ្វើជា លេសធំ និង ធ្វើជាទំនាស់ធំរវាង សម សារី និង សម្តេច សីហនុ តែតាមពិត សម សារី គឹនៅតែជាចារកម្មរបស់សម្តេច សីហនុ ដដែលដែលមានបេសកកម្ម ចូល ទៅបំបែក ចលនាខ្មែរសេរី ដូចដែល សម សេរី ធ្លាប់បានបំបែក គណបក្ស ប្រជាធិបតេយ្យរបស់ លោក អៀវ កឹះ ព្រះអង្គម្ចាស់ ស៊ីសុវត្តិ យុទ្ធិវង្ស និងលោក កេង វ៉ាន់សាក់ ជាដើម ។ តែ សម សារី ក៏ត្រូវអស់លក្ខណ៍ ជាមួយខ្មែរកម្ពុជាក្រោមជាអ្នកស្នេហាជាតិពិតនៅ ជាមួយលោក សឺង ង៉ុកថាន់ ស្លាប់នៅក្រោមដៃរបស់លោក ថាច់ ត្រឹង នៅជាយដែន សៀម ។ ដូច្នោះហើយបានជាសម្តេច សីហនុ មាននាទីចញ្ចឹមកូនប្រពន្ធរបស់ សម សារី អោយរស់នៅរៀនសូត្រនៅស្រុកបារាំង ហើយក៏រៀបការកូនស្រីរបស់ ញ៉ឹក ជូឡុង អោយ សម រង្ស៊ី ដើម្បីបន្តមរត្តកនយោបាយរបស់សពុករហូតមក នឹងក៏វាជា ហេតុផលដែល សម រង្ស៊ី មិនហ៊ានសរសេរពីមូលហេតុ ដែល ឪពុកខ្លួនស្លាប់ដែរ ព្រោះឪពុកខ្លួនមិនមែនសម្តេច សីហនុ ជាអ្នកសម្លាប់ តែជាខាងខ្មែរសេរីអ្នកសម្លាប់ ទៅវិញ ។
ចលនាខ្មែរសេរី បែកបាក់ពីព្រំដែនសៀម រហូតដល់លោក សឺង ង៉ុកថាន់ គ្មាន ទីតាំងឈរ សម្រាប់ឈរជើងកងទ័ពត្រូវបង្ខំចិត្តទៅករទ័ពនៅ កម្ពុជាក្រោមវិញ នោះ គឺដោយសារតែ សម សារី ដែលបន្លំខ្លួនចូលមកបំបែក ។ ដូចគ្នាដែរ គណបក្សប្រជាធិបតេយ្យ របស់លោក អៀវ កឹះ ព្រះអង្គម្ចាស់ ស៊ីសុវត្តិយុទ្ធវង្ស រលាយក៏ដោយសារស្នារដៃរបស់ សម សារី ដែល ជាមេចារកម្មរបស់សម្តេច សីហនុ នេះដែរ ។
១៤ មេសា ១៩៧៥ លោករដ្ឋមន្ត្រី ឃី តាំងលឺម ហើយនឹង កឺក គីលឹម នាំគ្នាទៅ ជួបលោក សឺង ង៉ុកថាន់ នៅកម្ពុជាក្រោមដើម្បី សូមលោកប្រមូលពួក ម៉ៃហ្វ័ស ៥០០០ នាក់ យកទៅជួយវាយក្រឡុកឆាឆៅ ពីក្រោយខ្នង ទ័ពយួន ដែលកំពង់ឡោមព័ទ្ធទីក្រុងភ្នំពេញ ។ លោក សឺង ង៉ុកថាន់ ប្រមូលអត់បានទេ ។ ទោះបីប្រមូលបាន ក៏គ្មានយន្តហោះឯណាសំរាប់ដឹកជញ្ជូនម៉ៃហ្វ័ស ៥០០០ នាក់នេះ ព្រមទាំងគ្រឿងអាវុធ្ធសម្ភារៈសឹក មកស្រុកខ្មែរបានដែរ ។ ស្ថានការនៅកម្ពុជាក្រោម ដុនដាបកាន់តែខ្លាំងណាស់ទៅហើយ ។ មានតែកងទ័ពអាមេរិកាំងទេដែលអាចដឹកអោយបាន ។ ប៉ុន្តែអាមេរិកាំងមិនត្រឡប់មក វិញ ទេ ។
ថ្ងៃ ៣០ មេសា ១៩៧៥ ព្រៃនរគរ ធ្លាក់ទៅក្នុងកណ្តាប់ដៃ កុម្មុយនិស្តយួន ។ ពួក យួន ចាប់លោក សឺង ង៉ុកថាន់ យកទៅដាក់គុក ។
លោក សឺង ង៉ុកថាន់ ទទួលមរណៈនៅ ថ្ងៃ ៨ កក្កដា១៩៧៧ ។
+++++++++++++++++++++++++++++++++
អ៊ិន តាំ
[ឈ្មោះ] អ៊ិន តាំ
[កំណើត] ២២ កញ្ញា ១៩១៦
[ទីកំណើត] ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
[មរណភាព] ០១ មេសា ២០០៦ (៩០ឆ្នាំ)
[ឋានៈ] ប្រធានរដ្ឋសភា (សាធារណរដ្ឋខ្មែរ)
[ឋានៈ] នាយករដ្ឋមន្ត្រី (សាធារណរដ្ឋខ្មែរ)
[ពីឆ្នាំ] ០៦ ឧសភា ដល់ ០៩ ធ្នូ ១៩៧៣
[បន្តពី] ហង្ស ធន់ហាក់
[បន្តដោយ] ឡុង បូរ៉េត
លោក អ៊ិន តាំ [អានថា៖ អ៊ិន-តាំ] គឺជាអ្នកនយោបាយនៃប្រទេសកម្ពុជា លោកធ្លាប់បានកាន់តំណែងជាប្រធានរដ្ឋសភា និងជានាយករដ្ឋមន្ត្រី នៅក្នុងរបបសាធារណរដ្ឋខ្មែរ ព្រមទាំងធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងរបបសង្គមរាស្ត្រនិយមផងដែរ។
| ប្រវត្តិ |
លោក អ៊ិន តាំ កើតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩១៦ (ឯកសារខ្លះថាកើតនៅឆ្នាំ១៩២២) នៅភូមិព្រែកកក់ ឃុំស្ទឹងត្រង់ ខេត្តកំពង់ចាម។
| តំណែងនានា |
នៅក្នុងទសវត្សរ៍ទី៦០ លោក អ៊ិន តាំ ធ្លាប់បានកាន់តំណែងជាច្រើនរួមទាំងធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៦៦ផងដែរ។ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ១៩៧០ លោក អ៊ិន តាំ បានចូលជាមួយរបបនេះ និងបានឈរឈ្មោះធ្វើជាប្រធានាធិបតី នៅឆ្នាំ១៩៧២ តែមិនបានជាប់ទេ ដោយទទួលបានសំឡេងទីពីរ ២៤ភាគរយ ចាញ់លោក លន់ ណុល។ មួយឆ្នាំក្រោយមកលោកបានកាន់តំណែងជានាយករដ្ឋមន្ត្រីអស់មួយរយៈពេលខ្លី។
| ជីវិតក្រោយរបបសាធារណរដ្ឋ |
នៅពេលពួកខ្មែរក្រហមចូលកាន់អំណាច លោកកំពុងស្ថិតនៅឯចម្ការរបស់លោកនៅឯប៉ោយប៉ែត និងបានភៀសខ្លួនទៅកាន់ប្រទេសថៃ ហើយចាប់ផ្ដើមធ្វើសកម្មភាពប្រឆាំងនឹងរបបខ្មែរក្រហម ប៉ុន្តែត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនចេញពីប្រទេស។ លោកបានទៅប្រទេសបារាំង និងនៅឆ្នាំ១៩៧៦ លោកបានទទួលសិទ្ធិជ្រកកោននៅប្រទេសអាមេរិក។
| ចូលរួមជាមួយចលនាតស៊ូ |
បន្ទាប់ពីខ្មែរក្រហមបានដួលរលំទៅ លោក អ៊ិន តាំ បានគាំទ្រចលនាតស៊ូរបស់ព្រះអង្គម្ចាស់ នរោត្ដម សីហនុ ប្រឆាំងនឹងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងកងទ័ពវៀតណាមនៅប្រទេសកម្ពុជា។ លោកក៏បានកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិនៃរដ្ឋាភិបាលចម្រុះត្រីភាគីផងដែរ។
ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោកបានបង្កើតគណបក្សមួយឈ្មោះ ប្រជាធិបតេយ្យ ដើម្បីចូលរួមបោះឆ្នោតនាឆ្នាំ១៩៩៣ តែមិនបានទទួលជោគជ័យទេ នៅឆ្នាំ១៩៩៧ លោកបានចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន។
| មរណភាព |
លោក អ៊ិន តាំ បានទទួលមរណភាពនាថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៦ នៅឯក្រុង Chandler រដ្ឋ Arizona សហរដ្ឋអាមេរិក។
+++++++++++++++++++++++++++++++++++++++++++++
ជីវប្រវត្តិ
លោកហ៊ុន-សែន កើតនៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ ១៩៥២ (ក្នុងប្រវត្តិរូបផ្លូវការ ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១) នៅឃុំ ពាមកោះស្នា ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រទេសកម្ពុជា។ ក្រោយពីសម្តេចបានបញ្ចប់បឋមសិក្សា នៅឯស្រុកកំណើត នៅឆ្នាំ១៩៦៥សម្តេចបានមករស់នៅរាជធានីភ្នំពេញដោយស្នាក់នៅវត្តនាគវ័ន និងសិក្សានៅវិទ្យាល័យឥន្ទ្រទេវីដើម្បីបន្តការសិក្សា ថ្នាក់អនុវិទ្យាល័យ។
នៅឆ្នាំ១៩៧០ ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងភ្លើងសង្គ្រាម។ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវពី សម្តេច នរោត្តម សីហនុ ឲ្យប្រជាជនកម្ពុជាចូលរួមក្នុងចលនាប្រឆាំងនឹងពួកចក្រពត្តិនិយមក្នុង អាយុ ១៨ឆ្នាំ ហ៊ុន សែន បានចូលរួមក្នុងចលនាតស៊ូនេះ។
មុនថ្ងៃ ទទួលជ័យជំនះ ១៧មេសា ឆ្នាំ១៩៧៥ មួយថ្ងៃ គឺថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ សម្តេច ហ៊ុន សែន បានរងរបួសភ្នែកខាងធ្វេង។ ក្រោយពីសម្តេច បានជាសះស្បើយឡើងវិញ ពីការព្យាបាលអស់រយៈពេលយ៉ាងយូរ សម្តេចបាន រៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ ប៊ុន រ៉ានី មានកូនប្រុសបីនាក់ និងកូនស្រីបីនាក់ ក្នុងនោះមានកូនស្រីម្នាក់ជាកូនចិញ្ជឹម ( ហ៊ុន ម៉ាណែត, ហ៊ុន ម៉ាណា, ហ៊ុន ម៉ានីត, ហ៊ុន ម៉ានី, ហ៊ុន ម៉ាលី, និង ហ៊ុន ម៉ាលីស)។
ក្នុងឆ្នាំ១៩៧៧ ដោយមិនពេញចិត្តទៅនឹងរបបនយោបាយប្រល័យពូជសាសន៍ ប៉ុល ពត សម្តេចបាន ចាកចោលគ្រួសារជាទីស្រលាញ់ម្តងទៀត ដើម្បីដឹកនាំចលនារំដោះប្រទេស និងប្រជាជនពីរបបដ៏សាហាវយង់ឃ្នងនេះ។ នៅឆ្នាំ១៩៧៨ សម្តេចបានក្លាយជាស្ថាបនិកមួយរូប នៃចលនាសង្គ្រោះជាតិកម្ពុជា ហៅថារណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានកិច្ចសហប្រតិបត្តការជាមួយចលនាស្នេហាមាតុភូមិជាច្រើនទៀត និងការគាំទ្រដោយកម្លាំងកងទ័ពស្ម័គ្រចិត្តវៀតណាម។ ចលនានេះបានជួយរំដោះប្រទេស និងប្រជាជនកម្ពុជាអោយរួចផុតពីរបបប្រល័យពូជសាសន៍ប្រជាធិប តេយ្យកម្ពុជា នៅ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ សម្តេច ហ៊ុន សែន គឺជាតំណាងហត្ថលេខីដ៏សំខាន់មួយរូបក្នុងដំណើរការ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ឆ្នាំ១៩៩១ ជាលទ្ធផលនៃកិច្ចព្រមព្រៀងនេះ គឺ ការបោះឆ្នោតសកល និងដោយសេរីមួយ ដែលបានធ្វើឡើងជាលើកដំបូងនៅកម្ពុជាក្នុងឆ្នាំ១៩៩៣។ ពីឆ្នាំ១៩៩៣-១៩៩៨ សម្តេចបានកាន់តួនាទីជាសហនាយករដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រីទី២) ក្នុងរដ្ឋាភិបាលចម្រុះនីតិកាលទី១ នៃរដ្ឋសភាជាតិ។
ការបោះឆ្នោតជាសកលនៅឆ្នាំ១៩៩៨ សម្តេចបានដឹកនាំ គណបក្សប្រជាជនកម្ពុជា ក្នុងនាមសម្តេចជាអនុប្រធាន រហូតទទួលបានជោគជ័យ ហើយបានក្លាយជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំរដ្ឋាភិបាលចម្រុះ នីតិកាលទី២ នៃរដ្ឋសភាជាតិ ដែលមានគណបក្សធំៗពីរគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ីនប៉ិច។ ក្រោមការដឹកនាំរបស់សម្តេច ប្រទេសកម្ពុជាបានក្លាយជា សមាជិកទី១០នៃប្រជាជាតិអាស៊ីអាគ្នេយ៍។
ក្នុងនាមសម្តេច ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃគណបក្សប្រជាជនកម្ពុជា សម្តេចបានដឹកនាំអោយមានជ័យជំនះម្តងទៀតក្នុងការបោះឆ្នោតជាសកលក្នុង ខែកក្កដាឆ្នាំ២០០៣។ ក្រោយពីមានការជាប់គាំងខាងនយោបាយអស់រយៈពេលជាច្រើនខែ សម្តេចក៏បានទទួលជោគជ័យក្នុងការបង្កើត រដ្ឋាភិបាលចំរុះជាមួយនឹងគណបក្សហ្វ៊ុនស៊ីនប៉ិចក្នុងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៤ ហើយបានក្លាយជានាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ក្រោយពីទទួលបានជ័យជំនះក្នុងការបោះឆ្នោតជាសកល ២៧កក្កដា ឆ្នាំ២០០៨ ដែលគណបក្សប្រជាជនកម្ពុជាឈ្នះបាន៩០អាសនៈក្នុង១២៣អាសនៈក្នុងសភាជាតិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុង នីតិកាលទី៤ នៃរដ្ឋសភាជាតិសំរាប់ដំណាក់កាលប្រាំឆ្នាំ (២០០៨-២០១៣)។
ដោយសារ ការទទួលស្គាល់ចំពោះ កិច្ចខិតខំប្រឹងប្រែងក្នុងការផ្សះផ្សាជាតិ សន្តិភាព ព្រមជាមួយនឹងការខិតខំ អភិវឌ្ឍន៍សេដ្ឋកិច្ច សម្តេច ហ៊ុន សែន ត្រូវបានប្រទានងារជា “ សម្តេច ” ដោយព្រះមហាក្សត្រ សម្តេចព្រះបាទព្រះនរោត្តម សីហនុ។
ការសិក្សា
សម្តេចបានបញ្ចប់បឋមសិក្សា នៅឯស្រុកកំណើត នៅឆ្នាំ១៩៦៥សម្តេចបានមករស់នៅរាជធានីភ្នំពេញដោយស្នាក់នៅវត្តនាគវ័ន និងសិក្សានៅវិទ្យាល័យឥន្ទ្រទេវីដើម្បីបន្តការសិក្សា ថ្នាក់អនុវិទ្យាល័យ។
នៅឆ្នាំ១៩៩១ សម្តេចបានទទួល បរិញ្ញាបត្រផ្នែកនយោបាយពី Cambodian Tertiary Education និងបណ្ឌិតវិទ្យាសាស្ត្រនយោបាយពីNational Political Academy នៅទីក្រុងហាណូយ។
នៅឆ្នាំ១៩៩៥ សម្តេចបានទទួលបណ្ឌិតកិត្តិយស “ បណ្ឌិតនយោបាយវិជ្ជាសាស្រ្ត ” ពីសាកលវិទ្យាល័យ Southern California University for Professional Studies, USA សហរដ្ឋអាមេរិក។
នៅឆ្នាំ១៩៩៦ សម្តេចបានទទួលបណ្ឌិតច្បាប់ពីមហាវិទ្យាល័យ IOWA Wesleyan College, USA សហរដ្ឋអាមេរិ
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០១ នាទីក្រុងសេអ៊ូល គណៈកម្មាធិការផ្តល់រង្វាន់នៃសាកលវិទ្យាល័យ Graduate School of Dankook University ក្នុងប្រទេសកូរ៉េខាងត្បូង បានផ្តល់បណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្រ្តនយោបាយ ជូនសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងកិច្ចខិតខំប្រឹប្រែងផ្សះផ្សាជាតិ ការស្តារឲ្យមានសន្តិភាព និងស្ថិរភាពឡើងវិញក្នុងប្រទេសកម្ពុជា ការបង្កើតឲ្យមានទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងការខំប្រឹងប្រែងរបស់សម្តេច លើកិច្ចសហប្រតិបត្តិការចំពោះប្រទេសក្នុង អាស៊ាន។
នៅថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០០១ សម្តេច ហ៊ុន សែន ទទួលបានបណ្ឌិតកិត្តិយសផ្នែក”វិទ្យាសាស្រ្តនយោបាយ “(Honoris Causa) ក្នុងវិស័យទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យ University of Ramakamheng ប្រទេស ថៃឡង់ដ៍។
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០៤ ទេសាភិបាល និងព្រឹទ្ធសភា នៃសាកលវិទ្យាល័យអន្តរជាតិ អាយរីស Irish International University នៃសហភាពអឺរ៉ុបក៏បានធ្វើអំណោយដ៏ខ្ពង់ខ្ពស់ ថ្នាក់”បណ្ឌិតកិត្តិយសទស្សនវិជ្ជា” ក្នុងផ្នែកវិទ្យាសាស្រ្តនយោបាយជូនសម្តេច ហ៊ុន សែន ជាការឆ្លើយតបទៅនឹងការទទួលស្គាល់នូវការ លះបង់ និងការបង្កើតសមិទ្ធផលធំៗរបស់សម្តេច។ ក្នុងឆ្នំាជាមួយគ្នានេះដែរ សាកលវិទ្យាល័យ អន្តរជាតិ អាយរីសក៏បានប្រគល់នូវមេដាយ កិត្តិយសខ្ពស់បំផុតជូនសម្តេច ហ៊ុន សែន ផងដែរ។
នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០៤ សាកលវិទ្យាល័យកម្ពុជា បានប្រគល់ថ្នាក់បណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្រ្តនយោបាយជូនសម្តេច ហ៊ុន សែន ជាការឆ្លើយតបទៅនឹងការលះបង់ដើម្បីសម្រេចបាននូវសមិទ្ធផលធំៗ ក្នុងការការពារ ការកសាង និងការអភិវឌ្ឍន៍ប្រទេសកម្ពុជាក្រោមការដឺកនាំដ៏ឈ្លាសវៃរបស់សម្តេចតាម វិទ្យាសាស្រ្តនយោបាយទំនើបជឿនលឿនក្នុងការកែទម្រង់គ្រប់វិស័យ ជាពិសេសវិស័យអប់រំ និងរក្សាការផ្សះផ្សាជាតិ ស្ថិរភាព សន្តិភាព និងការបង្រួបបង្រួមក្នុងតំបន់។
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៦ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណៈរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) សាកលវិទ្យាល័យ ស៊ូន ជុន ហ្យ៉ាង នាទីក្រុង សេអ៊ូល បានធ្វើជាអំណោយថ្នាក់បណ្ឌិតកិត្តិយសទស្សនវិជ្ជា ផ្នែកវិទ្យាសាស្រ្តនយោបាយជូនសម្តេច ហ៊ុន សែន ដើម្បីជាសក្ខីភាពនៃការទទួលស្គាល់លើការដឹកនាំប្រកបដោយគតិបណ្ឌិត ក្នុងការកសាងឡើងវិញ និងការខិតខំប្រឹងប្រែង លះបង់កំលាំងកាយ កំលាំងចិត្តក្នុងការស្វែងរកសន្តិភាព វិបុលភាព ក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ទាំងមូល និងជាពិសេសលើការពង្រឹងទំនាក់ទំនងមិត្តភាពជាមួយ សាធារណៈរដ្ឋកូរ៉េ។
ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៦ ក្នុងអាកប្បកិរិយា ដោយក្តីគោរព និងកោតសរសើរអស់ពីដូងចិត្ត ចំពោះការចូលរួមចំណែកដ៏មានសារៈសំខាន់ដ៏សំបូរបែបរបស់ សម្តេច ហ៊ុន សែន នៅក្នុងពិភពលោកដែលមានការអប់រំ និងការសម្រេចចិត្តដ៏ត្រឹមត្រូវ ចំពោះប្រជាជនរបស់សម្តេច និងការពង្រឹងទំនាក់ទំនង កម្ពុជា-ថៃយ៉ាងទូលំទូលាយ។ ក្រុមប្រឹក្សានៃសាកលវិទ្យាល័យ បានសម្តេចចៅព្រះយ៉ារាជចាផាត់ បានសម្រេចជាឯកច្ឆន្ទប្រគល់ថ្នាក់បណ្ឌិតកិត្តិយសទស្សនវិជ្ជាផ្នែកអប់រំ សំរាប់ការអភិវឌ្ឍន៍តំបន់ ជូនសម្តេច ហ៊ុន សែន ជាការទទួលស្គាល់តួនាទីរបស់សម្តេចក្នុងការអភិវឌ្ឍន៍ប្រទេសតាមរយៈការ អប់រំ និងបានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៧ ក្រសួងអប់រំ និងបណ្តុះបណ្តាលប្រទេសវៀតណាម តាមរយៈសាកលវិទ្យាល័យជាតិអប់រំ នាទីក្រុង ហាណូយបានផ្តល់ថ្នាក់បណ្ឌិតកិត្តិយស(the Degree of Doctor Honoris Causa) ផ្នែកអប់រំជូនសម្តេច ហ៊ុន សែន ជាការដឹងគុណចំពោះការចូលរួមចំណែករបស់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ដែលទទួលបានលទ្ធផលយ៉ាងឆាប់រហ័សរបស់ខ្លួន និងភាពរីកចំរើនគួរអោយគាត់សំគាល់ក្នុងប៉ុន្នានឆ្នាំថ្មីៗនេះ។
នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០០៩ ក្នុងរាជធានីភ្នំពេញ គណៈកម្មាធិការផ្តល់រង្វាន់នៃសាកលវិទ្យាល័យ Graduate School of Dankook University កូរ៉េខាងត្បូង បានផ្តល់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច Honoris Causa ជូនសម្តេចតេជោ ហ៊ុន សែន ជាការទទួលស្គាល់នូវការចូលរួមចំណែករបស់សម្តេច ក្នុងដំណើរឆ្ពោះទៅរកការ ពង្រឹងកិច្ចសហប្រតិបត្តការរវាងសាធារណៈរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា។
បទពិសោធន៍ការងារ
ចាប់តាំងពីឆ្នាំ១៩៧៩-១៩៩៣ សម្តេច ហ៊ុន សែន បានកាន់តួនាទីជាច្រើនក្នុងរដ្ឋបាលកម្ពុជា (សាធារណៈរដ្ឋប្រជាមានិតកម្ពុជា និងបន្ទាប់មករដ្ឋកម្ពុជា) សម្តេចកាន់តំណែងជារដ្ឋមន្ត្រីការបរទេស នៅឆ្នាំ១៩៧៩ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៥ និងពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩១ ជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស។
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ សម្តេច ហ៊ុន សែន បានទទួលយក និងស្បថចូលកាន់តំណែងជាសមាជិក នៃសមាគមមេធាវីកម្ពុជា (គណៈមេធាវីកម្ពុជា)។ លោក ហ៊ុន សែន បច្ចុប្បន្នជានាយករដ្ឋមន្ត្រីប្រទេសកម្ពុជា ហើយលោកជាមេដឹកនាំដ៏សំខាន់មួយរូបក្នុងជួរគណបក្សប្រជាជនកម្ពុជាផងដែរ។
កិត្ដិយស គ្រឿងឥស្សរិយយស
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៦ សម្តេចបានទទួល”ពានរង្វាន់សន្តិភាពពិភពលោក” ពីបណ្ឌិតសភាសន្តិភាព ពិភពលោក ជាវីរៈជនទី៦ និងជាអ្នកទីមួយក្នុងអាស៊ីខាងត្បូងដែលទទួលបានពានរង្វាន់មហាកិត្តិយសនេះ។
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០១ ស្រ៊ី ជិនម៉យនៃមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិ បានប្រគល់ពានរង្វាន់ លើការ “លើកកម្ពស់ពិភពលោក ដោយបេះដូងមានតែមួយ” “Lifting Up the World with a Oneness-Heart” ជូន សម្តេច ហ៊ុន សែន ជាការឆ្លើយតបទៅនឹងការទទួលស្គាល់សមិទ្ធផលធំៗទាំងបរិមាណ និងគុណភាព។ ស្រ៊ីជិនម៉យបានលើកឡើងសំដៅ សម្តេច ហ៊ុន សែន ជាសាវគ្គដែលត្រូវបានជ្រើសរើសដោយព្រះពុទ្ធជាម្ចាស់ អោយមកជួយ ប្រជាជនកម្ពុជារាប់លាននាក់អោយរួចផុតពីសេចក្តីស្លាប់ហើយ ផ្តល់អោយពួកគេនូវចំណេះដឹង ម្ហូបអាហា និងទីជំរក និងការកសាងសាលារៀន មន្ទីរពេទ្យ ប្រឡាយទឹក និងដឹកនាំប្រទេសកម្ពុជាទៅក្នុងអាស៊ាន។
នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០២ សម្តេច ហ៊ុន សែន ទទួលឋានៈជាសមាជិកពេញសិទ្ធរបស់ បណ្ឌិតសភាវិទ្យាសាស្រ្តធម្មជាតិ នៃសហពន្ធរុស្សី និងបំពាក់មេដាយកិត្តិយសទទួលស្គាល់ការដឹកនាំរបស់សម្តេចក្នុងការ ធ្វើឲ្យកម្ពុជាមាន សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០០២ គណៈកម្មាធិការសហព័ន្ធវិស្វកម្មអាស៊ាន បានធ្វើជាអំណោយដែលមិនអាចកាត់ថ្ងៃបានជូន សម្តេច ហ៊ុន សែន នូវគោរមងារថ្នាក់កិត្តិយសខ្ពស់បំផុតរបស់សហព័ន្ធវិស្វកម្មអាស៊ានគឺ” សមាជិកកិត្តិយសដ៏ចំណានអាស៊ានដែលត្រូវបានជ្រើសរើសពិសេស” “ASEAN Distinguished Honorary Fellow Member” និងជាលើកដំបូងដែលមិនធ្លាប់មាន។ គោរមងារនេះគឺឆ្លើយតបទៅនឹងការទទួលស្គាល់នូវមនសិការជាតិ និងសមត្ថភាព នៃអ្នកដឹកនាំក្នុងការបញ្ចប់សង្គ្រាមផ្ទៃក្នុង ការស្តារ និងអភិវឌ្ឍន៍ លើគ្រប់វិស័យហើយផ្តល់ឳកាសឲ្យវិស្វករកម្ពុជា បានចូលរួមក្នុងដំណើរការអភវឌ្ឍន៍ និងការកសាងប្រទេសជាតិឡើងវិញ។
នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០០៥ ស្រ៊ី ជិនម៉យនៃមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិ បានផ្តល់ពានរង្វាន់មួយទៀត គឺពានរង្វាន់ សន្តិភាពយ៉ូថាន់(the U Thant Peace Award) ជូនសម្តេច ជាការកោតសរសើរអស់ពីដូងចិត្តចំពោះសម្តេចបានផ្តល់សេវាមិនចេះនឿយហត់ ធ្វើឲ្យមានការរីកចំរើនក្នុងប្រទេសកម្ពុជា និងបណ្តាប្រជាជាតិអាស៊ានទាំងមូល។
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៧ សមាគម ទទួលស្គាល់ “ អ្នកការទូតដ៏ប៉ិនប្រសប់ ” ដែលជា អង្គការ ទទួលស្គាល់ អ្នកការទូត ហើយ ក៏ជា អង្គការ ជំនាញ អន្តរជាតិ ឯករាជទី១ ប្រចាំ នៅ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បាន ទទួលស្គាល់ សម្តេច ហ៊ុន សែន ថា ជាអ្នក ការទូតម្នាក់ ក្នុងចំណោម អ្នកការទូត ដែលមាន ជំនាញ ប៉ិនប្រសប់ ល្អឥតខ្ចោះ ប្រកបដោយ កិត្តិយស ដែលមាន សិទ្ធជានិច្ច ក្នុងការ ទទួលយក នូវកិត្តិយសជា” អ្នកការទូតដ៏ប៉ិនប្រសប់ “ C Dipl” ជាការតបស្នងទៅនឹង ភាពជោគជ័យ និង ការបំពេញ បន្ថែម នូវតំរូវការ តាមបញ្ញត្ត របស់សមាគម ទទួលស្គាល់ “អ្នកការទូតដ៏ប៉ិនប្រសប់ “ (ACCD) និងតាមរយៈ សេចក្តី សុចរឹត ការប្តេជ្ញាចិត្ត និង សមិទ្ធផល លេចធ្លោរ ផ្នែកការទូត និង ការកសាង សន្តិភាព។ ហើយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០០៧ សមាគម ទទួលស្គាល់ “អ្នកការទូតដ៏ប៉ិនប្រសប់ “ បានប្រគល់ ពានរង្វាន់ “អ្នកការទូតដ៏ប៉ិនប្រសប់ “ “C Dipl” ដែល ជា ភាតរភាព កិត្តិយស មិត្តភាព នៃអ្នក ការទូត ជូនសម្តេច ហ៊ុន សែន។
នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៧ ព្រះករណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានប្រោសប្រទាន គោរមងារសម្តេច ហ៊ុន សែនជា “ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ”ដោយទ្រង់យល់ថា សម្តេច គឺជាថ្នាក់ដឹកនាំដែលទទួលបានជោគជ័យ និងកិត្តិសព្ទល្អៗយ៉ាងច្រើនមិនអាចកាត់ថ្លៃបាន ដោយទទួលបាននូវក្តីស្រឡាញ់ពីប្រជាជន ដឹកនាំប្រទេស អាស្រ័យរដ្ឋធមនុញ្ញឆ្នាំ១៩៩៣នៃព្រះរាជាណាចក្រកម្ពុជា នាំមកនូវសន្តិភាពជាតិទាំងមូល ស្ថិរភាព បង្រួបបង្រួមជាតិ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ការពារលិទ្ធិប្រជាធិប្បតេយ្យ សម្រេចបានកិច្ចសហប្រតិបត្តិការ អន្តរជាតិជាវិជ្ជមាន រក្សានិងការពារឯករាជ្យជាតិ បូរណភាពទឹកដី ដើរតាមសម័យសង្គមរាស្រ្តនិយម នាំមកនូវការកសាង ការគោរពយ៉ាងទូលំទូលាយ និងភាពរីកចំរើននៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងសាសនាដ៏ទៃទៀត មានភក្តីភាពចំពោះរាជបល្ល័ង្ក និងការពារយុត្តិធម៌ដើម្បីនិរន្តរភាព នៃរាជាធិបតេយ្យ ក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០០៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលគោរមងារជា “ ព្រឹទ្ធបុរសអស់មួយជីវិត” និង “ឯកអគ្គរាជទូតដ៏ឆ្នើមដឹកនាំពិភពលោក” ពីរដ្ឋសភាអន្តរជាតិដើម្បីស្ថិរភាពនិងសន្តិភាព។ តាមរយៈ Universidad Empresarial de Costa Ricaក៏បានផ្តល់គោរមងារជា “សាស្ត្រាចារ្យកិត្តិយសនៃទំនាក់ទំនងការទូត និងអន្តរជាតិ” ជូនសម្តេចអគ្គមហាសេនាបតីតេ ជោហ៊ុន សែន ជាការគោរព និងកោតសរសើរអស់ពីដួងចិត្តនូវភាពវាងវៃប្រកបដោយគតិបណ្ឌិត ដែលសម្តេចតេជោ មានសេចក្តីក្លាហានក្រោកឈរឡើង ក្នុងសតវត្សរ៍ទីម្ភៃដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្សរាប់លាននាក់ រួបរួមកំលាំងជាមួយគ្នា និងការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន ដើម្បីផ្តល់សេរីភាពជូនប្រជាជនក្នុងគ្រាដ៏យ៉ាងលំបាក ហើយរក្សាបាននូវវិបុលភាព សេរីភាព និងសុភមង្គល និងជ័យជំនះថ្ងៃ៧មករា១៩៧៩ បានផ្តល់អោយប្រជាជនកម្ពុជានូវ អនាគតរុងរឿង វប្បធម៌រឹងមាំ និងលិទ្ធិប្រជាធិប្បតេយ្យ។
នៅថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០០៨ នៅទីក្រុងវៀងចន្ទ័ប្រទេសឡាវ ប្រធានាធិបតី ជុំម៉ាលី សាយ៉ាសន បានប្រគល់មេដាយមាសថ្នាក់ជាតិឡាវជូន សម្តេចតេជោ ហ៊ុន សែន ជាការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ក្នុងការបង្កើនទំនាក់ទំនង បង្កើតស្ថានភាពល្អ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌រវាងឡាវ-កម្ពុជា។
++++++++++++++++++++++++++++++++++++++++
សម រង្ស៊ី
លោក សម រង្ស៊ី ជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិត ។ លោកជាអ្នកដឹកនាំដែលប្រកបដោយ ភាពល្អទាំង ៣ កាយ វាចា និង ចិត្ត ។ នេះជាប្រវត្តិត្រួសៗ របស់ វីរបុរស សម រង្ស៊ី ។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ចនិងវិទ្យាសាស្រ្តនយោបាយនៅក្រុងParis និង London ។ លោកធ្លាប់ជា ប្រធានធនាគារនៅប្រទេស បារាំង និង ធ្លាប់មាន ក្រុមហ៊ុន ហិរញ្ញវត្ថុ ដោយផ្ទាល់ ប៉ុន្តែ ដោយឃើញប្រទេសកំពុងតែមានបញ្ហាលោកក៏លក់ក្រុមហ៊ុនរបស់លោកដើម្បីមកធ្វើនយោបាយនៅស្រុកកំណើត ។ លោកធ្លាប់ជាតំណាង សម្តេច ព្រះនរោត្តម សីហនុ ក្នុងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC ។ លោកធ្លាប់ជា រដ្ឋមន្ត្រីហិរញ្ញវត្ថុនៅឆ្នាំ ១៩៩៣ និង ១៩៩៤ ដ៏មានជោគជ័យបំផុតក្នុងប្រវត្តិសាស្រ្តកម្ពុជាដោយបានបញ្ចុះប្រាក់ដុល្លារ ពី 1$ = 4100រ មកត្រឹម 1$ = 2500រ ប៉ុណ្ណោះហើយតំលៃសាំងនៅត្រឹម 1700រ ប៉ុណ្ណោះ ។ លោកក៏ជារដ្ឋមន្ត្រីដែលបានកាត់បន្ថយអំពើពុកលួយបានជាអតិប្បរមាហើយរឿងនេះហើយដែលបណ្តាលអោយទ្រង់ រណឬទ្ធិ និង លោក ហ៊ុនសែន មិនសប្បាយចិត្ត ។ក្នុងមុខដំណែងលោកបានដំឡើងប្រាក់ខែអោយមន្ត្រីរាជការ 100% ចំនួន 3 ដង ។ ក្នុង ជីវិត នយោបាយ លោកត្រូវបាន គេ យាយី ប្រុងផ្តាច់ជីវិតលោក ជាច្រើនលើក ជាច្រើនសារ ដូច ជា ពេល លោក ចុះត្រួតពិនិត្យការទំលាក់ឈើហ៊ុបពីក្រចេះលោកត្រូវបានបាញ់ដោយសឿងផែនដីតែអង្គរលោកបានបានច្រានលោកធ្លាក់ទឹកទាន់។លើកទី២នៅមុខមន្ទីរដ្ឋសភាចាស់ពេលលោកទាមទាអោយមានប្រព័ន្ធតុលាការអោយមានយុត្តិធម៌ត្រូវបានពួកសត្វតេរិច្ឆានបោះគ្រាប់បែក៤គ្រាប់ដែលបណ្តាលអោយលោករបួសនិងមានស្លាប់មនុស្សចំនួន១៦នាក់។លើកទី៣នៅពេលលោកទៅយាមហឹបឆ្នោតនៅក្នុងក្រសួងមហាផ្ទៃត្រូវបានគេប៉ងធ្វើឃាតដោយបោះគ្រាន់បែកម្តងទៀត។តែទោះជាពួកបីសាចទាំងនោះប៉ងយកជីវិតលោកប៉ុន្មានលើកប៉ុន្មានសារក៏ដោយក៏លោកនៅតែចេញទៅតាមដងផ្លូវជាច្រើនលើកច្រើនសារទាមទាសិទ្ធិជូនប្រជាពលរដ្ឋរងគ្រោះដោយអំពើរំលោភបំពាននិង សិទ្ធិកម្មករដោយគ្មានរួញរាលម្តងណាឡើយ ។ លោកត្រូវបានពិភពលោកគាំទ្រជាខ្លាំង ជាពិសេសប្រទេសលោកសេរីហើយបច្ចុប្បន្ន លោក ជាប្រធាន ក្រុមប្រឹក្សាអ្នកសេរីនិងប្រជាធិប្បតេយ្យនៅ អាស៊ី ដែលមានប្រទេស ១០ មានប្រទេស កម្ពុជា ភូមា ថៃ តៃវ៉ាន់ ម៉ុងហ្គោល ហ្វីលីពីន សិង្ហបុរី ឥណ្ឌូនេស៊ី ស្រីលង្កា ម៉ាលេស៊ីហៅថា cald.org ។ទីបំផុតដើម្បីតវ៉ាការ រំលោភ ទឹកដី ដោយប្រទេសយួន មកលើដី ស្រែប្រជាពលរដ្ឋយើងនៅ ខេត្តស្វាយរៀង លោកបានទៅដកដំរុយ ព្រំដែនដែលបោះចូលទឹកដីខ្មែរ ក្នុងនាមជាអ្នកតំណាងរាស្ត្រតែត្រូវបានតុលាការអាយ៉ងដែល នាយករដ្ឋមន្ត្រីខ្មែរ ដែលទទួលបញ្ជា ពី នាយករដ្ឋមន្ត្រីយួនកាត់ទោសលោកអោយជាប់ពន្ធនាគារ១២ឆ្នាំ៕ តើការដែលដកតំរុយព្រំដែនបានបោះចូលដីខ្មែរជាអំពើក្បត់ជាតិឬជាបទឧក្រិដ្ឋដែរឬទេ? បច្ចុប្បន្នជាមេដឹកនាំនៃគណបក្សប្រឆាំងគឺគណបក្សសង្គ្រោះជាតិ។
ការសិក្សា
១៩៨០ អនុបណ្ឌិតគ្រប់គ្រងធុរកិច្ច សាកលវិទ្យាល័យ INSEAD Fontainebleau (ប្រទេសបារាំង)
១៩៧៣ អនុបណ្ឌិតសេដ្ឋកិច្ច មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្រុងប៉ារីស
អនុបណ្ឌិតវិទ្យាសាស្រ្តសេដ្ឋកិច្ច
ប្រវត្តិការងារ
១៩៩២-១៩៩៥ សមាជិកស្ថាបនិក និងគណៈកម្មការនាយកគណៈបក្សហ៊ុនស៊ិនប៊ិច
១៩៩៣-១៩៩៤ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច
១៩៩២-១៩៩៣ សមាជិកឧត្តមក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC)
+++++++++++++++++++++++++++++++++++++
No comments:
Post a Comment