ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ដាក់សំណើឲ្យលោក រៀល ខេមរិន្ទ្រ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បំភ្លឺពាក្យប្ដឹងចោទប្រកាន់ថា កេងប្រវ័ញ្ចយកប្រាក់ជាច្រើនម៉ឺនដុល្លារអាមេរិក ពីការរៀបចំដំណើរទៅព្រំដែនរវាង កម្ពុជា-វៀតណាម។
លិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី៣១ កក្កដា ដែលទើបផ្សព្វផ្សាយនេះ បានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពាក្យប្ដឹងចំនួន៣ ដែលក្នុងនោះពាក្យប្ដឹងមួយ
ចោទលោក រៀល ខេមរិន្ទ្រ ថា កេងប្រវ័ណ្ឌទឹកប្រាក់ ១ម៉ឺន ៥ពាន់ដុល្លារ ។ ចំណែកពាក្យប្ដឹងទី២ និងទី៣ ចោទថា កេងប្រវ័ញ្ចទឹកប្រាក់២ម៉ឺនដុល្លារ ដូច្នេះសរុបទឹកប្រាក់ទាំងអស់ ៥ម៉ឺន ៥ពាន់ដុល្លារអាមេរិក (៥៥០០០$) ដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះ បានទទួលយកទៅរៀបចំដំណើរទៅមើលបង្គោលព្រំដែន ហើយទឹកប្រាក់ភាគច្រើននៃថវិការនេះ ត្រូវបានលោក រៀល ខេមរិន្ទ្រ កេងប្រវ័ញ្ចយក។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ក៏ស្នើឲ្យលោក រៀល ខេមរិន្ទ្រ ធ្វើការបំភ្លឺជាមួយឯកសានានាសម្រាប់បញ្ជាក់ជាមួយ ដើម្បីអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការវាយតម្លៃ មុននឹងសម្រេចបន្តនិតិវិធីរបស់ខ្លួន។
សារព័ត៌មានថ្មីៗ មិនអាចសុំការអត្ថាធិប្បាយពីលោក រៀល ខេមរិន្ទ្រ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជុំវិញបញ្ហានេះបាននៅឡើយទេ៕

No comments:
Post a Comment